11 September 2026

វេទិកាស្ដីពី ការស្វែងយល់ពីហិរញ្ញប្បទានបៃតង និងកសិកម្មវៃឆ្លាតដល់កសិធុរកិច្ច និងសហគមន៍កសិកម្ម សម្រាប់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្រោមគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន

ខេត្តកំពង់ចាម៖ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជន និងកសិកម្ម (ARDB), ក្រុមការងារតំណាងធនាគារ ARDB បានចូលរួមធ្វើបទបង្ហាញពីផលិតផលឥណទានបៃតងរបស់ធនាគារ ARDB និងជាវាគ្មិននៃវេទិកាពិភាក្សាស្វែងយល់ពីហិរញ្ញប្បទានបៃតង និងកសិកម្មឆ្លាតវៃដល់កសិធុរកិច្ច និងសហគមន៍កសិកម្ម។
វេទិកានេះ មានគោលបំណងបង្ហាញពី៖ (១)-ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុទៅវិស័យកសិកម្ម, (២)-ការប្រែប្រួលអាកាសធាតុ និងការអនុវត្តវធីសាស្រ្តកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និង (៣)-ការស្វែងយល់ពីលក្ខខណ្ឌក្នុងការទទួលបានហិរញ្ញប្បទានបៃតងពីធនាគារ ARDB។
វេទិកានេះ រៀបចំឡើងក្រោមអធិបតីភាព លោក ស៊ឹម ថាវរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម, តំណាងគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន, សហគមន៍កសិកម្ម, សមាគមសិកម្ម និងភាគីពាក់ព័ន្ធផ្សេងៗទៀត សរុបប្រមាណ ៣០ នាក់។