ស្រុកខ្សាច់កណ្ដាល៖ គម្រោងកសិកម្មឆ្លាតវៃ ត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលមានទីតាំងស្ថិតនៅឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
តាមរយៈការដាំដុះបន្លែក្នុង ផ្ទះសំណាញ់ និងការអនុវត្តតាមស្តង់ដារ GAP កសិករអាចគ្រប់គ្រងដំណើរការផលិតបានកាន់តែប្រសើរ និងផលិតបន្លែដែលមានគុណភាព និងសុវត្ថិភាពសម្រាប់ទីផ្សារ។ បន្ថែមពីនេះ គម្រោងបាននិងកំពុងពង្រីកផលិកម្មថ្មីបន្ថែមទៀតរួមមាន៖ ការចិញ្ចឹមមាន់យកស៊ុត និងការចិញ្ចឹមត្រី ដើម្បីបង្កើនសក្ដានុពល និងការពង្រឹងគំរូអាជីវកម្ម សម្រាប់កសិករ ពលករ និងស្ត្រីដែលមានបំណងចូលរួមក្នុងវិស័យកសិកម្ម។

