ឯកឧត្តម ប៉ិច សានី និងសហការីអញ្ជើញចូលរួមពិធីសំណេះសំណាលនិងពិសារអាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា
27 June 2025
ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារARDBនិងសហការីអញ្ជើញចូលរួមពិធីសំណេះសំណាលនិងពិសារអាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា
រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នៅរសៀលថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDBរួមនិងសហការីបានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលនិងពិសារអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនមីក្រូ តូច មធ្យមនៅកម្ពុជា។
ពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌល សាលសន្និបាត និងពិព័ណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមនិងថ្នាក់ដឹកនាំមកពីស្ថាប័នរដ្ឋ បណ្តាក្រសួងពាក់ព័ន្ធ សមាគម ធនាគារ និងម្ចាស់សហគ្រាសទូទាំង២៥រាជធានី ខេត្តប្រមាណ៥០០០នាក់។