ARDB TV

កម្មវិធីចុះផ្សព្វផ្សាយគម្រោងឥណទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី១ នៅកសិដ្ឋានចញ្ចឹមទា យកពង ស្ថិតនៅភូមិ អង្គារបុស្ស សង្កាត់កោះពងសត្វ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ

23 March 2022
កសិដ្ឋានចញ្ចឹមទា ខេត្តបន្ទាយមានជ័យ៖
ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (#ARDB) បានអញ្ជើញពិនិត្យមើលវឌ្ឍនៈភាពនៃការអនុវត្តគម្រោងឥណទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី១ នៅកសិដ្ឋានចញ្ចឹមទា យកពង ស្ថិតនៅភូមិ អង្គារបុស្ស សង្កាត់កោះពងសត្វ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
តាមការពិនិត្យជាក់ស្តែងកសិដ្ឋានចញ្ចឹមទាយកពងនេះ បានប្រើប្រាស់ឥណទានស្របតាមគោលដៅ និងអាជីវកម្មមានការរីកចម្រើន ដោយពង្រីកការចញ្ចឹមទា ពី ១៥០០០ ក្បាល ដល់ ៣០០០០ក្បាល។
ជាមួយគ្នានេះជាការលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន ដែលខិតខំបំពេញបានតាមផែនការអាជីវកម្ម និងប្រើប្រាស់ឥណទានចំគោលដៅ ឯកឧត្តមបណ្ឌិតប្រតិភូ បានប្រគល់ជូនវត្ថុអនុស្សាវរីយ៍នូវទូរស័ព្ទចំនួន១គ្រឿង ផងដែរ។
Previously
up Next