យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិក អភិវឌ្ឍន៍អាជីវកម្ម និងផលិតផលជាន់ខ្ពស់
កាលបរិច្ឆេទ៖ 24/02/2026 - ថ្ងៃផុតកំណត់៖ 20/03/2026
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- អភិវឌ្ឍន៍ផលិតផល និងសេវាកម្មរបស់ធនាគារ
- សហការជាមួយនាយកដ្ឋានពាក់ព័ន្ធក្នុងការអភិវឌ្ឍផលិតផល និងសេវាកម្ម
- ពិនិត្យ និងតាមដាននិន្នាការវិវត្តនៃវិស័យធនាគារ ផលិតផល និងសេវាកម្ម ហិរញ្ញវត្ថុ ក្នុងប្រទេស តំបន់ និងសកល
- សិក្សា ពិនិត្យ ធ្វើបច្ចុប្បន្នភាព ផលិតផល និងសេវាកម្មរបស់ធនាគារឱ្យស្របតាមតម្រូវការទីផ្សារ និងចងក្រងឯកសារពាក់ព័ន្ធនឹងផលិតផល និងសេវាកម្ម
- រៀបចំ Term & Condition របស់ផលិតផល និងសេវាកម្មរបស់ធនាគារ
- បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់ប្រធាននាយកដ្ឋាន។
គុណវុឌ្ឍិនិងសមត្ថភាព
- កម្រិតវប្បធម៌៖ បរិញ្ញាបត្រផ្នែក ហិរញ្ញវត្ថុ និងធនាគារ និងសញ្ញាបត្រដែលមានតម្លៃស្មើ ឬប្រហាក់ប្រហែល។
- មានបទពិសោធន៍ផ្នែកអភិវឌ្ឍន៍អាជីវកម្ម និងផលិតផល យ៉ាងតិច ២ឆ្នាំ
- មានសមត្ថភាពស្រាវជ្រាវការវិវត្តនៃវិស័យសេដ្ឋកិច្ច ធនាគារ និងវិស័យផ្សេងៗ
- មានសមត្ថភាពក្នុងការរៀបចំផលិតផល និងសេវាកម្មរបស់ធនាគារ
- ស្ទាត់ជំនាញភាសារខ្មែរ និងភាសារអង់គ្លេស
- ចេះប្រើប្រាស់កម្មវិធី Microsoft Office-Microsoft Word- PowerPoint និង SPSS
- មានជំនាញក្នុងការវិភាគ ផ្តួចផ្តើម និងច្នៃប្រឌិត
- មានជំនាញក្នុងការគ្រប់គ្រង ស្រាវជ្រាវ និងអភិវឌ្ឍន៍។
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។
