6 March 2026

គម្រោងកសិកម្មឆ្លាតវៃ ជាគម្រោងដែលបង្កើតឡើងក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ដែលមានទីតាំងស្ថិតនៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

ស្រុកខ្សាច់កណ្ដាល៖ គម្រោងកសិកម្មឆ្លាតវៃ ជាគម្រោងដែលបង្កើតឡើងក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ដែលមានទីតាំងស្ថិតនៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
គម្រោងមានគោលដៅពង្រីកការអនុវត្តទៅតំបន់នានាទូទាំងប្រទេសដែលមានសក្តានុពលក្នុងការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់។
គម្រោងនេះ បានអនុវត្តតាំងពីឆ្នាំ២០២៣ ដោយផ្ដោតលើការអនុវត្តការដាំដុះបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ស្របតាមបច្ចេកទេស ការអនុវត្តកសិកម្មល្អ (GAP) ដើម្បីធានាបាននូវបន្លែមានគុណភាពខ្ពស់ និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់។
គម្រោងបានផ្ដល់លទ្ធភាពដល់កសិករក្រីក្រ និងពលករដែលទើបវិលត្រឡប់ពីក្រៅប្រទេស មកពីគ្រប់តំបន់ទាំងអស់ ដែលមានឆន្ទៈពិតប្រាកដ ក្នុងការចូលរួមអនុវត្តការងារដាំដុះក្នុងវិស័យកសិកម្ម ផងដែរ។
នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ នេះ កសិករក្នុងគម្រោងបានប្រមូលផលបន្លែចំនួន ៨ មុខ រួមមាន៖ ខាត់ណាដើម ស្ពៃឆៃស៊ីម ប៉េងប៉ោះឈើរីក្រហម ផ្កាខាត់ណាខៀវ ស្ពៃពួយឡេង ស្ពៃក្រញ៉ាញ់ ស្ពៃចង្កឹះ និងស្ពៃតឿ ក្នុងបរិមាណសរុបចំនួន ៨ ៦១៨ គីឡូក្រាម។