ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច អមដោយ អគ្គនាយរង និងសហការី បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកស្រី Lingshu Liu, Principal Investment Officer of Financial Institution Group (FIG), East Asia & Pacific និង លោកស្រី Phally Puth, Investment Officer of International Finance Cooperation (IFC)

20 កញ្ញា 2022

នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អមដោយ អគ្គនាយរង និងសហការី បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកស្រី Lingshu Liu, Principal Investment Officer of Financial Institution Group (FIG), East Asia & Pacific និង លោកស្រី Phally Puth, Investment Officer of International Finance Cooperation (IFC)។ កិច្ចប្រជុំពិភាក្សានេះមានគោលបំណងស្វែងយល់ពីសកម្មភាពអាជីវកម្មរបស់ធនាគារ ARDB,កិច្ចសហការក្នុងការរៀបចំនិងវិភាគទិន្នន័យពាក់ព័ន្ធវិស័យកសិកម្ម និងយន្តការកាត់បន្ថយហានិភ័យលើសំពៀតឥណទានរបស់ធនាគារ ARDB។

ឯកឧត្តម ចាន់ សីហា និងឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារARDB បន្តដឹកនាំក្រុមការងារចុះទស្សនៈកិច្ចសិក្សាស្វែងយល់ពីកសិដ្ឋាន The Fig Nature Garden

15 កញ្ញា 2022

ឯកឧត្តម ចាន់ សីហា និងឯកឧត្តម បាន​ លឹម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បន្តដឹកនាំក្រុមការងារចុះទស្សនៈកិច្ចសិក្សាស្វែងយល់ពីកសិដ្ឋាន The Fig Nature Garden នៅខេត្តឈុនបុរី ប្រទេសថៃ នាថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០២២ ដែលមានដាំផ្លែល្វាបារាំង ក្នុងផ្ទះសំណាញ់ (Green House) ដែកំពុងប្រើប្រាស់ឥណទានបៃតង។ ផ្លែល្វាបារាំងនេះ ជាប្រភេទដំណាំហូបផ្លែឣាចប្រមូលផលពេញមួយឆ្នាំ, មានតម្លៃខ្ពស់, អាចបរិភោគស្រស់បាន និងអាចកែច្នៃជាភេសជ្ជៈ តែ និងដំណាប់។

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនំាក្រុមការងារ​ ARDB ជួបសំដែងការគួរសម​ និងពិភ្សាការងារជាមួយអគ្គនាយកធនាគារ​ BAAC (Bank for Agricultre and Agricultural Cooperatives)

14 កញ្ញា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនំាក្រុមការងារ​ ARDB ជួបសំដែងការគួរសម​ និងពិភ្សាការងារជាមួយអគ្គនាយកធនាគារ​ BAAC (Bank for Agricultre and Agricultural Cooperatives)​ នៅស្នាក់ការកណ្តាល​នៃ​ BAAC ក្រុងបាងកក​ ប្រទេសថៃ​ នាថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ២០២២។ ជំនួបនេះ​ គឺធ្វេីឡេីងក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារទំាងពីរលេីការផ្លាស់ប្តូរព័ត៌មាន​ និងបទពិសោធន៍ការងារពាក់ព័ន្ធនឹងផ្តល់ឥណទានគំាទ្រដល់វិស័យកសិកម្ម​ នាពេលអនាគតផងដែរ។

ថ្នាក់ដឹកនាំ និងសហការី នៃធនាគារ ARDB បានអញ្ជើញនាំយកនូវ បច្ច័យ, អង្ករ, និងទេយ្យទានផ្សេងទៀត ប្រគេនជូនព្រះសង្ឃគង់នៅវត្តបទុមវតី

14 កញ្ញា 2022

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពង់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ថ្នាក់ដឹកនាំ និងសហការី នៃធនាគារ ARDB បានអញ្ជើញនាំយកនូវ បច្ច័យ, អង្ករ, និងទេយ្យទានផ្សេងទៀត ប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តបទុមវតី រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ដែលត្រូវជាថ្ងៃកាន់បិណ្ឌទី៤។

