ARDB TV
Home Social Responsibility ការរៀបចំកម្មវិធីប្រកួតផ្តាច់ព្រាត់បាល់ទាត់រវាងក្រុមយុវជន ស.ស.យ.ក វិទ្យាល័យ ពាមឧកញ៉ាអ៊ុង និងយុវជន ស.ស.យ.ក ឃុំថ្មគរ ដណ្តើមពានរង្វាន់ ស.ស.យ.ក ស្រុកល្វាឯម ក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ
logo

ការរៀបចំកម្មវិធីប្រកួតផ្តាច់ព្រាត់បាល់ទាត់រវាងក្រុមយុវជន ស.ស.យ.ក វិទ្យាល័យ ពាមឧកញ៉ាអ៊ុង និងយុវជន ស.ស.យ.ក ឃុំថ្មគរ ដណ្តើមពានរង្វាន់ ស.ស.យ.ក ស្រុកល្វាឯម ក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ

10 November 2020

Warning: Undefined variable $count_post in E:\xampp\htdocs\ardb\wp-content\themes\RDB\single.php on line 67

Warning: A non-numeric value encountered in E:\xampp\htdocs\ardb\wp-content\themes\RDB\functions.php on line 700
0M views

ស្រុកល្វាឯម ខេត្តកណ្តាល៖ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅមូលដ្ឋានឃុំទឹកឃ្លាំង មានការរៀបចំកម្មវិធីប្រកួតផ្តាច់ព្រាត់ បាល់ទាត់រវាងក្រុមយុវជន ស.ស.យ.ក វិទ្យាល័យ ពាមឧកញ៉ាអ៊ុង និងយុវជន ស.ស.យ.ក ឃុំថ្មគរ ដណ្តើមពានរង្វាន់ ស.ស.យ.ក ស្រុកល្វាឯម ក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងជាប្រធានចលនាយុវជនទទួលបន្ទុក ស្រុកល្វាឯម លោក ភីម ភារ៉ា អភិបាលនៃគណៈអភិបាលស្រុកល្វាឯម និងជាអនុប្រធាន ស.ស.យ.ក ខេត្តកណ្តាល។

បន្ទាប់ពីមតិស្វាគមន៍របស់លោក ភីម ភារ៉ា អភិបាលនៃគណៈអភិបាលស្រុកល្វាឯមរួចមក ឯកឧត្តម កៅ ថាច បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរស្រុកដែលបានរៀបចំការប្រកួតកីឡាបាល់ទាត់នេះឡើងក្នុងបរិយាកាសល្អ មានសណ្តាប់ធ្នាប់ និងមានវិន័យក្នុងការប្រកួត។ ទន្ទឹមនេះឯកឧត្តម កៅ ថាច បានលើកទឹកចិត្តដល់យុវជនចូលរួមលេងកីឡាអោយបានច្រើនព្រោះការលេងកីឡានាំមកនូវសុខភាព មានសាមគ្គីភាព និងធ្វើអោយយុវជនមានសន្តិភាពផ្លូវចិត្ត។ បន្ថែមលើនេះ ឯកឧត្តម អំពាវនាវដល់យុវជនត្រូវខិតខំរៀនសូត្រ ធ្វើជាពលរដ្ឋល្អ ជៀសឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមអភិវឌ្ឍន៍សង្គមជាតិ ម្យ៉ាងទៀតក្នុងនាមយុវជនត្រូវចូលរួមរក្សាសុខសន្តិភាពដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន។

ជាមួយគ្នានេះ ឯកឧត្តម កៅ ថាច និងលោក ភីម ភារ៉ា បានធ្វើការឧបត្ថម្ភដល់ក្រុមបាល់ទាត់ជ័យលាភីលេខ១ យុវជន ស.ស.យ.ក វិទ្យាល័យ ពាមឧកញ៉ាអ៊ុង ថវិកា ៣ លានរៀល ពាន់រង្វាន់ ១ បាល់ចំនួន ៤ ។ ជ័យលាភីលេខ២ យុវជន ស.ស.យ.ក ឃុំថ្មគរ ថវិកា ២,៥ លានរៀល ពាន់រង្វាន់ ១ និងបាល់ ៣ ។ លេខ ៣ ក្រុមយុវជន ស.ស.យ.ក ព្រែកឬស្សី ថវិកា ២ លានរៀល ពាន់រង្វាន់ ១ និងបាល់ ២ ដោយឡែកក្រុមមិនទទួលបានជ័យលាភី ទទួលបានចំនួន ៤០ ម៉ឺនរៀល ក្នុងមួយក្រុម។ ក្រុមអាជ្ញាកណ្តាល ប៉ូលីស ទទួលបាន ៤០ ម៉ឺនរៀលក្នុងមួយក្រុមផងដែរ។

About the Author
Previously
up Next

Select Category