Latest News
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី “ការវិភាគឥណទាន និងរបាយការណ៍ហិរញ្ញវត្ថុ”
11 September 2026រាជធានីភ្នំពេញ៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី “ការវិភាគឥណទាន និងរបាយការណ៍ហិរញ្ញវត្ថុ” ដោយមានបុគ្គលិកចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញ សរុបចំនួន ៦២រូប ដែលធ្វើបទបង្ហាញដោយលោក ទុយ ពុលិ អនុប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ។ វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពរបស់បុគ្គលិកដែលពាក់ព័ន្ធក្នុងការវិភាគឥណទាន និងរបាយការណ៍ហិរញ្ញវត្ថុរបស់អតិថិជន ដើម្បីគាំទ្រដល់ការសម្រេចចិត្តផ្ដល់ឥណទានឱ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងអាចគ្រប់គ្រងហានិភ័យឥណទានឱ្យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន។
ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមកិច្ចប្រជុំពិភាក្សាលើផែនការអភិវឌ្ឍន៍កសិកម្ម លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង
10 September 2026ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានចូលរួមកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាអំពីគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋភៀសសឹកនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ លើផែនការអភិវឌ្ឍន៍កសិកម្មដោយមានការចូលរួមពីវិស័យឯកជន និងការគាំទ្រដោយរាជរដ្ឋាភិបាល។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដឹកនាំដោយឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ត្រីជំនាញពាក់ព័ន្ធ លើផែនការអភិវឌ្ឍន៍កសិកម្ម ដែលមានគោលដៅបង្កើតការងារនិងបង្កើនចំណូលលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង នៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ តាមរយៈផលិតកម្ម ចិញ្ចឹមសត្វ វារីវប្បកម្ម ការដាំដុះបន្លែ និងការរៀបចំការកែច្នៃចំណីអាហារ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងខេត្ត និងតំបន់ជុំវិញខេត្តព្រះវិហារ។
H.E. Dr. KAO Thach, presides over and delivers the opening remarks at the online Special Interest Group 2 Roundtable
7 September 2026H.E. Dr. KAO Thach, Delegate of the Royal Government in charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB) and Chairman of the Association of Development Financing Institutions in Asia and the Pacific (ADFIAP), presides over and delivers the opening remarks at the online Special Interest Group 2 Roundtable Discussion on […]
អគ្គនាយក ARDB ឯកឧត្តម បណ្ឌិត កៅ ថាច លើកទឹកចិត្តរោងម៉ាស៊ីនកិនស្រូវនៅខេត្តកំពង់ចាម ពង្រឹង និងពង្រីកផលិតកម្ម
5 September 2026កំពង់ចាម៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវចំនួន ៣ នៅក្នុងខេត្តកំពង់ចាម ឱ្យបន្តពង្រឹង និងពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពកែច្នៃស្រូវ ធានាគុណភាពផលិតផល និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងស្តង់ដារកាន់តែខ្ពស់។ ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបណ្ឌិត បានដឹកនាំសហការី ព្រមជាមួយថ្នាក់ដឹកនាំនៃសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ចុះតាមដាន និងពិនិត្យសកម្មភាពអាជីវកម្ម ព្រមទាំងស្វែងយល់ពីស្ថានភាពផលិតកម្ម និងជំរុញខ្សែសង្វាក់អាជីវកម្មរបស់រោងម៉ាស៊ីនកិនស្រូវចំនួន ៣ ទីតាំងផ្សេងគ្នា ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានជំរុញឱ្យម្ចាស់រោងម៉ាស៊ីនបន្តយកចិត្តទុកដាក់លើការវិនិយោគលើបច្ចេកវិទ្យា និងការពង្រីកសមត្ថភាពផលិតកម្ម ដើម្បីឱ្យការកែច្នៃស្រូវអាចសម្រេចបានគុណភាពខ្ពស់ កាត់បន្ថយការខាតបង់ និងបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផលស្រូវអង្ករកម្ពុជា ។ រោងម៉ាស៊ីនកិនស្រូវទាំង ៣ ទីតាំងដែលឯកឧត្តមបណ្ឌិត កៅ ថាច និងក្រុមការងារបានចុះតាមដាន និងពិនិត្យរួមមាន៖ ១. រោងម៉ាស៊ីនកិនស្រូវ យូ ឃីម (You Khim Rice […]
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះតាមដានពិនិត្យ និងជំរុញខ្សែសង្វាក់អាជីវកម្មរោងម៉ាស៊ីនកិនស្រូវ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
