ព័ត៌មានថ្មីៗ
ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDBអញ្ជើញចូលរួមក្នុងពិធីបើក “វេទិកាវេចខ្ចប់ និងពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា២០២៦”
29 កញ្ញា 2026ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB និងលោក មិត្ត ប៊ុន ប្រធាននាយកដ្ឋានឥណទាននៃធនាគារ ARDB បានអញ្ជើញចូលរួមក្នុងពិធីបើក វេទិកាវេចខ្ចប់និងពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជាឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍។ ពិធីនេះប្រារព្ធធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ដល់៣០ ខែកញ្ញា ហើយនៅក្នុងព្រឹត្តិការណ៍នេះដែរ លោក មិត្ត ប៊ុន ប្រធាននាយកដ្ឋានឥណទាន បានចូលរួម ធ្វើជាវាគ្មិនចែករំលែកនូវយន្តការផ្តល់ឥណទាន គាំទ្រដល់ការកែច្នៃផលិតផលកសិកម្ម និងកសិឧស្សាហកម្ម រួមទាំងការវេចខ្ចប់ ជូនដល់ភ្ញៀវជាតិនិងអន្តរជាតិផងដែរ។ សូមជម្រាបជូនថា ព្រឹត្តិការណ៍ខាងលើនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីតួនាទីជាយុទ្ធសាស្ត្រនៃកាវេចខ្ចប់ ក្នុងការបង្កើនគុណភាពនិងសុវត្ថិភាពផលិតផល ការបង្កើនតម្លៃបន្ថែម ការពង្រឹងម៉ាកយីហោ និងការពង្រីកលទ្ធភាពចូលទីផ្សារ ព្រមទាំងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីវិស័យវេចខ្ចប់នៅកម្ពុជា។ ព្រឹត្តិការណ៍នេះក៏នឹងបង្កើតជាវេទិកាសម្រាប់ការផ្លាស់ប្តូរចំណេះដឹង […]
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ទទួលបានពានរង្វាន់ ADFIAP Development Award 2026 លើ កម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារនិងការផលិត
27 កញ្ញា 2026ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទទួលពានរង្វាន់អភិវឌ្ឍន៍របស់សមាគមគ្រឹះស្ថានហិរញ្ញប្បទានអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP Development Award) ឆ្នាំ២០២៦ លើកម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារនិងការផលិត (Tri-Party Market-Linked Financing Program) នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។ កម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារនិងការផលិតនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយរបស់ធនាគារ ARDB ក្នុងការផ្តល់នូវនវានុវត្តន៍ដំណោះស្រាយហិរញ្ញវត្ថុដល់ប្រជាកសិករ និងគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម ពោលគឺអភិវឌ្ឍដំណោះស្រាយហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងចីរភាព សម្រាប់វិស័យកសិកម្មតាមរយៈការសម្រួលដល់លទ្ធភាពទទួលបានហិរញ្ញប្បទាន ដោយផ្អែកលើភាពជាដៃគូតាមខ្សែច្រវាក់តម្លៃកសិកម្ម កសិ-ឧស្សាហកម្ម និងយន្តការហិរញ្ញប្បទានដែលមិនតម្រូវឱ្យមានទ្រព្យធានាឥណទាន។ ការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ARDB, ក្នុងនាមជាស្ថាប័នដែលមិនត្រឹមតែបានរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនភាពធន់នៃអាជីវកម្មដល់ប្រជាកសិករ, លើការខិតខំប្រឹងប្រែងរបស់ធនាគារ ARDB ក្នុងការគាំទ្រប្រជាកសិករ ពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម កសិ-ឧស្សាហកម្ម និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែមានភាពធន់ និងមានចីរភាព។
លោកបណ្ឌិត កៅ ថាច ៖វិបុលភាពនៅក្រោមម្លប់សន្តិភាព និងក្រោមភ្លើងសង្គ្រាម គឺខុសគ្នាស្រឡះ
