Latest News

កិច្ចពិភាក្សារបស់ ឯកឧត្តម កៅ ថាច ជាមួយតំណាងរោងម៉ាស៊ីនកិនស្រូវ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ

10 August 2016

នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម កៅ ថាច អគ្គនាយក នៃធានាគារអភិវឌ្ឍន៍ជនបទ និងសហការី បានចូលរួមពិភាក្សា ជាមួយតំណាងរោងម៉ាស៊ីនកិនស្រូវមកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ និងតំណាងក្រុមហ៊ុននាំចេញអង្ករមកពីក្រុមហ៊ុន នីកូលីន និងក្រុមហ៊ុន អ៉ឹមម៉ារុរាយស៍ដើម្បីស្វែងរកបញ្ហាផ្សេងៗដែលកំពុងនាំឱ្យរោងម៉ាស៊ីនកិនស្រូវជួបប្រទៈ ក៏ដូចជាស្វែងរកដំណោះស្រាយរួមគ្នាមួយរវាង ធអជ ជាមួយតំណាងរោងម៉ាស៊ីន និងតំណាងក្រុមហ៊ុនអ្នកនាំចេញ។

កិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងរោងម៉ាស៊ីនកិនស្រូវខេត្តព្រៃវែង និងស្វាយរៀង

9 August 2016

សភាពាណិជ្ជកម្ម ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី និងមានការចូលរួមពី លោក នង សំហៀង ប្រធានមន្ទីពាណិជ្ចកម្មខេត្តព្រៃវែង និងតំណាងមកពី សហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមប្រជុំពិគ្រោះយោបល់ជាមួយតំណាងរោងម៉ាស៊ីនកិនស្រូវខេត្តព្រៃវែង និងស្វាយរៀង ដើម្បីស្តាប់ និងស្វែងរកបញ្ហាជាឬសគល់ ក៏ដូចជា ស្វែងរកដំណោះស្រាយរួមគ្នាមួយរវាង ធ.អ.ជ.ជូនដល់ម្ចាស់រោង ម៉ាស៊ីនកិនស្រូវនៅក្នុងខេត្តកំពុងជួបប្រទៈ។ បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ឯកឧត្តម អគ្គនាយក បានដឹកនាំក្រុមការងារចុះទៅពិនិត្យមើលសង្វាក់ផលិតកម្មរោងម៉ាស៊ីនកិនស្រូវចំនួនពីរនៅក្នុងខេត្ត ទីមួយគឺរោងម៉ាស៊ីនកិនស្រូវរបស់លោក រស់ ណេង និងទី២ របស់លោក ឈុន ធំ។ ហើយនៅថ្ងៃស្អែក ទី១០ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម កៅ ថាច និងដឹកនាំក្រុមការងារចុះទៅខេត្តកំពង់ចាម ដើម្បីជួបប្រជុំជាមួយតំណាងរោងម៉ាស៊ីនកិនស្រូវនៅទីនោះ។

បទសំម្ភាសន៍ របស់ឯកឩត្តម កៅ ថាច ជាមួយទូរទ្សសន៍ PNN

3 May 2016

ធនាគារអភិវឌ្ឍន៍ជនបទ: ថ្ងៃទី៣ ខែឩសភា ឆ្នាំ២០១៦ ម៉ោង១១និង៣០នាទីព្រឹក ឯកឩត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានកំពុងផ្តល់បទសំម្ភាសន៍ជាមួយទូរទ្សសន៍ PNN ស្តីពីតួនាទីរបស់ធនាគារអភិវឌ្ឍន៍ជនបទក្នុងការជម្រុញវិស័យកសិកម្មនៅកម្ពុជា។ PNN នឹងធ្វេីការចាក់ផ្សាយទាំងស្រុងនូវបទសម្ភាសន៍នេះ នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ក្នុងសប្តាហ៍នេះ។

កិច្ចប្រជុំផ្ទៃក្នុង របស់​ ធនាគារអភិវឌ្ឍន៍ជនបទ

2 May 2016

ធនាគារអភិវឌ្ឍន៍ជនបទ៖ ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ១០ និង៣០នាទីព្រឹក ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានបើកកិច្ចប្រជុំផ្ទៃក្នុងជាមួយនិយោជិតទាំងអស់។ ក្នុងជំនួបនៃកិច្ចប្រជុំលើកនេះ ឯកឧត្តម កៅ ថាច បានធ្វើការផ្តោតសំខាន់ទៅលើវិធានការណ៍ក្នុងការអភិវឌ្ឍធនធានមនុស្សរបស់ ធ.អ.ជ. និងកំណត់ឱ្យមានគោលការរួមមួយដើម្បីធ្វើការវាយតម្លៃនៃប្រសិទ្ធភាពការងាររបស់និយោជិតម្នាក់ៗ។

ឯ.ឩ. កៅ ថាច បានបេីកកិច្ចប្រជំុជាមួយនិយោជិតទាំងអស់ នៃធនាគារអភិវឌ្ឍន៍ជនបទ

7 April 2016

ធនាគារអភិវឌ្ឍន៍ជនបទ: ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលនឹងខិតជិតមកដល់នៅពេលខាងមុខនេះ ឯ.ឩ. កៅ ថាច អគ្គនាយកនៃ ធអជ បានបេីកកិច្ចប្រជំុតូចមួយជាមួយនិយោជិតទាំងអស់។ ក្នុងនោះ ឯ.ឩ. កៅ ថាច បានធ្វេីការបូកសរុបការងារដែលបានអនុវត្តកន្លងមកក្នុងរយ:ពេលមួយឆ្នាំ និងអនុញ្ញាតអោយអគ្គនាយករង លោកប្រធាននាយកដ្ឋានទាំងអស់ ឡេីងធ្វេីចំណាប់អារម្មណ៍ក៏ដូចជាលេីកសំនូមពរផ្សេងៗដល់ថ្នាក់ដឹកនាំ ធអជ។

ឯកឩត្តម កៅ ថាច បានជួបប្រជំុជាមួយតំណាងក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាសីុ

1 April 2016

ធនាគារអភិវឌ្ឍន៍ជនបទ: ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង១៤:០០នាទី ឯកឩត្តម កៅ ថាច អគ្គនាយក ធ.អ.ជ. និងសហការី បានជួបប្រជំុជាមួយតំណាងក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាសីុតំណាងដោយលោក Hiroyuko Akoi

កិច្ចប្រជុំស្តីពីការចាប់ផ្តេីមជាផ្លូវការនូវជំនួយបច្ចេកទេស

31 March 2016

ធនាគារអភិវឌ្ឍន៍ជនបទ: ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ធ.អ.ជ.មាន រៀបចំកិច្ចប្រជំុស្តីពីការចាប់ផ្តេីមជាផ្លូវការនូវជំនួយបច្ចេកទេសដេម្បីកែទម្រង់ធនាគារអភិវឌ្ឍន៍ជនបទ ដែលដឹកនាំដោយឯកឩត្តម រស់ សីលវ៉ា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធ.អ.ជ.។ សមាសភាពចូលរួមប្រជំុមាន: ១. ឯកឩត្តម កៅ ថាច អគ្គនាយកនៃ ធ.អ.ជ. និងសហការី ២.តំណាងមកពីគម្រោងគាំទ្រពាណិជ្ជូបនីយកម្មស្រូវអង្ករកម្ពុជា ៣.ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។

ឯកឧត្តម កៅ ថាច និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីទិវាសិទ្ធិនារីអន្តរជាតិ

11 March 2016

ធនាគារអភិវឌ្ឍន៍ជនបទ៖ ឯកឧត្តម កៅ ថាច អគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងលោកជំទាវ សួរ សុខគីម បានអញ្ជើញចូលរួម ក្នុងកម្មវិធីសំណេះសំណាលជាមួយនិយោជិតទាំងអស់នៃធនាគារអភិវឌ្ឍន៍ជនបទ និងធ្វើជាអធិបតីភាពក្នុងពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី១០៥ នៃទិវាសិទ្ធិនារីអន្តរជាតិ ក្រោមប្រធានបទ “វិនិយោគលើសមភាពយេនឌ័រដើម្បីការអភិវឌ្ឍប្រកបដោយចេរភាព” ។

ឯកឧត្តម កៅ ថាច បានអញ្ញេីញចូលរួម ស្តាប់បទបង្ហាញរបស់អ្នកជំនាញការរបស់ធនាគារ BDP

15 December 2015

ទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ នៅធនាគារអភិវឌ្ឍន៍របស់ ហ្វីលីពីន DBP ឯកឧត្តម កៅ ថាច អគ្គនាយក នៃ ធនាគារអភិវឌ្ឍន៍ជនបទ បានអញ្ញេីញចូលរួម ស្តាប់បទបង្ហាញរបស់អ្នកជំនាញការរបស់ធនាគារ BDP និងពិក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់សំខាន់ៗរបស់ធនាគារ BDP ដេីម្បីផ្លាស់ប្តូរបទពិសោធ ក៌ដូចជាធ្វេីការស្វែងយល់អំពីការរីកចំរេីនរបស់ធនាគារ BDP។

ឯកឧត្តម កៅ ថាច បានទទួលជំនួបជាមួយ Executive Vice President

15 December 2015

បន្ទាប់ពីកិច្ចប្រជំុវេទិការនាយកប្រតិបត្តិអន្តរជាតិលេីកទី៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ បានទទួលជំនួបដាច់ដោយឡែកជាមួយជាមួយ Executive Vice President ដេីម្បីពិភាក្សាការងារ និងដកស្រង់បទពិសោធន៍ការងារនៅធនាគារ Land Bank of Philippine និងចូលរួមស្តាប់បទបង្ហាញពីអ្នកជំនាញការរបស់ធនាគារផងដែរ។