5 September 2026ព្រៃវែង-កំពង់ចាម៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសហការី និងថ្នាក់ដឹកនាំនៃសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)ចុះតាមដានពិនិត្យសកម្មភាព និងជំរុញខ្សែង្វាក់អាជីវកម្មរបស់រោងម៉ាស៊ីនកិនស្រូវចំនួន ៣ ទីតាំង ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែងឱ្យមានប្រសិទ្ធិភាព និងនិរន្តភាព។ ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវ៖ ១ រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន ស្ថិតនៅភូមិក្រចាប៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង,២ រោងម៉ាស៊ីនកិនស្រូវ រស់ ណេង និង ៣ រោងមាស៊ីនកិនស្រូវ ឈុន ធំ ស្ថិតនៅភូមិស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានសកម្មភាពសំខាន់ជាច្រើនចាប់ពីការស្តុកទុក ការកិនកែច្នៃ ការវេចខ្ចប់ រហូតដល់ការចែកចាយអង្ករទៅកាន់ទីផ្សារក្នុងស្រុក និងការនាំចេញ។ ជាងនេះទៅទៀត ការចុះពិនិត្យនេះ ក៏បានផ្តល់ជាមូលដ្ឋានសម្រាប់ការយល់ដឹងកាន់តែច្បាស់អំពីតម្រូវការ និងស្ថានភាពប្រតិបត្តិការរបស់សហគ្រាសក្នុងខ្សែសង្វាក់កសិកម្ម ដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយកសិករ និងទីផ្សារកសិផលរបស់កម្ពុជានៅលើទីផ្សារពិភពលោក។ ក្រៅពីការចុះពិនិត្យតាមដានរោងម៉ាស៊ីននិកស្រូវអង្ករ គណៈប្រតិភូ ដែលដឹកនាំដោយឯកឧត្តមប្រតិភូ […]
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួម វេទិកាជាតិគណនេយ្យ ឆ្នាំ ២០២៦
4 September 2026ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមក្នុង វេទិកាជាតិគណនេយ្យ ឆ្នាំ ២០២៦ ក្រោមប្រធានបទ “ការបញ្ចូលស្តង់ដាការរាយការណ៍ព័ត៌មានចីរភាព គោលនយោបាយ និងធនធានមនុស្ស សម្រាប់ភាពធន់នៃសេដ្ឋកិច្ចកម្ពុជា” ។ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ គឺជាតំណាងចូលរួមក្នុងវេទិកានេះ ដោយ ARDB មានទាំងរៀបចំជាបញ្ជរពិព័រណ៍នៅក្នុងសាលវេទិកា បង្ហាញពីផលិតផល និងសេវារបស់ធនាគារ ដែលកំពុងជួយដល់ប្រជាកសិករ អ្នកកែច្នៃ រោងម៉ាស៊ីន និងអ្នកវិនិយោគ ។ វេទិកាជាតិគណនេយ្យ ជាវេទិកាថ្នាក់ជាតិមួយ ដែលកៀរគរការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និយ័តករ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុន ដៃគូអភិវឌ្ឍន៍នានា ដើម្បីជជែកពិភាក្សាគ្នាអំពីវិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា។
អគ្គនាយករងធនាគារ ARDB ឯកឧត្តម បាន លឹម មានប្រសាសន៍ថា ការប្រើប្រាស់គណនីជាមួយធនាគារ ARDB ប្រៀបបាននឹងការជួយដល់កសិករ និងតួអង្គនៅក្នុងវិស័យកសិកម្មរបស់កម្ពុជា
1 September 2026ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានធ្វើបទបង្ហាញពីផលិតផល និងសេវាកម្មរបស់ធនាគារ និងសម្របសម្រួលការបើកគណនីជូនដល់មន្ត្រីរាជការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (កកជ) និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ (ក១.ផ១) ។ ការរៀបចំបទបង្ហាញ និងបើកគណនីចល័តនេះធ្វើឡើងក្រោមអនុស្សរណៈយោគយល់គ្នា រវាងធនាគារ ARDB ក.ក.ជ និង ក១.ផ១ ដែលបានធ្វើឡើងកាលពីខែកញ្ញា ឆ្នាំ២០២៤ ស្ដីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងការជំរុញចលនាភូមិមួយផលិតផលមួយនៅកម្ពុជា ក្នុងបំណងផ្ដល់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ការលើកកម្ពស់ការផលិត កែច្នៃ និងទីផ្សារសម្រាប់ផលិតផលក្នុងស្រុក ព្រមទាំងរៀបចំសិក្ខាសាលាផ្សព្វផ្សាយរួមគ្នាលើការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងសេដ្ឋកិច្ចបៃតង ។ នៅក្នុងមតិស្វាគមន៍ ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB មានប្រសាសន៍ថា ការប្រើប្រាស់គណនីជាមួយធនាគារ ARDB ប្រៀបបាននឹងការជួយដល់កសិករ និងតួអង្គនៅក្នុងវិស័យកសិកម្មរបស់កម្ពុជា។
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម អញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តបទុមវត្តី រាជធានីភ្នំពេញ
29 August 2026ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោកជំទាវ សួរ សុខគីម នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញនាំយកទៀនព្រះវស្សា សម្ភារៈជាទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅក្នុងវត្តបទុមវត្តី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅក្នុងឱកាសប្រគេនទៀនព្រះវស្សា សម្ភារៈជាទេយ្យទាន និងបច្ច័យខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកធនាគារជាច្រើនរូបទៀត។ ក្រៅពីប្រគេនទៀនព្រះវស្សានាព្រឹកនេះ ឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម ក៏មានសទ្ទាជ្រះថ្លាប្រគេនព្រះសង្ឃ រួមមាន ទឹកបរិសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ អង្ករ២តោន ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃ និងតម្កល់ទុកសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តសរុបចំនួន២៦លានរៀន។ សូមរំឭកថា ឯកឧត្តមបណ្ឌិតប្រតិភូ និងលោកជំទាវ តែងតែអញ្ជើញនាំយកសម្ភារៈជាទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា និងក្នុងរដូវភ្ពុំបិណ្ឌ នៅវត្តបទុមវត្តី រាជធានីភ្នំពេញជាហូរហែ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន និងវីរកងទ័ព វីរនគរបាលជាតិ […]
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនិងក្លិបអ្នកកាសែតកម្ពុជា
28 August 2026ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្លិបអ្នកកាសែតកម្ពុជា ដឹកនាំដោយ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា។ នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានោះគឺ ឯកឧត្តម ចាន់ ស៊ីហា អគ្គនាយករងធនាគារARDB ធ្វើជាតំណាងធនាគារ និងលោក លាង ដឺលុច នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជាជាអ្នកចុះហត្ថលេខាផ្ទាល់ ហើយពិធីនោះក៏មានការចូលរួមផងដែរពីថ្នាក់ដឹកនាំធនាគារ និងសមាជិកក្លិបអ្នកកាសែតកម្ពុជា ព្រមទាំងបងប្អូនអ្នកសារព័ត៌មានមកពីអង្គភាពមួយចំនួន។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាន៍ចាត់ទុកថា កិច្ចសហប្រតិបត្តិការនេះនឹងមិនត្រឹមតែជួយបង្កើនការផ្សព្វផ្សាយអំពីវិស័យកសិកម្ម ការកែច្នៃកសិផល និងវិស័យបៃតង ប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយបង្កើតបរិយាកាសមួយដែលព័ត៌មាន ចំណេះដឹង ហិរញ្ញវត្ថុ និងទីផ្សារអាចតភ្ជាប់គ្នាកាន់តែប្រសើរ។ ឯកឧត្តមបណ្ឌិតប្រតិភូបានសម្តែងនូវសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្លិបអ្នកកាសែតកម្ពុជាមានតម្លៃជាងការផ្សព្វផ្សាយអំពីស្ថាប័ន ពោល នេះជាកិច្ចសហប្រតិបត្តិការដើម្បីបង្កើតចំណេះដឹងបង្កើនការយល់ដឹងនិងភ្ជាប់ព័ត៌មានទៅនឹងឱកាសអភិវឌ្ឍន៍ជាក់ស្តែង។ អនុស្សរណៈនៃការយោគយល់គ្នាគោលបំណងសំខាន់ៗចំនួន៣៖ ទីមួយសហការរៀបចំកម្មវិធីកិច្ចពិភាក្សាកិច្ចសម្ភាសន៍និងវេទិកាពិភាក្សាដើម្បីផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងវិស័យកសិកម្ម ការកែច្នៃកសិផលនិងវិស័យបៃតងជូនសាធារណជន ទីពីរសហការផ្តល់ព័ត៌មាន ទិន្នន័យនិងខ្លឹមសារពាក់ព័ន្ធពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម […]
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាលើប្រធានបទ ការជំរុញកំណើនឧស្សាហកម្មស្វាយចន្ទីកម្ពុជា៖ ហិរញ្ញប្បទាន, ការកែច្នៃ និងការឈានចូលទីផ្សារ
26 August 2026តបតាមការអញ្ជើញរបស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (International Business Chamber Cambodia) និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានចូលរួមវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាលើប្រធានបទ ការជំរុញកំណើនឧស្សាហកម្មស្វាយចន្ទីកម្ពុជា៖ ហិរញ្ញប្បទាន, ការកែច្នៃ និងការឈានចូលទីផ្សារ នាថ្ងៃព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញភូគីត្រា។ កិច្ចពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីមានកិច្ចពិភាក្សាលើការអនុវត្តជាក់ស្តែងអំពីស្ថានភាពបច្ចុប្បន្ននៃវិស័យស្វាយចន្ទី ឱកាសដែលកម្ពុជាអាចបង្កើនតម្លៃបន្ថែមក្នុងស្រុក និងបញ្ហាប្រឈមដែលនៅតែត្រូវការដោះស្រាយ។ ឆ្លើយតបទៅនឹងគោលដៅនៃកិច្ចពិភាក្សានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចែករំលែកនូវបទពិសោធនៃការគាំទ្រដល់វិស័យស្វាយចន្ទី តាមរយៈការផ្តល់នូវហិរញ្ញប្បទានគ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃផលិតកម្មទាំងជាទុនបង្វិលនិងទុនវិនិយោគ និងភាពបត់បែននៃផលិតផលហិរញ្ញវត្ថុសម្រាប់វិស័យនេះ ដូចជា ការទទួលនូវស្តុកគ្រាប់ស្វាយចន្ទីស្រស់ជាទ្រព្យធានា ជាដើម។ បន្ថែមពីនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានលើកទឹកចិត្តឱ្យមានការចូលរួមបន្ថែមពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ដើម្បីរួមគ្នាបំពេញនូវគម្លាហិរញ្ញប្បទានក្នុងវិស័យនេះ។