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនំាក្រុមការងារបំពេញទស្សន:កិច្ចសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ការងារនៅក្រុមហ៊ុន Thai Agro Exchange Co., Ltd

14 កញ្ញា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនំាក្រុមការងារបំពេញទស្សន:កិច្ចសិក្សាស្វែងយល់​ និងដកស្រង់បទពិសោធន៍ការងារនៅក្រុមហ៊ុន​ Thai Agro Exchange Co., Ltd ដែលគ្រប់គ្រងផ្សារបោះដុំផលិតផលកសិកម្ម​ TALAAD THAI ជាពិសេសបន្លែ-ផ្លែឈេីក្នុងស្រុក​ និងពីបរទេស​ នាថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នំា២០២២។ ផ្សារបោះដុំ TALAAD THAI ជាផ្សារបោះដុំធំជាងគេនៅប្រទេសថៃ​ ហេីយដើរតួរនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលរវាងតម្រូវការ និងការផ្គត់ផ្គង់ផលិតផលបន្លែ-ផ្លែឈើបោះដុំ ប្រកបដោយគុណភាព សម្រាប់ចែកចាយបន្តដល់អ្នកប្រើប្រាស់ ហើយក៏ជាទីផ្សារមួយដ៏សំខាន់សម្រាប់ប្រជាកសិករដំាដុះបន្លែ-ផ្លែឈើផងដែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមបើកកម្មវិធីសិក្ខាសាលា ស្តីពីហិរញ្ញប្បទានបៃតងក្នុងវិស័យកសិកម្ម និងចំណីអាហារ “Green and Sustainable Finance to Agriculture and Food Sector”

14 កញ្ញា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាឣគ្គនាយកនៃធនាគារឣភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកបណ្ឌិត Prasun Kumar Das ឣគ្គលេខាធិការ សមាគមឥណទានកសិកម្ម និងជនបទ នៃតំបន់អាស៊ីបាស៊ីហ្វិក (Asia-Pacific Rural and Agricultural Credit Association – APRACA) បានចូលរួមបើកកម្មវិធីសិក្ខាសាលា ស្តីពីហិរញ្ញប្បទានបៃតងក្នុងវិស័យកសិកម្ម និងចំណីអាហារ “Green and Sustainable Finance to Agriculture and Food Sector” ដែលរៀបចំដោយ APRACA ពីថ្ងៃទី១១ ដល់ ១៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។ កម្មវិធីសិក្ខាសាលានេះមានគោលបំណងពង្រឹងសមត្ថភាពដល់បុគ្គលិកធនាគារ ARDB អំពីការរៀបចំ Green Finance Taxonomy, ស្វែងយល់ពីឧបករណ៍ហិរញ្ញវត្ថុបៃតង និងការអនុវត្តហិរញ្ញប្បទានបៃតងនៅកម្ពុជាតាមរយៈការដកស្រង់បទពិសោធន៍ពីបណ្តាប្រទេសផ្សេងៗ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំក្រុមការងារ ធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Sumipol Corporation Limited

12 កញ្ញា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាឣគ្គនាយកនៃធនាគារឣភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំក្រុមការងារ ធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Sumipol Corporation Limited ពាក់ព័ន្ធនឹងការឣនុវត្តកម្មវិធីកសិកម្មឆ្លាតវៃដែលភ្ជាប់តួឣង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម តាមរយៈថ្នាលបច្ចេកវិទ្យា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។ ថ្នាលបច្ចេកវិទ្យានេះ បានជួយសម្រួលដល់កសិករថៃតភ្ជាប់ទីផ្សារក្នុងប្រព័ន្ធ E-Marketplace ដើម្បីលក់ផលិតផលកសិកម្មតាមតម្រូវការ និងទាន់ពេលវេលា។

