Latest News

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ សហគ្រិនមិនមែនគ្រាន់តែជាពាណិជ្ជករ ឬអ្នកវិនិយោគនោះទេ ប៉ុន្តែសហគ្រិន ថែមទាំងជាអ្នកដាំគ្រាប់ពូជនៃក្តីសង្ឃឹម និងជាស្ថាបត្យករសម្រាប់អនាគត

25 November 2025

កំពង់ស្ពឺ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិក គណៈកម្មាធិការ កណ្តាល និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី ២៥ខែវិច្ឆិកាឆ្នាំ២០២៥​នេះបានចាត់ទុកថា សហគ្រិនមិនមែនគ្រាន់តែជាពាណិជ្ជករ ឬអ្នកវិនិយោគនោះទេ ប៉ុន្តែសហគ្រិន ថែមទាំងជាអ្នកដាំគ្រាប់ពូជនៃក្តីសង្ឃឹមនិងជាស្ថាបត្យករសម្រាប់អនាគត ​អញ្ជើញបើកសិក្ខាសិលានឹងធ្វើជាវាគ្មិនលើកិច្ចពិភាក្សាស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគ សម្រាប់អនាគតពោលគឺ សហគ្រិនមើលឃើញនូវកាលានុវត្តភាព ខណៈដែលអ្នកដទៃមើលឃើញថាជាឧបសគ្គ។ ការថ្លែងដូច្នោះរបស់ឯកឧត្តមបណ្ឌិត កៅ ថាច គឺ នៅក្នុងសិក្ខាសិលាមួយដែលរៀបចំឡើង ដោយ​សមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅទីស្នាក់ការគណបក្សខេត្តកំពង់ស្ពឺ ដែលក្នុងនោះក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម សម សាមួន អនុប្រធានគណបក្សខេត្ត​ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺនិងជាប្រធានគណបក្សខេត្ត​,ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងជាសមាជិកគណៈកម្មាធិការកណ្តាល យុវជនគណបក្សថ្នាក់កណ្តាល និង ឧកញ៉ា ស គីណាល់ អនុប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងសមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជានៃផែនសហគ្រិនវ័យក្មេងរបស់គណបក្សមកពីខេត្តកំពង់ស្ពឺ ដែលមានអ្នកចូលរួមសរុបជាង ២០០នាក់។ នៅក្នុងឱកាសសិក្ខាសិលានោះ […]

ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ធនាគារអភិវឌ្ឍន៍កសិកម្មប្រទេសចិន (Agricultural Development Bank of China – ADBC) ដែលដឹកនាំដោយលោក LIU Junbiao ប្រធានការិយាល័យ នៃនាយកដ្ឋានស្តារជនបទ

25 November 2025

នាព្រឹកថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានទទួលជួបពិភាក្សាការងារជាមួយលោក LIU Junbiao ប្រធានការិយាល័យ នៃនាយកដ្ឋានស្តារជនបទ និងសហការី ក្រោមក្របខណ្ឌអនុវត្តអនុស្សរណៈយោគយល់រវាងធនាគារទាំងពីរ។ ឯកឧត្តមបណ្ឌិត និងលោក LIU បានចែករំលែកនូវបច្ចុប្បន្នភាពវិស័យហិរញ្ញវត្ថុ ដោយបានផ្តោតទៅលើកាលានុវត្តន៍ភាពនៃការផ្តល់ហិរញ្ញប្បទានក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងអាជីវកម្មបៃតង។ ជំនួបពិភាក្សាការងារនេះ ត្រូវបានធ្វើឡើងស្របពេលដែលធនាគារ ADBC មកបំពេញទស្សនកិច្ចសិក្សាជាផ្លូវការនៅធនាគារ ARDB រយៈពេល៣ថ្ងៃ ពីថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលផ្តោតសំខាន់លើការចែករំលែកបទពិសោធន៍ លើនវានុវត្តន៍ហិរញ្ញប្បទានកសិកម្ម ហិរញ្ញប្បទានបៃតង សេវាប្រតិបត្តិការធនាគារ និងការសិក្សាស្រាវជ្រាវ។ បន្ថែមពីការចែករំលែកព័ត៌មាននេះ, ធនាគារ ARDB និង ធនាគារ ADBC ក៏បានយល់ឃើញដូចគ្នា ក្នុងការពង្រីកលទ្ធភាពកិច្ចសហប្រតិបត្តិការលើ ការផ្តល់ហិរញ្ញប្បទានរួមគ្នា, […]

ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលជួបពិភាក្សាការងារជាមួយលោក Lin Shiqiang ប្រធានធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម ចិន សាខាភ្នំពេញ (Industrial and Commercial Bank of China, Phnom Penh Branch – ICBC Phnom Penh Branch)

