យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកប្រតិបត្តិការ
កាលបរិច្ឆេទ៖ 16/06/2025 - ថ្ងៃផុតកំណត់៖ 20/07/2025
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- មានភាពទំនុកចិត្តក្នុងការ ផ្សព្វផ្សាយផលិតផលរបស់ធនាគារ។
- យកចិត្តទុកដាក់អំពីការធ្វើប្រតិបត្តិការជូនអតិថិជនពីបណ្តាធនាគារដែលពាក់ព័ន្ធជាមួយ ។
- ធ្វើប្រតិបត្តិការបង់ការប្រាក់ កាត់ប្រាក់ដើមជូនអតិថិជន និងទទួលបញ្ចូលទិន្នន័យនៅក្នុងប្រព័ន្ធទូទាត់។
- ធ្វើការចុះបញ្ជីគណនេយ្យពាក់ព័ន្ធទៅក្នុងប្រព័ន្ធធនាគារស្នូល និងប្រតិបត្តការផ្សេងៗទៀត។
- ពិនិត្យការផ្ទេរប្រាក់ពីបណ្តាធនាគារក្នុងប្រទេសតាមរយៈប្រព័ន្ធធនាគារជាតិ។
- រៀបចំស្កេនឯកសារក្នុងការិយាល័យប្រតិបត្តិការ។
- រៀបចំ និងថែរក្សាទុកឯកសារ File Loan អតិថិជន។
- បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំ។
គុណវុឌ្ឍិនិងសមត្ថភាព
- បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ឬបរិញ្ញាបត្រប្រហាក់ប្រហែល។
- មានបទពិសោធន៍ការងារចាប់ពី ១ឆ្នាំឡើងទៅ។
- ជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យា។
- ជំនាញក្នុងការទំនាក់ទំនងល្អជាមួយធនាគារដៃគូ និងអតិថិជន។
- ជំនាញក្នុងការស្រាវជ្រាវ ប្រមូលលើទន្និន័យ និងព័ត៌មានផ្សេងៗតាមបច្ចេកទេស ធនាគារ និងសេដ្ឋកិច្ច។
- មានភាពរួសរាយរាក់ទាក់ មានទំនួលខុសត្រូវលើការងារ មានគំនិតច្នៃប្រឌិត។
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។
