4 September 2026

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួម វេទិកាជាតិគណនេយ្យ ឆ្នាំ ២០២៦

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមក្នុង វេទិកាជាតិគណនេយ្យ ឆ្នាំ ២០២៦ ក្រោមប្រធានបទ “ការបញ្ចូលស្តង់ដាការរាយការណ៍ព័ត៌មានចីរភាព គោលនយោបាយ និងធនធានមនុស្ស សម្រាប់ភាពធន់នៃសេដ្ឋកិច្ចកម្ពុជា” ។ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ គឺជាតំណាងចូលរួមក្នុងវេទិកានេះ ដោយ ARDB មានទាំងរៀបចំជាបញ្ជរពិព័រណ៍នៅក្នុងសាលវេទិកា បង្ហាញពីផលិតផល និងសេវារបស់ធនាគារ ដែលកំពុងជួយដល់ប្រជាកសិករ អ្នកកែច្នៃ រោងម៉ាស៊ីន និងអ្នកវិនិយោគ ។ វេទិកាជាតិគណនេយ្យ ជាវេទិកាថ្នាក់ជាតិមួយ ដែលកៀរគរការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និយ័តករ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុន ដៃគូអភិវឌ្ឍន៍នានា ដើម្បីជជែកពិភាក្សាគ្នាអំពីវិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា។