19 June 2026

គម្រោងកសិកម្មឆ្លាតវៃ រួមចំណែកលើកកម្ពស់ការផលិតបន្លែសុវត្ថិភាព ជីវភាព និងបង្កើតឱកាសថ្មីសម្រាប់កសិករ

ស្រុកខ្សាច់កណ្ដាល៖ គម្រោងកសិកម្មឆ្លាតវៃ ត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលមានទីតាំងស្ថិតនៅឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
គម្រោងបាននិងកំពុងជំរុញការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ តាមស្តង់ដារ GAP ដើម្បីធានាគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ។
ជាមួយនឹងគោលដៅពង្រីកការផលិតបន្លែសុវត្ថិភាព គម្រោងផ្ដល់ឱកាសដល់កសិករ ពលករ ជាពិសេសស្ត្រី ដែលមានឆន្ទៈចូលរួមដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដើម្បីបង្កើនចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ។