30 July 2026

ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានជួបប្រជុំពិភាក្សាការងារជាមួយតំណាងមកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB អមដោយសហការី បានជួបពិភាក្សាការងារជាមួយតំណាង​មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត។
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាអំពីការផ្តល់ឥណទានក្នុងវិស័យកសិកម្ម, បេសកកម្មរួមក្នុងការជួយអភិវឌ្ឍសង្គម និងកិច្ចសហ​ប្រតិបត្តិ​ការ​​ផ្សេងទៀតរវាងស្ថាប័នទាំងពីរ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ត្រូវនឹង ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការធនាគារ ARDB។