18 កញ្ញា 2025

ឯកឧត្តម បាន លឹម បានដឹកនាំ​គណៈប្រតិភូ​ចូលរួមវេទិកាអភិវឌ្ឍន៍ និងសហប្រតិបត្តិការហិរញ្ញវត្ថុចិន-អាស៊ាន ២០២៥

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំ​គណៈប្រតិភូ​ចូលរួមវេទិកាអភិវឌ្ឍន៍ និងសហប្រតិបត្តិការហិរញ្ញវត្ថុចិន-អាស៊ាន ២០២៥ ផ្តោតលើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត- Artificial Intelligence (AI) និងនវានុវត្តន៍សេវាហិរញ្ញវត្ថុ ក្នុងបរិបទកិច្ចសហប្រតិបត្តការចិន-អាស៊ាន លើការអភិវឌ្ឍតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ, សេវាហិរញ្ញវត្ថុ និងការវិនិយោគឆ្លងដែន, ហិរញ្ញប្បទានបៃតង, និងនវានុវត្តន៍សេវាហិរញ្ញវត្ថុឆ្លងដែន ជាដើម។ កិច្ចពិភាក្សានៃវេទិកា ២០២៥នេះ យកចិត្តទុកដាក់ខ្ពស់លើប្រធានបទ ហិរញ្ញប្បទានគាំទ្រការអភិវឌ្ឍ AI និង AI ជំរុញនវានុវត្តន៍នៃការអភិវឌ្ឍសេវាហិរញ្ញវត្ថុ។
វេទិកាអភិវឌ្ឍន៍ និងសហប្រតិបត្តិការហិរញ្ញវត្ថុចិន-អាស៊ាន ២០២៥នេះ ប្រព្រឹត្តទៅស្របពេលនៃកម្មវិធីកិច្ចសន្ទនាជាន់ខ្ពស់លើកទី៥ ពាក់ព័ន្ធនឹង RCEP និងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន (CAFTA) នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនេះ ធនាគារ ARDB បានចុះហត្ថលេខាចូលរួមលើ “កិច្ចសហប្រតិបត្តុិការសេវាហិរញ្ញវត្ថុឆ្លងដែន ” តាមរយៈការចុះអនុស្សរណៈយោគយល់ (MoU) ជាមួយនឹងធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន – Industrial and Commercial Bank of China (ICBC), ធនាគារ Beibu Gulf, និងប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងដែន- Cross Border Interbank System (CIPS)។