យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
អនុប្រធានការិយាល័យហិរញ្ញប្បទានពាណិជ្ជកម្ម និងផ្ទេរប្រាក់អន្តរជាតិ
កាលបរិច្ឆេទ៖ 26/01/2026 - ថ្ងៃផុតកំណត់៖ 20/02/2026
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- ពិនិត្យ និងអនុម័តលើរាល់ឯកសារហិរញ្ញប្បទានពាណិជ្ជកម្ម ដូចជា Letter of Credit, Bank Guarantee និង Import/Export Bills ជាដើម។
- ធានាថាប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិទាំងអស់ត្រូវបានអនុវត្តដោយត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា។
- ទំនាក់ទំនង និងសម្របសម្រួលជាមួយអតិថិជនសាជីវកម្ម និងធនាគារឆ្លើយឆ្លង (Correspondent Banks) ដើម្បីដោះស្រាយបញ្ហាប្រតិបត្តិការផ្សេងៗ។
- ត្រួតពិនិត្យការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវគោលការណ៍ AML/KYC, Sanction Screening និងគ្រប់គ្រងហានិភ័យប្រតិបត្តិការ។
- ធានាការរក្សាទុកឯកសារ និងទិន្នន័យឱ្យបានសុវត្ថិភាពតាមលំដាប់លំដោយ និងងាយស្រួលស្វែងរក។
- រៀបចំ និងផ្តល់ឯកសារចាំបាច់សម្រាប់សវនកម្មផ្ទៃក្នុង និងការត្រួតពិនិត្យពីអាជ្ញាធរពាក់ព័ន្ធ (NBC)។
- ចូលរួមផ្តល់យោបល់ក្នុងការធ្វើបច្ចុប្បន្នភាពនីតិវិធីការងារ និងការអភិវឌ្ឍប្រព័ន្ធ (SWIFT, Core Banking) ដើម្បីបង្កើនប្រសិទ្ធភាព។
- បង្កើតវិធានស្តង់ដារថ្មីៗ ដើម្បីកាត់បន្ថយហានិភ័យ និងចំណាយពេលវេលា។
- រៀបចំរបាយការណ៍ប្រតិបត្តិការប្រចាំខែ ត្រីមាស និងឆ្នាំ ជូនថ្នាក់ដឹកនាំ។
- ត្រួតពិនិត្យ និងផ្តល់ការណែនាំដល់បុគ្គលិកលើការងារផ្នែក LC, Bank Guarantee, Standby LC, Documentary Collection, Remittance (Inward/Outward) និងប្រព័ន្ធ SWIFT។
- ផ្តល់ការបណ្តុះបណ្តាល បំពេញជំនាញបន្ថែម និងជួយដោះស្រាយករណីស្មុគស្មាញនានាជូនក្រុមការងារ។
- រៀបចំផែនការងារប្រចាំថ្ងៃ និងតាមដានវាយតម្លៃសមិទ្ធផលការងាររបស់បុគ្គលិកឱ្យបានទៀងទាត់។
គុណវុឌ្ឍិនិងសមត្ថភាព
- កម្រិតវប្បធម៌៖ បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកធនាគារ ហិរញ្ញវត្ថុ សេដ្ឋកិច្ច ឬជំនាញពាក់ព័ន្ធ។
- បទពិសោធន៍៖ មានបទពិសោធន៍យ៉ាងតិច ៥-៧ ឆ្នាំ ក្នុងផ្នែក Trade Finance ឬ International Remittance (បទពិសោធន៍ក្នុងកម្រិតគ្រប់គ្រងកាន់តែប្រសើរ)។
- ចំណេះដឹងជំនាញ៖ យល់ដឹងច្បាស់ពីច្បាប់ពាណិជ្ជកម្មអន្តរជាតិ (UCP 600, ISBP, URC 522, URDG ជាដើម)។
- មានជំនាញច្បាស់លាស់លើការប្រើប្រាស់ប្រព័ន្ធ SWIFT និង Core Banking។
- អាចប្រើប្រាស់ភាសាអង់គ្លេសបានស្ទាត់ជំនាញ (ទាំងការនិយាយ និងការសរសេរឯកសារបច្ចេកទេស)។
- មានភាពជាអ្នកដឹកនាំ ហ្មត់ចត់ ច្បាស់លាស់ និងអាចធ្វើការងារក្រោមសម្ពាធបាន។
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។
