12 May 2026

គម្រោងកសិកម្មឆ្លាតវៃ ដែលមានទីតាំងនៅឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

ស្រុកកខ្សាច់កណ្ដាល៖ គម្រោងកសិកម្មឆ្លាតវៃ ជាគម្រោងដែលបង្កើតឡើងក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលមានទីតាំងនៅឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

គម្រោង បាននិងកំពុងគាំទ្រក្នុងការអនុវត្តការដាំដុះបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ស្របតាមបច្ចេកទេសនៃការអនុវត្តកសិកម្មល្អ (GAP) ដែលធានាបាននូវគុណភាព សុវត្ថិភាពខ្ពស់ និងមិនប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។

នៅក្នុងខែមេសា ឆ្នាំ២០២៦ គម្រោងបានដាំដុះបន្លែចំនួន ៦ ប្រភេទ រួមមាន៖ ខាត់ណាដើម, ស្ពៃឆៃស៊ីម, ប៉េងប៉ោះឈើរីក្រហម, ស្ពៃក្រញ៉ាញ់, ស្ពៃចង្កឹះ និងស្ពៃតឿ ទទួលបានទិន្នផលសរុបចំនួន ៤ ១១០ គីឡូក្រាម គិតជាទឹកប្រាក់សរុបប្រមាណ ១១ ៤៥០ ០០០រៀល។

គម្រោងមានគោលដៅបន្តពង្រីកការដាំដុះបន្ថែមទៀត ដោយផ្ដល់ឱកាសដល់កសិករ, ពលករ, យុវជន, និស្សិត និងជាពិសេសស្រ្តី ដែលមានឆន្ទៈពិតប្រាកដក្នុងការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដើម្បីបង្កើនចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ។

ព័ត៌មានបន្ថែមអំពីគម្រោងសូមទំនាក់ទំនង៖

លោក ធឹម ប៊ុនថេង អនុប្រធានអង្គភាពសម្របសម្រួលគម្រោង
លេខទូរសព្ទ័ 098 225 628

គាំទ្រផលិតផលក្នុងស្រុក ដើម្បីបង្កើនឱកាសការងារ និងការលើកកម្ពស់ប្រាក់ចំណូលកសិករ !