ជំនួបពិភាក្សាការងារលើកដំបូង បន្ទាប់ពីការចុះអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការរវាង ធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ (ARDB), ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD), និងគណកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ (OVOP)
30 April 2025
ជំនួបពិភាក្សាការងារលើកដំបូង បន្ទាប់ពីការចុះអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការរវាង ធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ (ARDB), ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD), និងគណកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ (OVOP)។
—————————————————————————————————–
នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារARDB, ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB អមដោយសហការីបានចូលរួមប្រជុំពិភាក្សាការងារលើកដំបូង ជាមួយក្រុមការងារ CARD និង OVOP ដឹកនាំដោយឯកឧត្តម អ៊ុក ម៉ាការា អនុប្រធាន CARD។ កិច្ចពិភាក្សានេះ មានគោលដៅជំរុញការអនុវត្តអនុស្សរណៈយោគយល់គ្នារវាងភាគីទាំងបីអោយមានប្រសិទ្ធភាពខ្ពស់, ពិភាក្សាលើផែនការសកម្មភាពអនុវត្តអនុស្សរណៈប្រចាំឆ្នាំ២០២៥, បង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ, និងជំរុញចលនាភូមិមួយផលិតផលមួយនៅកម្ពុជា ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។