19 ធ្នូ 2025

ឯកឧត្ដមបណ្ឌិតប្រតិភូ កៅ ថាច អនុញ្ញាតឱ្យ អគ្គលេខាធិការ និងក្រុមការងារនៃ សមាគមឥណទានកសិកម្ម និងជនបទនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APRACA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យលោកបណ្ឌិត Prasun Kumar Das អគ្គលេខាធិការនៃសមាគមឥណទានកសិកម្ម និងជនបទ នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APRACA) និងក្រុមការងារ​ចូលជួបសម្ដែងការគួរសម និងពិភាក្សា លើវឌ្ឍនភាពនៃការអនុវត្តការងារ និងការលើកទិសដៅនៃផែនការជាបន្តបន្ទាប់លើការងារពាក់ព័ន្ធក្រោមក្របខ័ណ្ឌភាពជាដៃគូក្នុងកិច្ចអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេស ហិរញ្ញប្បទានបៃតង។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB នារសៀលថ្ងៃសុក្រ ១៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។