20 November 2025

នារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានទទួលជួបពិភាក្សាការងារជាមួយលោក Lin Shiqiang ប្រធានធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម ចិន សាខាភ្នំពេញ និងសហការី ក្រោមក្របខណ្ឌអនុវត្តអនុស្សារណៈយោគយល់រវាងធនាគារទាំងពីរ។ ឯកឧត្តមបណ្ឌិត និងលោក Lin Shiqiang បានចែករំលែកនូវបច្ចុប្បន្នភាពវិស័យហិរញ្ញវត្ថុ ដោយបានផ្តោតទៅលើកាលានុវត្តន៍ភាពនៃការផ្តល់ហិរញ្ញប្បទានក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងអាជីវកម្មបៃតង។ បន្ថែមពីការចែករំលែកព័ត៌មាននេះ ធនាគារ ARDB និង ធនាគារ ICBC – Phnom Penh Branch ក៏បានយល់ឃើញដូចគ្នា ក្នុងការពង្រីកលទ្ធភាពកិច្ចសហប្រតិបត្តិការលើ ការផ្តល់ហិរញ្ញប្បទានរួមគ្នា ការតភ្ជាប់សេវាទូទាត់អន្តរធនាគារ និងការជំរុញការវិនិយោគលើការកែច្នៃ ក្នុងវិស័យកសិកម្ម ជាពិសេសអាជីវកម្មបៃតង និងហិរញ្ញប្បទានបៃតង។

ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកម្មវិធីពិភាក្សាតុមូល ស្តីពី “កិច្ចអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផល” ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

20 November 2025

តបតាមការអញ្ជើញរបស់អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកម្មវិធីពិភាក្សាតុមូល ស្តីពី “កិច្ចអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផល”។ ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិត បានធ្វើបច្ចុប្បន្នភាព និងស្ថានភាពនៃការប្រមូលផលស្រូវកម្ពុជា ដោយឯកឧត្តមបណ្ឌិត បានបញ្ជាក់ថាកម្ពុជាក្នុងឆ្នាំ២០២៥នេះ អាចនឹងទទួលបានទិន្នផលស្រូវសរុបប្រមាណជា ១៤,៧ លានតោន និងការនាំចេញ អាចនឹងឈានដល់ប្រមាណជា ៨០ ម៉ឺនតោន និងស្ថានភាពថ្លៃស្រូវ ហាក់មានកំណើនឡើងវិញបន្តិច ពិសេសស្រូវផ្ការំដួលនិងស្រូវស្រង៉ែ។ បន្ថែមពីការធ្វើបច្ចុប្បន្នភាពការប្រមូលផលស្រូវ, ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់អំពីការចូលរួមរបស់ធនាគារ ARDB និងភាគីពាក់ព័ន្ធ ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងម្ចាស់រោងម៉ាស៊ីកិនកែច្នៃអង្ករ ក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាលំនឹងថ្លៃស្រូវជូនប្រជាកសិករ តាមរយៈការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងថា ថ្មីៗនេះ ធនាគារ ARDB បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលឱ្យប្រើប្រើប្រាស់នូវមូលនិធិបន្ថែម ៤០ លានដុល្លារអាម៉េរិក […]

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយបុគ្គលិកប្រចាំខែ លើកទី៣ ដើម្បីសម្តែងការស្ងើចសរសើរ និងលើកទឹកចិត្តបុគ្គលិកឱ្យខិតខំពង្រឹងសមត្ថភាពផ្ទាល់ខ្លួនថែមទៀត

18 November 2025

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយបុគ្គលិកប្រចាំខែ លើកទី៣ ដើម្បីសម្តែងការស្ងើចសរសើរ និងលើកទឹកចិត្តបុគ្គលិកឱ្យខិតខំពង្រឹងសមត្ថភាពផ្ទាល់ខ្លួនថែមទៀត។ ពិធីសំណេះសំណាលនេះ បានរៀបចំឡើងនៅទីស្នាក់ការកណ្តាលនៃធនាគារ ARDBស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពី អគ្គនាយករង៣រូប រួមមាន ឯកឧត្តម ចាន់ សីហា ឯកឧត្តម បាន លឹម និង ឯកឧត្តម ប៉ិច សានី និងថ្នាក់ដឹកនាំនាយកដ្ឋានព្រមទាំងបុគ្គលិកទាំងអស់ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ សរុប៣៤៨នាក់។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតបានចែករំលែកបទពិសោធពាក់ព័ន្ធប្រធានបទ គឺអំណាចនៃការអាន (THE POWER OF READING: IGNITING MINDS, ELEVATING PEOPLE, TRANSFORMING OUR FUTURE) ដែលក្នុងនោះ ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានផ្តល់អនុសាសន៍ដ៏ល្អៗ ដើម្បីចូលរួមចំណែកជាបច្ច័យសម្រាប់បុគ្គលិកទាំងអស់ក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។ មានប្រសាសន៍សំណេះសំណាលជាមួយបុគ្គលិកនាឱកាសនេះ ឯកឧត្តមបណ្ឌិត […]

