ARDB TV

ឯកឧត្តម កៅ ថាច បានអញ្ញើញចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស

9 October 2015

12017646_954094017967599_4234334925386269639_oនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ញើញចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស ជាពិសេស សិស្សានុសិស្សដែលបានប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទូទាំងស្រុកល្វាឯម ចំនួន២១១នាក់។ ក្នុងឱកាសនៃការជួបជុំគ្នានេះ ឯកឧត្តម កៅ ថាច បានមានប្រសាសន៍ណែនាំ លើកទឹកចិត្តដល់ប្អូនៗ កុំឱ្យបាក់ទឹកចិត្ត និងមានក្តីសង្ឃឹមបន្តទៅមុខ ទៀតហើយទោះបីប្អូនៗប្រឡងធ្លាក់ក៏ដោយក៏នៅមានឱកាសនិងជម្រើសជាច្រើន។ ឯកឧត្តម បានផ្តល់ជូននូវព័ត៌មានសំខាន់ៗមួយចំនួនដល់ប្អូនៗពាក់ព័ន្ធនឹង អាហារូបករណ៍ និងការដាក់ពាក្យចូលរៀននៅក្នុងគ្រឹះស្ថាន​អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមួយចំនួន ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសផ្តល់អាហារូបករណ៍ជាង៧០០០នាក់ សម្រាប់ឆ្នាំ២០១៥-២០១៦។
បន្ថែមលើនេះ ជាការលើកទឹកចិត្ត ដល់ប្អូនៗ ឯកឧត្តម កៅ ថាច ក្នុងនាម ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឧបត្ថមថវិកាមួយចំនួនដល់សិស្សានុសិស្ស និងលោក គ្រូ អ្នកគ្រូ ដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ។

Previously
up Next