1 November 2025

ឆ្លើយតបតាមការអំពាវនាវរបស់ ឯកឧត្តមបណ្ឌិតកៅ ថាច , បងប្អូនដែលអញ្ជើញមកពីកម្ពុជា ស្ថានទូត​ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្រ្តាលី​ និងណូវែលហ្សេឡង់​ និង បងប្អូនសហគមន៍ខ្មែរនៅទីក្រុងអូក្លិន និងទីក្រុងហាមិលតុន បានចូលរួមបច្ច័យចំនួន ១៦៧០០ ដុល្លារនូវ៉ែលហ្សេឡង់(NZD) ដើម្បីចូលរួមកសាងសាលាឆាន់ នៅវត្តខេមរាភិរតារាម

ទីក្រុងអូក្លិន, នូវ៉ែលហ្សេឡង់ (ថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០២៥) – ឆ្លៀតក្នុងពិធីអាហារសាមគ្គី ដើម្បីអបអរសាទរការប្រកាសបើកការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំប្រទេសនូវ៉ែលហ្សេឡង់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, បាន ផ្តួចផ្តើមគំនិត និងអំពាវនាវ ដល់បងប្អូនសហគមន៍ខ្មែរ អំពីតម្រូវការថវិកា ដ៏ចាំបាច់ដើម្បី ចូលរួមកសាងសាលាឆាន់ នៅ វត្តខេមរាភិរតារាម ដែលកំពុងដំណេីការសាងសង់។
តបតាមការអំពាវនាវរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ហេីយបានទទួលការគាំទ្រភ្លាមៗ ដោយបានប្រមូលបច្ច័យដែលជាសទ្ធាជ្រះថ្លារបស់បងប្អូនសហគមន៍ខ្មែរ សរុបចំនួន ១៦,៧០០ ដុល្លារនូវ៉ែលហ្សេឡង់ (NZD)។
បច្ច័យទាំងអស់នេះត្រូវបាននាំយកទៅវេរប្រគេនព្រះសង្ឃដែលគង់នៅវត្តខេមរាភិរតារាម ដោយមានការចូលរួមពីសំណាក់៖
* ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី-នូវ៉ែលហ្សេឡង់ និងលោកជំទាវ។
* លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំប្រទេសញូហ្សឺឡេននិងសហការី ដែលអញ្ជើញមកភ្នំពេញ។
កិច្ចចូលរួមបុណ្យ នេះបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមយ៉ាងសកម្មក្នុងការអភិរក្ស និងអភិវឌ្ឍន៍មរតកវប្បធម៌​ និងសាសនារបស់ជាតិខ្មែរយេីងនៅឯនាយសមុទ្រ។