ឯកឧត្តមបណ្ឌិត កៅ ថាច អមដោយឯកឧត្តមអគ្គនាយករង និងសហការី បានចុះពិនិត្យមើលការដាំដុះ និងប្រមូលផលស្រូវក្រអូប

5 កញ្ញា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច អមដោយឯកឧត្តមអគ្គនាយករង និងសហការី បានចុះពិនិត្យមើលការដាំដុះ និងប្រមូលផលស្រូវក្រអូប តាមបែបទំនើបដែលផ្តល់ទិន្នផលប្រមាណ ៧,៥ តោន ក្នុងមួយហិកតា ដែលជាការដាំដុះសាកល្បងលើកទី១លើផ្ទៃដី​៣៥០ហិកតារបស់ក្រុមហ៊ុន ហ្គាងស៊ីហេងបារហ្វេង អេគ្រីខាលឈឺរ៉ល ឌីវេឡុបម៉ិន។ ក្រុមហ៊ុន គ្រោងនឹងធ្វើការដាំដុះសាកល្បងលើកទី២ នារដូវប្រាំងខាងមុខនេះ​ ប្រសិនផ្តល់ទិន្នផលប្រមាណ ៧,៥ តោន ក្នុងមួយហិកតា ដដែលនោះក្រុមហ៊ុន នឹងពង្រីកផ្ទៃដីដាំដុះរហូតដល់ ១៥០០ ហិកតា ។ ជាមួយគ្នានេះ​ឯកឧត្តមបណ្ឌិត អមដោយឯកឧត្តមអគ្គនាយករង និងសហការី ក៏បានបន្តចុះពិនិត្យស្រះចិញ្ចឹមបង្កងទឹកសាប កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ​ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំ និងពិភាក្សាការងារជាមួយក្រុមបេសសកម្មរបស់អង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD)

29 សីហា 2022

នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អមដោយឯកឧត្តមអគ្គនាយករង និងក្រុមការងារ បានដឹកនាំកិច្ចប្រជុំ និងពិភាក្សាការងារជាមួយក្រុមបេសសកម្មរបស់អង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលដឹកនាំដោយ លោក ម៉េង ស័ក្តិភូសិទ្ធ តំណាងអង្គការ IFAD ប្រចាំនៅកម្ពុជា អមដោយ Madam. Girija Srinivisan ប្រធានក្រុមបេសកកម្មត្រួតពិនិត្យគម្រោងអេមស៍, ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងអេមស៍, លោក សៀង កុមិរ៉ា នាយករងគម្រោងអេមស៍ និងក្រុមការងារ។ កិច្ចប្រជុំនេះមានគោលបំណងស្វែងយុទ្ធសាស្រ្តពង្រឹងការផ្តល់ឥណទានដល់កសិករខ្នាតតូចក្នុងគម្រោង និងការបង្កើតឧបករណ៍នវានុវត្តន៍ផ្សេងៗសម្រាប់គាំទ្រដល់ខែ្សចងា្វក់តម្លៃកសិកម្ម ។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តចុះជួបកសិករផលិតស្រូវនៅឃុំដូនកែវ និងរោងម៉ាស៊ីនកិនស្រូវ ភូ ប៊ូយ និងរោងម៉ាស៊ីនកិនស្រូវ ភូ កុកគី នៅខេត្តពោធិ៍សាត់

26 សីហា 2022

នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះជួបកសិករផលិតស្រូវនៅឃុំដូនកែវ និងរោងម៉ាស៊ីនកិនស្រូវ ភូ ប៊ូយ និងរោងម៉ាស៊ីនកិនស្រូវ ភូ កុកគី នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីស្វែងយល់ពីស្ថានភាពទីផ្សារ តម្លៃស្រូវ នៅក្នុងរដូវកាលប្រមូលផល និងសិក្សាពីលទ្ធភាពផ្តល់ឥណទានដែលមានការប្រាក់ទាប សម្រាប់ជាទុនដើម្បីជួយដល់កសិករពង្រីកការដាំដុះបន្ថែម។