ឯកឧត្តមបណ្ឌិត កៅ ថាច ចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូលស្តីពី ហិរញ្ញប្បទានផ្នែកកសិស្បៀងអាហារ៖ ការបិទគម្លាត និងការចាប់យកកាលានុវត្តភាពថ្មីៗ ក្នុងកម្មវិធីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៥

14 November 2025

នាថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូលស្តីពី ហិរញ្ញប្បទានផ្នែកកសិស្បៀងអាហារ៖ ការបិទគម្លាត និងការចាប់យកកាលានុវត្តភាពថ្មីៗ ក្នុងកម្មវិធីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៥ ដែលរៀបចំឡើងដោយក្រសួងកសិកម្ម។ ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់អំពីគម្លាតហិរញ្ញប្បទានក្នុងវិស័យកសិកម្ម ដែលគម្លាតនោះត្រូវបានបែងចែកចេញជា ៤ ប្រភេទ រួមមាន៖ គម្លាតផ្នែកស្ថាប័ន ដែលសំដៅដល់ភាពមិនស៊ីគ្នានៃឥណប្រតិទាន (maturity) រវាងគ្រឹះស្ថានហិរញ្ញវត្ថុ និងប្រជាកសិករ គម្លាតព័ត៌មាន ដែលសំដៅដល់កង្វះពត៌មានក្នុងការវាយតម្លៃឥណទាន គម្លាតសមត្ថភាព ដែលសំដៅលើគម្លាតនៃចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាកសិករ គម្លាតបច្ចេកវិទ្យា ដែលសំដៅដល់គម្លាតនៃបរិយាបន្នសេវាធនាគារឌីជីថល នៅតាមតំបន់ជនបទ។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ក៏បានបន្សល់នូវអនុសាសន៍មួយចំនួន សម្រាប់ការបិទគម្លាត និងការចាប់យកកាលានុវត្តភាពថ្មីៗ ពោលគឺ ការពង្រឹកការផ្តល់ហិរញ្ញប្បទានបៃតង ការពង្រឹងសមត្ថភាពប្រជាកសិករ ការពង្រឹងកិច្ចសហការរវាងតួអង្គពាក់ព័ន្ធ និងការធ្វើឌីជីថលូបណីកម្មទៅក្នុងប្រតិបត្តិការធនាគារឱ្យមានបរិយាបន្ន។

HE.Dr. Kao Thach, and colleagues allowed the representatives of Yuanta Securities (Cambodia) to meet and present full pipeline regarding debt investment and the strategy for issuing bond and other cooperation

14 November 2025

Phnom Penh: HE.Dr. Kao Thach, Delegate of the Royal Government in Charge as CEO of the Agricultural and Rural Development Bank (ARDB) and colleagues allowed the representatives of Yuanta Securities (Cambodia) to meet and present full pipeline regarding debt investment and the strategy for issuing bond and other cooperation. The Meeting focus on exploring debt […]

ឯកឧត្តមបណ្ឌិត កៅ ថាច ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុង ទិវាសហគ្រិនកម្ពុជា ឆ្នាំ២០២៥

14 November 2025

នាថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស៍ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងទិវាសហគ្រិនកម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ ចក្ខុវិស័យឆ្នាំ២០៣០៖ “ការវិនិយោគដើម្បីអនាគត” ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រី្ត ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និង Global Entrepreneurship Network និងមានការចូលរួមពី តំណាងធនាគារជាតិនៃកម្ពុជា តំណាងគណៈកម្មាធិការវិនិយោគកម្ពុជា សមាគមធនាគារ សមាគមមីក្រូហិរញ្ញវត្ថុ សហគ្រិន ធុរៈជន និងម្ចាស់សហគ្រាសធុនមីក្រូ តូច មធ្យម និងធំ។ ឯកឧត្តមបណ្ឌិត បានគូសរំលេច នូវខ្លឹមសារសំខាន់ៗចំនួន ៤ ចំណុច រួមមាន៖ (១) សសរគ្រឹះនៃប្រព័ន្ធហិរញ្ញវត្ថុ ដែលរួមមាន […]

he Board of Directors of the Agricultural and Rural Development Bank (ARDB) organized its 9th Meeting of the Mandate 9

13 November 2025

Phnom Penh: The Board of Directors of the Agricultural and Rural Development Bank (ARDB) organized its 9th Meeting of the Mandate 9, to review, discuss and approve ARDB’s drafted Budget Plan for 2026, Draft Credit Policy under the Cambodia Climate Finance Facility (CCFF) and other agenda items. The meeting is presided over by H.E. Ros […]

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងសហការីអញ្ជើញចូលរួមក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៥

13 November 2025

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៥។ វេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៥ រៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា រួមនិងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនផ្សេងទៀត។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើន និងដៃគូសំខាន់បំផុត ក្នុងការបង្កើតការងារ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ និងការលើកកម្ពស់គុណភាព និងសុវត្ថិភាព […]