ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចុះធ្វើទស្សនៈកិច្ចសិក្សា នៅកសិដ្ឋានចិញ្ជឹមគោកន្លែង ស្ថិតនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
4 May 2025
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចុះធ្វើទស្សនកិច្ចសិក្សា នៅកសិដ្ឋានចិញ្ជឹមគោ ចំនួន ០២ កន្លែង ស្ថិតនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះ ព្រមទាំងសហការីបានអញ្ជើញចុះធ្វើទស្សនកិច្ចសិក្សានៅកសិដ្ឋានចិញ្ជឹមគោ ចំនួន ០២ កន្លែង ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រួមមាន កសិដ្ឋាន ស៉ីនេ ហ្វាម (SYNE FARM) និងកសិដ្ឋាន ឌី ភី។