Latest News

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញប្រកាសបើកជាផ្លូវការនៃសិក្ខាសាលាស្តីពីការលើកកម្ពស់ហិរញ្ញប្បទានបៃតង និងចីរភាព មាគ៌ា និងកាលានុវត្តភាពសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ

18 April 2025

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញប្រកាសបើកជាផ្លូវការនៃសិក្ខាសាលាស្តីពីការលើកកម្ពស់ហិរញ្ញប្បទានបៃតង និងចីរភាព មាគ៌ា និងកាលានុវត្តភាពសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ ភ្នំពេញ៖ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB នៅថ្ងៃទី១៨ខែមេសាឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសបើកសិក្ខាសាលាស្តីអំពីការលើកកម្ពស់ហិរញ្ញប្បទានបៃតង និងចីរភាព មាគ៌ា និងកាលានុវត្តភាពសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ ARDB ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោកបណ្ឌិត Prasun Kumar Das អគ្គលេខាធិការ សមាគមឥណទានជនបទ និងកសិកម្ម អាស៊ីប៉ាស៊ីហ្វិក (APRACA) ភ្ញៀវជាតិ អន្តរជាតិ ដៃគូរពាក់ព័ន្ធក្នុងវិស័យធនាគារ មន្រ្តីជំនាញមកពីក្រសួងបរិស្ថាន សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុននាំចេញអង្ករ ព្រមទាំងមន្រ្តីជំនាញនៃធនាគារ ARDB ដែលមានអ្នកចូលរួមសរុបប្រមាណ ១០០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងបន្ថែមថា ការពិភាក្សាសិក្ខាសាលាថ្ងៃនេះនឹងនាំទៅរកកិច្ចសហការប្រកបដោយអត្ថន័យ និងលទ្ធផលដែលអាចអនុវត្តបាននឹងជំរុញហិរញ្ញវត្ថុបៃតងឆ្ពោះទៅមុខហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិត Prasun Kumar Das អគ្គលេខាធិការ APRACA គណៈកម្មាការ និងវាគ្មិនកិត្តិយស […]

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំពិធីសូត្រមន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី

9 April 2025

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំពិធីសូត្រមន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខែ្មរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ នាទីស្នាក់ការកណ្តាល ក្នុងរាជធានីភ្នំពេញ។ ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រភិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងលោកជំទាវ ក៏មានការសម្តែងរបាំជូនពរ និងរបាំត្រុដិផងដែរ ដើម្បីបណ្តេញឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ រួចនាំមកនូវសិរីសួស្តី វិបុលសុខគ្រប់ប្រការ ក្នុងឆ្នាំថ្មីខាងមុខនេះ ដោយមានបុគ្គលិកជាង៣០០នាក់ ចូលរួមទទួលអំណសាទរឆ្នាំថ្មី ប្រកបដោយបរិយាកាសសប្បាយរីករាយ៕

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមពិធីប្រកាសសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន”

9 April 2025

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានអញ្ជើញចូលរួមពិធីប្រកាសសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន” ភ្នំពេញ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងជាសមាជិកគណ:កម្មការជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមពិធីប្រកាសសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន” ដែលរៀបចំឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។ នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ​ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញថ្លែងសន្ទរកថាស្វាគមន៍ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ​ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨”។ ការដាក់ចេញកម្មវិធីនេះក្នុងគោលដៅជំរុញការពង្រីកមូលដ្ឋានសេដ្ឋកិច្ចក្នុងបណ្តាខេត្តភាគឦសាន តាមរយៈការជំរុញ វិនិយោគឯកជន ក៏ដូចជាជំរុញការតភ្ជាប់នៃចរន្តសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងប្រកបដោយបរិយាប័ន្ន ។ ក្នុងសេចក្តីថ្លែងការណ៍ពិសេសស្ដីពី «សមិទ្ធផល ១ […]

H.E. Dr. KAO Thach led the monthly Management Meeting

8 April 2025

ARDB Headquarter: On the morning of Tuesday, April 8, 2025, H.E. Dr. KAO Thach, Delegate of the Royal Government in Charge as CEO of Agricultural and Rural Development Bank (ARDB) led the monthly Management Meeting to review and discuss its monthly work progress in line with the Annual Action Plan implementation, and other agendas.

អគ្គនាយកធនាគារ ARDB និងសហព័ន្ធស្រូវអង្ករកម្ពុជាអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូននាយទាហានកងពលតូចអន្តរាគមន៍លេខ៨

6 April 2025

អគ្គនាយកធនាគារ ARDB និងសហព័ន្ធស្រូវអង្ករកម្ពុជាអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូននាយទាហានកងពលតូចអន្តរាគមន៍លេខ៨ ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនជានាយ ទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៨នៃកងពលធំអន្តរាគមន៍លេខ៣ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនប្រាសាទព្រះវិហារ។ នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍រំលឹកជូនថា នេះគឺជាលើកទី៣ហើយ ដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមជាមួយសប្បុរសជនរួមមាន សហព័ន្ធស្រូវអង្ករ ដើម្បីផ្តល់ជូនបងប្អូន នៅសមរភូមិមុខនាំយកគ្រឿង ឧបភោគបរិភោគមាន ជាស្បៀង អាហារ អង្ករ និងសម្ភារៈមួយចំនួនទៀត ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួន ជូនបងប្អូន នៃកងពលតូចអន្តរាគមន៍លេខ៨នៃកងពលធំអន្តរាគមន៍លេខ៣ដែលឈរជើងការពារបូរណភាពទឹកដីសមរភូមិមុខតំបន់ប្រាសាទព្រះវិហារ បន្ទាប់ពីការចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាកាលពីឆ្នាំ២០២៤កន្លងទៅ។ ឯកឧត្តមបណ្ឌិតថ្លែងរំលឹកថា ថ្ងៃនេះ ពិតជាមានមោទនភាពជាខ្លាំង និងសូមកោតសសើរយ៉ាងក្រៃលែង ចំពោះបងប្អូនទាំងអស់គ្នា ដែលឈរជើងការពារ បូរណភាពទឹកដីតំបន់ប្រាសាទព្រះវិហារបានយ៉ាងរឹងមាំ ដោយឈរលើស្មារតី និងការប្តេជ្ញាចិត្តដ៏មោះមុតឥតងាករេក្រោមបទបញ្ជាររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយកសាង ខ្សែបន្ទាត់ព្រំដែនច្បាស់លាស់ ប្រកបដោយ សន្តិភាព មិត្តភាព […]

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញពិនិត្យមើលកន្លែងប្រមូលទិញចន្ទីខេត្តកំពង់ចាម និងទីលានហាលចន្ទីដ៏ធំមួយនៅស្រុកសន្ទុក ខេត្តកំពង់ធំ

5 April 2025

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញពិនិត្យមើលកន្លែងប្រមូលទិញចន្ទីខេត្តកំពង់ចាម និងទីលានហាលចន្ទីដ៏ធំមួយនៅស្រុកសន្ទុក ខេត្តកំពង់ធំ កំពង់ចាម-កំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ ព្រមទាំងសហការីបានអញ្ជើញពិនិត្យមើលការប្រមូលទិញស្វាយចន្ទីនៅឃ្លាំងចំនួន២កន្លែងស្ថិតនៅ ស្រុកព្រៃឈរខេត្តកំពង់ចាម និងទីលានហាលគ្រាប់ស្វាយចន្ទីដ៏ធំមួយកន្លែងទៀត ស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានសមត្ថភាពស្តុកសរុបចំនួន ៦០០០តោន។ តាមរយៈការអញ្ជើញពិនិត្យមើលរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច នៅឃ្លាំងប្រមូលទិញស្វាយចន្ទីខាងលើគឺទី១ ឃ្លាំង ៩៩៩ ឈ្មោះ ងួន វណ្ណៈ និងអាងឡៃអ៉ឹម ប្រមូលទិញចន្លោះ ៥០០ទៅ៦០០តោន ហើយឃ្លាំងមួយកន្លែងទៀតស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបច្ចុប្បន្ន កំពុងប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់ ក្នុង១ថ្ងៃ ៥០០តោន តម្លៃ ៥១០០រៀលទៅ ៥៣០០រៀល ក្នុង១គីឡូក្រាម។ បន្ទាប់ពីបានអញ្ជើញពិនិត្យមើលទីតាំងទាំង២ខាងលើរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានណែនាំដល់ម្ចាស់ទីលានហាលខាងលើឲ្យពិចារណាទិញប័ណ្ណធានារ៉ាប់រងអគ្គីភ័យ ដើម្បីការពារហានិភ័យដែលអាចកើតឡើង ដោយយថាហេតុ ដូចជាករណីអគ្គិភ័យជាដើម។ សូមជម្រាបជូនថា […]

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានជួបពិភាក្សាការងារជាមួយវិនិយោគិនមកពីប្រទេសសិង្ហបុរី

28 March 2025

រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងសហការី បានជួបពិភាក្សាការងារជាមួយវិនិយោគិនមកពីប្រទេសសិង្ហបុរី។ កិច្ចប្រជុំនេះមានគោលបំណងស្វែងយល់ពីតួនាទីរបស់ធនាគារ ARDB ក្នុងការគាំទ្រលើវិស័យកសិកម្ម,សក្តានុពលនៃការវិនិយោគក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ,បញ្ហាប្រឈមក្នុងវិស័យកសិកម្ម,និងពិនិត្យលទ្ធភាពដោះស្រាយបញ្ហាប្រឈម តាមរយៈការលើកកម្ពស់ការអប់រំ, ការទទួលយកបច្ចេកវិទ្យាថ្មី,ការតភ្ជាប់ទីផ្សារអន្តរជាតិ និងការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញ ជាដើម។

ឯកឧត្តមបណ្ឌិត កៅ ថាច អំពាវនាវឱ្យប្រជាកសិករខ្មែរត្រៀមខ្លួនទប់ទល់ការប្រែប្រួលអាកាសធាតុនឹងខិតខំអភិវឌ្ឍវិស័យកសិកម្មដោយប្រុងប្រយ័ត្ន

28 March 2025

ឯកឧត្តមបណ្ឌិត កៅ ថាច អំពាវនាវឱ្យប្រជាកសិករខ្មែរត្រៀមខ្លួនទប់ទល់ការប្រែប្រួលអាកាសធាតុនឹងខិតខំអភិវឌ្ឍវិស័យកសិកម្មដោយប្រុងប្រយ័ត្ន ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានអំពាវនាវឱ្យប្រជាកសិករខ្មែរត្រៀមចំខ្លួនទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងខិតខំអភិវឌ្ឍវិស័យកសិកម្មដោយប្រុងប្រយ័ត្ន ដើម្បីបន្តនិរន្តភាពនៃដំណើរការផលិតស្បៀងអាហារ ខណៈការប្រៃប្រួលអាកាសធាតុបានក្លាយប្រធានបទពិបាករបស់កសិករទូទៅ។ ឯកឧត្តមបណ្ឌិតប្រតិភូ បានអំពាវនាវបែបនេះ នៅក្នុងសុន្ទរកថានាសន្និសីទលើកទី៥ ស្តីពីកសិចំណីអាហារប្រកបដោយនិរន្តភាព ដើម្បីការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរ៖ នវានុវត្តន៍ និងបរិវត្តកម្មអាហារប្រកបដោយបរិយាបន្ន នៅសណ្ឋាគារកាំបូឌីាយ៉ា រាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិតប្រតិភូ បានជម្រាបជូនអង្គសន្និសីទ ដែលមានតំណាងសហគមន៍កសិករមកពីទូទាំងប្រទេសកម្ពុជា ជាង១០០នាក់ ដោយរំលេចថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាធនាគារអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល បានដើរតួយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ និងលើកកម្ពស់ដំណើរផលិតចំណីអាហាររបស់កសិករកម្ពុជា តាមរយៈការផ្តល់ឥណទានពិសេស ដែលមានទឹកប្រាក់សរុបជិត៥០០លានដុល្លារ ក្នុងនោះមានឥណទានប្រមាណ២៤០ លានដុល្លារដល់វិស័យស្រូវអង្ករ សម្រាប់កសិករយកទៅប្រើប្រាស់ជាទុនបង្វិល និងជាទុនវិនិយោគ។ ឯកឧត្តមបណ្ឌិតប្រតិភូ កៅ ថាច បានប្រសាសន៍ទៀតថា ការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យធនធានកម្ររបស់កម្ពុជារឹងរិតតែកម្រថែមទៀត ដោយធ្វើឲ្យប្រជាកសិករមិនអាចផលិតបាលនូវទិន្នកផលកសិក្មឱ្យបានខ្ពស់ ដូចទម្លាប់ពួកគាត់ធ្លាប់ទទួលបាននាពេលកន្លងមក។ លើសពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងដោយរំលេចពំអីដំណើរការផលិតស្បៀងអាហារថា ជា ធនធានកម្រ ព្រោះការប្រែប្រួលអាកាសធាតុកំពុងតែបង្កផលប៉ះពាល់ផលអាក្រក់មកលើវិស័យកសិកម្ម […]

