យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកឥណទានសហគ្រាសធុនតូច និងមធ្យម និងឥណទានក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល

កាលបរិច្ឆេទ៖ 05/02/2025 - ថ្ងៃផុតកំណត់៖ 28/02/2025
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 2 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • សម្របសម្រួលកិច្ចការផ្តល់ឥណទានសហគ្រាសធុនតូច មធ្យម និងធំ និងកិច្ចការងារផ្តល់ឥណទានក្រោមកម្មវិធីពិសេស របស់រាជរដ្ឋាភិបាល ដោយធានានូវប្រសិទ្ធភាព និងផលិតភាពខ្ពស់ ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រអាជីវកម្មរបស់ ARDB
  • សិក្សា និងវាយតម្លៃពីស្ថានភាពអាជីវកម្ម លទ្ធភាពបង់សង និងទ្រព្យធានាបំណុលរបស់អតិថិជន
  • រៀបចំរបាយការណ៍ផ្តល់ឥណទាន កិច្ចសន្យាខ្ចីបរិភោគ កិច្ចសន្យាផ្សេងៗដែលពាក់ព័ន្ធ និងតាមដានការប្រើប្រាស់ ឥណទាន រួមនិងធ្វើរបាយការណ៍បំណុលយឺតយ៉ាវជូនប្រធាននាយកដ្ឋានឥណទាន។
  • ប្រឹក្សាយោបល់ និងផ្សព្វផ្សាយផលិតផលឥណទានដែលសមស្របដល់អតិថិជនគោលដៅ
  • ពិនិត្យពាក្យស្នើសុំខ្ចីបរិភោគ និងពន្យល់អតិថិជនពី​គោល​ការណ៍ក្នុងការផ្តល់ឥណទានរបស់ ARDB
  • ចុះពិនិត្យ និងសិក្សា ដល់ទីកន្លែងអាជីវកម្មរបស់អតិថិជន ដើម្បីធ្វើការប្រមូលព័ត៌មានឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ
  • ចុះពិនិត្យ និងវាយតម្លៃជាក់ស្តែងដល់ទីតាំងទ្រព្យធានាបំណុលដែលអតិថិជនគ្រោងដាក់បញ្ចាំ
  • រៀបចំរបាយការណ៍ចុះដល់ទីកន្លែង និងរបាយការណ៍ផ្តល់អនុសាសន៍ផ្តល់ឥណទាន​
  • រៀបចំសំណុំឯកសារឥណទានរបស់អតិថិជន (កិច្ចសន្យាខ្ចីបរិភោគ និងកិច្ចសន្យាដែលពាក់ព័ន្ធផ្សេងៗទៀត )
  • តាមដានការប្រើប្រាស់ឥណទានរបស់អតិថិជន
  • រៀបចំរបាយការណ៍បំណុលយឺតយ៉ាវ និងរបាយការណ៍វឌ្ឍនភាពឥណទាន
  • រៀបចំ​ទុកដាក់​ និង​រក្សាទុកនូវ​​សំណៅ​ថត​ចម្លងមួយនៃ​រាល់​ឯកសារ​ជា​ពាក្យ​ស្នើ​សុំ​ឥណទានទុក​ជា​​ប្រវត្តិឥណទាន​ របាយការណ៍​ហិរញ្ញវត្ថុ និង​ព័ត៌មាន​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត
  • ពិនិត្យ​ឡើង​វិញ​ និងធ្វើបច្ចុប្បន្នភាព​ឯកសារឥណទាន
  • ចូលរួម​ក្នុងការ​ផ្សព្វផ្សាយ​ពី​ផលិតផល​នានា​របស់ ARDB
  • បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនពី ប្រធានការិយាល័យ អនុប្រធាននាយកដ្ឋាន និងប្រធាននាយកដ្ឋាន។

គុណវុឌ្ឍិនិងសមត្ថភាព

  • មានបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ឬសញ្ញាបត្រប្រហាក់ប្រហែលដែលពាក់ព័ន្ធ
  • មានបទពិសោធន៍ការងារទាក់ទងនឹងឥណទានយ៉ាងតិច ០១ឆ្នាំ
  • Microsoft office (Words, Advanced Excel, Power Point) Internet & Email
  • ភាសាអង់គ្លេស​អាច​ប្រើការ​បាន
  • យល់ដឹងពីបញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ
  • វិភាគលើរបាយការណ៍ហិរញ្ញវត្ថុ
  • សិក្សាប្រមូលព័ត៌មាន និងវិភាគស្ថានភាពអាជីវកម្មរបស់អតិថិជន
  • វាយតម្លៃ និងផ្តល់ជាអនុសាសន៍លើការផ្តល់ឥណទានដល់អតិថិជន
  • ការសម្របសម្រួលដោះស្រាយបញ្ហា
  • មានទំនួលខុសត្រូវខ្ពស់ក្នុងតួនាទី និងមានគំនិតច្នៃប្រឌិត
  • ស្មោះត្រង់ និងអាចធ្វើការងារជាក្រុម

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។

បុគ្គលិកឥណទានសហគ្រាសធុនតូច និងមធ្យម និងឥណទានក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល