Latest News
ឯកឧត្តម បាន លឹម និងសហការីបានទទួលជួបជាមួយគ្រឹះស្ថានធនាគារ/ហិរញ្ញវត្ថុ រួមមាន ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន, ធនាគារ Beibu Gulf Bank ខេត្តក្វាងស៊ី និងគ្រឹះស្ថានប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងដែន (CIPS)
19 September 2025ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តម បាន លឹម និងសហការីបានទទួលជួបជាមួយគ្រឹះស្ថានធនាគារ/ហិរញ្ញវត្ថុ រួមមាន ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន, ធនាគារ Beibu Gulf Bank ខេត្តក្វាងស៊ី និងគ្រឹះស្ថានប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងដែន (CIPS) ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ទាប់ពីបានចុះអនុស្សរណៈយោគយល់ (MoU) ក្នុងវេទិកាកិច្ចសន្ទនាជាន់ខ្ពស់លើកទី៥ ស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៃពិព័រណ៍ចិន-អាស៊ានលើកទី ២២។ ឆ្លៀតក្នុងឱកាសនេះ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានចូលរួមចែករំលែកទស្សនៈនៃការប្រើប្រាស់បញ្ញាសប្បនិម្មិតសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់អនាគត ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃបញ្ញាសប្បនិមិ្មត និងហិរញ្ញវត្ថុ (Financial and Artificial Intelligence Ecosystem) រួមគ្នា ចិន-អាស៊ាន។
ឯកