នៅរសៀលថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ នេះថ្នាក់ដឹកនាំ និងបុគ្គលិកនៃនាយកដ្ឋានផ្នែកលក់ និងទីផ្សារបានជួបប្រជុំ និងទទួលអនុសាសន៍ណែនាំលើប្រសិទ្ធភាពនិងការអនុវត្តការងារពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)។ ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍ផ្តោតលើចំណុចសំខាន់ៗចំនួន៣គឺៈ ១)សម្រួលការផលិតមាតិកាផ្សាយ ដោយធ្វើយ៉ាងណាផ្តល់ផលប្រយោជន៍ដល់កសិករឱ្យបានច្រើនតាមរយៈការផ្សាយចេញទាំងនៅលើទូរទស្សន៍អនឡាញ ARDB TV និងប្រព័ន្ធបណ្តាញសង្គមរបស់ធនាគារ។ ២)កែសម្រួលការរៀបចំដ