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការីទស្សនកិច្ចស្វែងយល់ពីសក្តានុភាពនៃការអភិវឌ្ឍន៍អង្គការតុកកែញញឹមកម្ពុជា

27 March 2025

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការីទស្សនកិច្ចស្វែងយល់ពីសក្តានុភាពនៃការអភិវឌ្ឍន៍អង្គការតុកកែញញឹមកម្ពុជា កំពង់ឆ្នាំង : ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំសហការី ព្រមទាំងសមាគមវារីវប្បកម្មកម្ពុជាទស្សនកិច្ចស្វែងយល់ពីសក្តានុភាពនៃការអភិវឌ្ឍន៍របស់អង្គការ តុកកែញញឹមកម្ពុជាស្ថិតនៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ នៅក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ប្រធានអង្គការ ,លោក រ៉ែម ចាន់ដារ៉ា ប្រធានប្រតិបត្តិទូទៅនៃអង្គការតុកកែញញឹមកម្ពុជា ក្រោមការសម្របសម្រួលពី លោក ជេត ភិរម្យ ប្រធានសមាគមវារីវប្បកម្មកម្ពុជាផងដែរ។ ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បន្ទាប់ពីបានស្តាប់បទបង្ហាញពីលោកប្រធាន អង្គការតុកកែញញឹមកម្ពុជាស្តីពីសក្តានុពលនៃការអភិវឌ្ឍន៍ក្នុងតំបន់លើផ្ទៃដីជាង ១០០ហិកតានោះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានឆ្លៀតអញ្ជើញ ជួបជាមួយនឹងបងប្អូនកសិករដែលមករៀនវិធីចិញ្ចឹមត្រីមកពីខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងបាត់ដំបងជាច្រើនគ្រួសារ នឹងបានណែនាំបន្ថែមដល់ពួកគាត់ពីការផ្តល់ឥណទានរបស់ធនាគារ ARDB សម្រាប់វិស័យកសិកម្ម ចិញ្ចឹមសត្វ និងត្រី ចំពោះអ្នក មានគោលដៅច្បាស់លាស់ចង់យកទៅពង្រីកអាជីវកម្មចិញ្ចឹមត្រីពិតប្រាកដ គឺអាចទាក់ទងបានដោយផ្តល់ជូនក្នុងអត្រាការប្រាក់សមរម្យ និងអនុគ្រោះថែមទៀត។ […]

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញពិនិត្យមើលការចិញ្ចឹមត្រីនៅកសិដ្ឋានលោក សុត សឿន ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់

27 March 2025

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញពិនិត្យមើលការចិញ្ចឹមត្រីនៅកសិដ្ឋានលោក សុត សឿន ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ពោធិ៍សាត់ : ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រី របស់លោក សុត សឿន ដែលមានទីតាំងស្ថិតនៅ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ការអញ្ជើញពិនិត្យមើលកន្លែង កសិដ្ឋានចិញ្ចឹមត្រីខាងលើ របស់ឯកឧត្ដមបណ្ឌិត កៅ ថាច បន្ទាប់ពីឯកឧត្តមបណ្ឌិតបានបញ្ចប់ដំណើរទស្សនកិច្ចនៅជុំវិញបឹងទន្លេសាបដែលចាប់ផ្តើមពីថ្ងៃទី២៥ រហូត ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដើម្បីស្វែងយល់ពីស្ថានភាព កសិករអ្នកចិញ្ចឹមសត្វតាមសហគមន៍នានាផងដែរ។ ទន្ទឹមនោះ នៅក្នុងឱកាសអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានកោតសរសើរស្នាដៃកែច្នៃចំណីត្រីរបស់ លោក សុត សឿន និងការចិញ្ចឹមត្រីកើនឡើងរហូតដល ១៣ ស្រះ ដោយក្នុងនោះចិញ្ចឹមត្រីចំនួន ៨ស្រះ គឺ ត្រីប្រា និងត្រីឆ្ពិន សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងខេត្តពោធិ៍សាត់។ បើយោងតាម […]