26 កញ្ញា 2026ភ្នំពេញ៖ វិបុលភាពនៅក្រោមម្លប់សន្តិភាព និងក្រោមភ្លើងសង្គ្រាម គឺខុសគ្នាស្រឡះ ដែលនេះជាខ្លឹមសារសំខាន់ ដែល លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB បានបញ្ជាក់នៅក្នុងសន្និសីទប្រចាំឆ្នាំ ADFIAPលើកទី៤៩ នាទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា អំពីជំរុំជនភៀសសឹកយ៉ាងច្រេីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហេីយជនភាសឹកមិនអាចត្រឡប់ទៅរស់នៅផ្ទះរបស់ខ្លួនឯងវិញបានដោយអំពេីឈ្លានពានពីក្រុមយោធាថៃ ព្រមទាំងបង្ហាញរូបភាពប្រាសាទព្រះវិហារ ដែលខូចខាតដោយសារគ្រាប់បែកទម្លាក់ពីយន្តហោះសៀម។ លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ដើម្បីទទួលបានវិបុលភាពពិតប្រាកដ គឺគួរតែរស់នៅក្រោមម្លប់សន្តិភាព និងនៅក្នុងប្រទេសដែលមានស្ថេរភាពនយោបាយនិងសេដ្ឋកិច្ច យើងត្រូវតែរស់នៅក្រោមម្លប់សន្តិភាព ដើម្បីមានពេលវេលាគ្រប់គ្រាន់សម្រាប់អភិវឌ្ឍប្រទេស និងចែករំលែកវិបុលភាពនេះ។ ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច ក៏បានគូសបញ្ជាក់ជូនអង្គន្និសីទអំពីសារៈសំខាន់នៃសន្តិភាព ពោលមានសន្តិភាព គឺមានការអភិវឌ្ឍ។ ជាក់ស្តែង សង្រ្គាមបានបំផ្លាញប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោកហេីយ ត្រូវបានបំផ្លិចបំផ្លាញដោយការឈ្លានពានពីប្រទេសជិតខាង និងបន្សល់ទុកនូវជនភៀសខ្លួនជាច្រើនពាន់គ្រួសារ ក្នុងនោះមានកុមារ ស្ត្រីដែលបានបាត់បង់លំនៅឋាន មុខរបរ និងការងារប្រចាំថ្ងៃរបស់ខ្លួន។ កិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៩ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ “កិច្ចសហប្រតិបត្តិការដើម្បីវិបុលភាព រួម ការជំរុញសក្តានុពលក្នុងតំបន់។ […]
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និងសាលាភាសាបរទេស ខេម-អាស៊ាន (CAM-ASEAN)
25 កញ្ញា 2026រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB បានអញ្ជើញជាតំណាងធនាគារ ARDB ក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងធនាគារ ARDB និងសាលាភាសាបរទេស ខេម-អាស៊ាន ដោយតំណាង លោក ហេង វណ្ណពុធបណ្ឌិត នាយកប្រតិបត្តិសាលាភាសាបរទេស ខេម-អាស៊ាន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងសហការីនៃស្ថាប័នទាំងពីរ។ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនេះបង្កើតឡើងក្នុងគោលបំណងជំរុញភាពជាដៃគូយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈ និងសមត្ថភាពធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារ និងការអភិវឌ្ឍស្ថាប័នប្រកបដោយចីរភាព។ ក្នុងឱកាសនោះ តំណាងសាលាភាសាបរទេស ខេម-អាស៊ាន បានជម្រាបជូនពីសាវតារនិងសមិទ្ធផលការងារសំខាន់ៗរបស់សាលា។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉ិច សានី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង និងមានសុទិដ្ឋិនិយមថា កិច្ចសហការនេះមិនត្រឹមតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពបុគ្គលិក និងភ្ជាប់ទំនាក់ទំនងជាមួយប្រភពធនធានមនុស្សវ័យក្មេងដែលមានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកច្រកសម្រាប់ការបង្កើនតម្លៃបន្ថែម និងបង្កើតផលប្រយោជន៍រួមប្រកបដោយចីរភាពសម្រាប់ស្ថាប័នទាំងពីរនាពេលអនាគតផងដែរ។ ពិធីចុះអនុស្សរណៈនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ […]
ARDB ពិភាក្សាឱកាសកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មលើកសិផលសក្តានុពលរវាងកម្ពុជា និងស្រីលង្កា
25 កញ្ញា 2026ទីក្រុងកូឡំបូ ប្រទេសស្រីលង្កា៖ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានជួបពិភាក្សាការងារជាមួយ Dr. Shantha Jayarathna, ទីប្រឹក្សាជាន់ខ្ពស់ នៃក្រសួង Trade, Commerce, Food Security & Co-operative Development និងជាប្រធាន Sri Lanka Consumer Cooperative Societies Federation Ltd. ព្រមទាំងបានភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជករ ដែលជាដៃគូធុរកិច្ចសក្តានុពលនៅប្រទេសស្រីលង្កា ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការតភ្ជាប់ទីផ្សារកសិផលរវាងកម្ពុជា និងស្រីលង្កា។ ក្នុងជំនួបនេះ ភាគីពាក់ព័ន្ធបានពិភាក្សាអំពីលទ្ធភាពធ្វើពាណិជ្ជកម្មលើកសិផលសក្តានុពលរបស់កម្ពុជា ទៅកាន់ទីផ្សារស្រីលង្កា រួមមាន អង្ករក្រអូប គ្រាប់ស្វាយចន្ទី ដំឡូងមី ពោត និងម្ទេស ជាដើម ព្រមទាំងការផ្លាស់ប្តូរព័ត៌មានអំពីតម្រូវការទីផ្សារ ស្តង់ដារ គុណភាព ការកែច្នៃ ការវេចខ្ចប់ និងការរៀបចំខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យសមស្របទៅនឹងតម្រូវការអ្នកប្រើប្រាស់នៅស្រីលង្កា។ […]
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សមាគមគ្រឹះស្ថានហិរញ្ញប្បទានអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) លើកទី១០០
24 កញ្ញា 2026ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញប្បទានអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ADFIAP លើកទី១០០ ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមរបស់សមាគម ដោយផ្តោតលើរបៀបវារៈសំខាន់ៗ រួមមាន៖ ១) ការរាយការណ៍ពីសមិទ្ធផលការងារក្នុងឆ្នាំ២០២៥ ដូចជា ការកសាងសមត្ថភាពសមាជិក, ការជំរុញបរិវត្តកម្មបច្ចេកវិទ្យាដើម្បីគាំទ្រដល់សមាជិក, និងការសហការនានាក្នុងការជំរុញការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព, ២) គំនិតផ្តួចផ្តើមនៃការជំរុញភាពជាដៃគូយុទ្ធសាស្រ្ត, ៣) ការរាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តគំនិតផ្តួចផ្តើមនៃក្រុមការងារពិសេស (Special Interest Group), និង ៤) ការបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធាន ADFIAPសម្រាប់អាណត្តិ២០២៦-២០២៩។ ជាលទ្ធផល, ក្នុងឆ្នាំ២០២៥ ADFIAP សម្រេចបាននូវសមិទ្ធផល ជាច្រើន ពិសេសលើការជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្រ្ត, ការពង្រឹងសមត្ថភាពសមាជិក។ ក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិត កៅ ថាច តំណាងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបោះឆ្នោតជាប្រធានសមាគមគ្រឹស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ជាថ្មី សម្រាប់អាណិត្តឆ្នាំ២០២៦-២០២៩ ដោយសំឡេងភាគច្រើនលេីសលប់ ដែលលទ្ធផលនៃការបោះឆ្នោតនេះបានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់សមាជិកសមាគម […]
ឯកឧត្តមបណ្ឌិត កៅ ថាច៖ ភាពជាដៃគូរវាងស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ គឺជាកម្លាំងចលករសម្រាប់កៀរគរធនធាន និងបង្កើនកម្មវិបាកដល់អភិវឌ្ឍន៍ (Development Impact) ក្នុងតំបន់ ថ្លែងក្នុងសុន្ទរកថាបើកកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៩
23 កញ្ញា 2026ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៩ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ “កិច្ចសហប្រតិបត្តិការដើម្បីវិបុលភាពរួម៖ ការជំរុញសក្តានុពលក្នុងតំបន់ – Partnerships for Prosperity: Unlocking Regional Potential”។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា បញ្ហាប្រឈមអភិវឌ្ឍន៍ក្នុងតំបន់ (ដូចជាការប្រែប្រួលអាកាសធាតុ, ទំហំនៃហិរញ្ញប្បទានអភិវឌ្ឍន៍នៅមានកម្រិត, និងបរិយាប័ន្នសង្គម) មិនអាចដោះស្រាយដោយស្ថាប័នតែមួយបានឡើយ។ ភាពជាដៃគូរវាងស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន អាចជួយ កៀរគរធនធាន ចែករំលែកហានិភ័យ បង្កើនសហថាមពលជំនាញ និងពង្រីកហិរញ្ញប្បទាន ដើម្បីបង្កើតកម្មវិបាកអភិវឌ្ឍន៍កាន់តែទូលំទូលាយ។ ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់ផងដែរថា៖ “ស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ (DFIs) មួយ អាចផ្តល់ហិរញ្ញប្បទានដល់កម្មវិធីមួយ ប៉ុន្តែបណ្តាញ DFIs ដ៏រឹងមាំ អាចរួមគ្នាបង្កើតប្រព័ន្ធវិនិយោគមួយបាន” […]
ឯកឧត្ដមបណ្ឌិត កៅ ថាច បានធ្វើទស្សនកិច្ចសិក្សាអំពីឧត្តមានុវត្តនៃភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍របស់រដ្ឋ និងវិស័យឯកជនពាក់ព័ន្ធនឹងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសស្រីលង្កា
22 កញ្ញា 2026ឯកឧត្ដមបណ្ឌិត កៅ ថាច បានធ្វើទស្សនកិច្ចសិក្សាអំពីឧត្តមានុវត្តនៃភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍របស់រដ្ឋ និងវិស័យឯកជនពាក់ព័ន្ធនឹងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសស្រីលង្កា។ ទីក្រុងកូឡំបូ ប្រទេសស្រីលង្កា៖ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ព្រមទាំងសហការី បានធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Hayleys Agriculture ដោយមានកិច្ចសម្របសម្រួលពីសាជីវកម្មហិរញ្ញប្បទានអភិវឌ្ឍន៍នៃស៊ីឡុង (ស្រីលង្កា) -Development Finance Corporation of Ceylon ឬហៅកាត់ថា DFCC bank ជាស្ថាប័នហិរញ្ញប្បទានអភិវឌ្ឍន៍របស់រដ្ឋដ៏សំខាន់មួយនៃប្រទេសស្រីលង្កា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៥។ ដំណើរទសនកិច្ចនេះសិក្សាអំពីឧត្តមានុវត្តនៃភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍របស់រដ្ឋ និងវិស័យឯកជនពាក់ព័ន្ធនឹងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសស្រីលង្កា ព្រមទាំងឧត្តមានុវត្តនៃធុរកិច្ចកសិកម្មរបស់ក្រុមហ៊ុន Hayleys Agriculture ដែលផ្តោតលើការផ្គត់ផ្គង់ធាតុចូលកសិកម្ម គ្រឿងយន្តកសិកម្ម បច្ចេកវិទ្យា និងសេវាកម្មពាក់ព័ន្ធ ដើម្បីគាំទ្រដល់កសិករ និងការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសស្រីលង្កា។។ Hayleys គឺជាក្រុមហ៊ុនសាជីវកម្មចម្រុះដ៏ធំមួយរបស់ប្រទេសស្រីលង្កា បានបង្កើតតាំងពីឆ្នាំ ១៨៧៨។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានសកម្មភាពអាជីវកម្មក្នុងវិស័យកសិកម្ម, […]
ឯកឧត្ដមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធនាគារកណ្ដាលស្រីលង្កា និងធនាគារ DFCC Bank ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុបៃតង និងចីរភាព
21 កញ្ញា 2026ទីក្រុងកូឡំបូ ប្រទេសស្រីលង្កា៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) អមដំណើរដោយលោក Enrique I. Florencio អគ្គលេខាធិការសមាគម ADFIAP ព្រមទាំងសហការី បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយ៖ ១. លោកបណ្ឌិត P. Nandalal Weerasinghe ទេសាភិបាលធនាគារកណ្ដាលនៃប្រទេសស្រីលង្កា ២. លោក Thimal Perera អគ្គនាយកធនាគារ DFCC Bank នៅក្នុងជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានលើកឡើងយ៉ាងលម្អិតអំពីតួនាទីគន្លឹះ និងសារសំខាន់របស់សមាគម ADFIAP ក្នុងការជំរុញសេដ្ឋកិច្ចក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ជាពិសេសក្នុងបរិបទសកលថ្មីដែលកំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើ […]
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការអភិវឌ្ឍអាស៊ាន-ចិន ឆ្នាំ២០២៦ (2026 China-ASEAN Financial Cooperation and Development Forum)
19 កញ្ញា 2026ណាននីង-ចិន ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងតបតាមការអញ្ជើញរបស់ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ICBC – Phnom Penh Branch), ឯកឧត្តម បាន លឹម អគ្គនាយករង ធនាគារ ARDB បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុង “សន្និសីទស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការអភិវឌ្ឍអាស៊ាន-ចិន ឆ្នាំ២០២៦” (2026 China-ASEAN Financial Cooperation and Development Forum) ដែលបានប្រព្រឹត្តទៅនៅទីក្រុងណាននីង តំបន់ស្វយ័ត ខេត្តក្វាងស៊ី សាធារណៈរដ្ឋប្រជាមានិតចិន។ សន្និសីទឆ្នាំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងនវានុវត្តន៍ហិរញ្ញវត្ថុ និងលើកកម្ពស់អភិបាលកិច្ចសន្តិសុខបច្ចេកវិទ្យាដោយប្រើប្រាស់ AI។ គណៈប្រតិភូធនាគារ ARDB បានចូលរួមក្នុងពិធីបើកសន្និសីទផ្លូវការ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃតំបន់ស្វយ័ត ខេត្តក្វាងស៊ី, ស្ថាប័នហិរញ្ញវត្ថុ, ធនាគារជាតិនៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន, និងតំណាងក្រសួង-ស្ថាប័នរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន និងចិន។ ឆ្លៀតក្នុងឱកាសនៃវេទិកាកិច្ចសហប្រតិបត្តិការសេវាហិរញ្ញវត្ថុឆ្លងដែននៃសន្និសីទនេះ, ធនាគារ ARDB និងធនាគារ GUANGXI BEIBU GULF […]
