យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិក ផ្នែកបណ្ណសារដ្ឋាន

កាលបរិច្ឆេទ៖ 06/10/2025 - ថ្ងៃផុតកំណត់៖ 30/10/2025
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • កត់ត្រា និងពិនិត្យផ្ទៀងផ្ទាត់នូវរាល់បញ្ជីឯកសារដែលនាយកដ្ឋាន/អង្គភាព បានយកមកផ្តល់ជូនខាងផ្នែកបណ្ណសារដ្ឋាន ឱ្យបានត្រឹមត្រូវ។
  • រៀបចំកំណត់ និងបែងចែកឯកសារទៅតាមប្រភេទ តាមផ្នែកឱ្យបានត្រឹមត្រូវ និងតាមលំដាប់លំដោយ។
  • រៀបចំឯកសារ ដែលមាននៅក្នុងឃ្លាំង ដាក់នៅតាមទីតាំងនីមួយៗ ឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពល្អ។
  • បញ្ចូលទិន្នន័យឯកសារដែលមាននៅក្នុងបណ្ណសារដ្ឋាន ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងបណ្ណសារដ្ឋានឱ្យបានត្រឹមត្រូវ។
  • តាមដាន និងត្រួតពិនិត្យមើលឃ្លាំងទុកឯកសារនៃបណ្ណសារដ្ឋាន ជាប្រចាំ ដើម្បីធានាឱ្យបានថា ឃ្លាំងផ្ទុកឯកសារនោះ អាចរក្សាទុកឯកសារដោយមានសុវត្ថិភាព និងបង្ការបាននូវហានិភ័យផ្សេងៗ ដែលអាចកើតទ្បើងជាយថាហេតុ។
  • បំពេញកិច្ចការផ្សេងៗ តាមការចាត់តាំងរបស់ថ្នាកដឹកនាំ។

គុណវុឌ្ឍិនិងសមត្ថភាព

  • បរិញ្ញាបត្ររង ឬបរិញ្ញាបត្រផ្នែកគ្រប់គ្រង, រដ្ឋបាល, អក្សរសាស្ត្រ ឬជំនាញផ្សេងៗដែលពាក់ព័ន្ធ។
  • មានបទពិសោធន៍ការងារពាក់ព័ន្ធនឹងផ្នែកបណ្ណសារដ្ឋាន, ការគ្រប់គ្រងស្តុកជាដើម។
  • អាចប្រើប្រាស់ភាសាអង់គ្លេសបាន ឬភាសាផ្សេងៗទៀតជាការល្អ។
  • អាចប្រើប្រាស់កុំព្យូទ័រ និងកម្មវិធី Microsoft (Word, Excel and PowerPoint)។
  • ស្មោះត្រង់, តស៊ូព្យាយាម, រហ័សរហួន និងយកចិត្តទុកដាក់បំពេញការងារឱ្យបានល្អ។

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។

បុគ្គលិក ផ្នែកបណ្ណសារដ្ឋាន