22 June 2026

គម្រោងកាត់បន្ថយភាពក្រីក្រ រួមចំណែកអភិវឌ្ឍវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

ស្រុកភ្នំព្រឹក៖ គម្រោងកាត់បន្ថយភាពក្រីក្រ ដែលផ្តួចផ្តើមឡើងដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានផ្តល់ឱកាសដល់កសិករក្រីក្រ និងពលករដែលវិលត្រឡប់ពីក្រៅប្រទេសអាចប្រកបមុខរបរកសិកម្មដើម្បីលើកស្ទួយជីវភាពកាន់តែប្រសើរតាមរយៈការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់។ គម្រោងនេះ មានទីតាំងស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
បច្ចុប្បន្ន គម្រោងបាននិងកំពុងពង្រីកវិសាលភាព នៃការអនុវត្ត ទៅកាន់តំបន់ដែលមានសក្តានុពលក្នុងការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ទូទាំងប្រទេស។
រួមគ្នាគាំទ្រកសិករ និងកសាងវិស័យកសិកម្មកម្ពុជា ឱ្យកាន់ តែរីកចម្រើន។