11 September 2026

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី “ការវិភាគឥណទាន និងរបាយការណ៍ហិរញ្ញវត្ថុ”

រាជធានីភ្នំពេញ៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី “ការវិភាគឥណទាន និងរបាយការណ៍ហិរញ្ញវត្ថុ” ដោយមានបុគ្គលិកចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញ សរុបចំនួន ៦២រូប ដែលធ្វើបទបង្ហាញដោយលោក ទុយ ពុលិ អនុប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ។ វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពរបស់បុគ្គលិកដែលពាក់ព័ន្ធក្នុងការវិភាគឥណទាន និងរបាយការណ៍ហិរញ្ញវត្ថុរបស់អតិថិជន ដើម្បីគាំទ្រដល់ការសម្រេចចិត្តផ្ដល់ឥណទានឱ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងអាចគ្រប់គ្រងហានិភ័យឥណទានឱ្យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន។