Latest News

កិច្ចពិភាក្សាពិនិត្យលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាមួយបណ្តាធនាគាររដ្ឋរបស់ចិន

13 March 2025

ទីក្រុងណានីង, ខេត្តក្វាងស៊ី៖ កិច្ចពិភាក្សាពិនិត្យលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាមួយបណ្តាធនាគាររដ្ឋរបស់ចិន ——————————————– នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី រួមមាន៖ ប្រធាននាយកដ្ឋានប្រតិបត្តិការនិងកិច្ចការរតនាគារ, ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុទ្ធសាស្រ្តអាជីវកម្ម, និងទីប្រឹក្សាជាន់ខ្ពស់ ជួបពិភាក្សាជាមួយតំណាងធនាគារសាខាខេត្តក្វាងស៊ី ដូចជា៖ ធនាគារ Industrial and Commercial Bank of China (ICBC), ធនាគារ Bank of China (BoC), ធនាគារ Agricultural Bank of China (ABC), និងធនាគារ China Construction Bank (CCB) ដោយមានការសម្របសម្រួលពីអគ្គកុងស៊ុល និងមន្ទីរពាណិជ្ជកម្ម […]

ARDB Staff convened with Dr. Prasun Kumar Das, Secretary General of the Asia-Pacific Rural and Agricultural Credit Association (APRACA)

13 March 2025

At ARDB HQ: On March 13, 2025, ARDB Staff convened with Dr. Prasun Kumar Das, Secretary General of the Asia-Pacific Rural and Agricultural Credit Association (APRACA) and his colleague, by online meeting to discuss key preparations for the forthcoming “Grand Opening Ceremony of the APRACA Center of Excellence – Green Finance to Agriculture of the […]

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានអញ្ជើញពិនិត្យមើលតម្លៃគ្រប់ស្វាយចន្ទីរបស់កសិករនៅតាមសមាគមក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ

12 March 2025

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានអញ្ជើញពិនិត្យមើលតម្លៃគ្រប់ស្វាយចន្ទីរបស់កសិករនៅតាមសមាគមក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ កំពង់ធំ-ព្រះវិហារ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំង សហការីនៅថ្ងៃទី១២ ខែមីនានេះ បានអញ្ជើញពិនិត្យមើលតម្លៃលក់ស្វាយចន្ទី និងការប្រមូលផលរបស់កសិករ នៅតាមសមាគម និងចំការនានា ស្ថិតក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងមួយកន្លែងទៀត ស្ថិតក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានជួបផ្ទាល់ កន្លែកស្តុកទុកហាល និងកែច្នៃរបស់សហគ្រាសក្នុងស្រុក ហើយបានជួបជាមួយលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា, លោកស្រី អ៉ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ និងកសិករជាម្ចាស់ចំការជាច្រើនគ្រួសារផងដែរ ។ ជាមួយគ្នានិងការអញ្ជើញជួបកសិករ សមាគមខាងលើរបស់ ឯកឧត្តមបណ្ឌិតប្រតិភូ គឺ ដើម្បីតាមដានសភាពការណ៍នៃការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទីនៅក្នុងខែមីនានេះ និងសកម្មភាពទិញរបស់រោងចក្រ សហគ្រាសកែច្នៃនានា ព្រមទាំងការទិញពីឈ្មួញក្នុងស្រុកផងដែរ។ ជាការឆ្លើយតប លោក អួន […]

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១១៤ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប

6 March 2025

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១១៤ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនាឆ្នាំ ២០២៥ ក្រោមប្រធានបទ សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប។ ពិធីប្រារព្ធខួបលើកទី១១៤ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥នេះ គឺមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម ចាន់ សីហា ឯកឧត្តម ប៉ិច សានី និងឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB ព្រមទាំងប្រធាន អនុប្រធាននាយកដ្ឋាន និងបុគ្គលិកស្ត្រី ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ ARDB ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍សំណេះសំណាលជាមួយបុគ្គលិកស្ត្រីរបស់ធនាគារ […]

ឯកឧត្តម បាន លឹម បានជួបពិភាក្សាការងារជាមួយក្រុមការងារនៃក្រសួងបរិស្ថាន​ដែលដឹកនាំដោយលោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន

5 March 2025

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ឯកឧត្តម បាន លឹម អគ្គនាយករង នៃធនាគារ ARDB និងសហការី បានជួបពិភាក្សាការងារជាមួយក្រុមការងារនៃក្រសួងបរិស្ថាន​ដែលដឹកនាំដោយលោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាចែករំលែកព័ត៌មានផ្សេងៗរវាងស្ថាប័នទាំងពីរ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាពរួមគ្នាក្រោមក្របខ័ណ្ឌនៃអនុស្សារណ:យោគយល់គ្នា។

H.E Dr. Kao Thach warmly welcome a group of U.S. Investors for meeting and discussing on potential Investment Projects regarding agriculture sector and rural development

5 March 2025

ARDB HQ: On the morning of March 5, 2025, H.E Dr. Kao Thach, Delegate of the Royal Government in Charge as CEO of the Agricultural and Rural Development Bank (ARDB) with his Colleagues, warmly welcome a group of U.S. Investors for meeting and discussing on potential Investment Projects regarding agriculture sector and rural development and […]

ឯកឧត្តម ចាន់ សីហា បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ” ការរៀបចំឯកសារ និងដំណើរការនៃការវាយតម្លៃឥណទាន “

5 March 2025

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ឯកឧត្តម ចាន់ សីហា អគ្គនាយករង នៃធនាគារ ARDB ជាមួយនឹងឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ” ការរៀបចំឯកសារ និងដំណើរការនៃការវាយតម្លៃឥណទាន ” ដោយមានការចូលរួមពី បុគ្គលិកនៃធនាគារ ARDB និងបុគ្គលិកនៃលេខាធិការដ្ឋានកម្មវិធី ASPIRE-AT។ វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ក្នុងការផ្តល់ចំណេះដឹងជាមូលដ្ឋានដល់មន្ត្រី និង បុគ្គលិក ព្រមទាំងអ្នកសម្របសម្រួលកម្មវិធី ASPIRE-AT ដើម្បីធ្វើការកំណត់ និងជ្រើសអតិថិជនគោលដៅ ដែលមានលក្ខណៈសម្បត្តិសមស្រប ឆ្លើយតបគោលការណ៍ និងលក្ខខណ្ឌតម្រូវរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្នុងការផ្តល់ឥណទានគាំទ្រក្នុងគម្រោងនេះ។

សេចក្តីប្រកាសព័ត៌មានស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

3 March 2025

សេចក្តីប្រកាសព័ត៌មានស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការអញ្ជើញចូលរួម របស់ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP)​ ក្នុងសន្និបាតហិរញ្ញវត្ថុ​ជាសកល

2 March 2025

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការអញ្ជើញចូលរួម របស់ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP)​ ក្នុងសន្និបាតហិរញ្ញវត្ថុ​ជាសកលផ្តោតលើប្រធានបទ “ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព” ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៥-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង។

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញឱ្យធ្វើជាវាគ្មិនក្នុងនាមជាប្រធានសមាគម ​ លើប្រធានបទ​ “ ប្រព័ន្ធហិរញ្ញវត្ថុបៃតង៖ ការដកនូវរបាំងមូលធន សម្រាប់គាំទ្រដល់សកម្មភាពអាកាសធាតុ និងការអភិវឌ្ឍ (Greening Financial System: Unlocking Capital for Climate and​ Development)’’

1 March 2025

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា​អគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP)​ ត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិនក្នុងនាមជាប្រធានសមាគម ​ លើប្រធានបទ​ “ ប្រព័ន្ធហិរញ្ញវត្ថុបៃតង៖ ការដកនូវរបាំងមូលធន សម្រាប់គាំទ្រដល់សកម្មភាពអាកាសធាតុ និងការអភិវឌ្ឍ (Greening Financial System: Unlocking Capital for Climate and​ Development)’’ ដោយមានវាគ្មិនតំណាងពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), អ្នកតំណាងពិសេស​របស់ចក្រភពអង់គ្លេសសម្រាប់អាកាសធាតុ, អនុប្រធានធនាគារ​អភិវឌ្ឍន៍អឺរ៉ុប, តំណាងអង្គការសហប្រជាជាតិពាក់ព័ន្ធ​នឹងគំនិតផ្តួចផ្តើមលើហិរញ្ញវត្ថុសម្រាប់កម្មវិធីបរិស្ថាន (UNEP-FI), ប្រធានគម្រោ​ង​សន្ទនីយភាពនិងចីរភាព (Liquidity and Sustainability Facility) នៃគណៈកម្មការសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិសម្រាប់ទ្វីបអាហ្វ្រិក, មូលនិធិវិនិយោគសម្រាប់កុមារ (CIFF), និងតំណាងក្រុម Global Solidarity Levies Task Force និងបេសកជនពិសេសពាក់ព័ន្ធនឹងអាកាសធាតុរបស់ប្រធានាធិបតី​កេនយ៉ា។ ជាកិច្ចចាប់ផ្តើម កិច្ចពិភាក្សា ឯកឧត្តមបណ្ឌិតក្នុងនាមសមាគម ADFIAP បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សមាគម ADFIAP ក្នុងការប្រមូលផ្តុំធនាគារអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីជំរុញការអភិវឌ្ឍប្រកប​ដោយចីរភាព។ […]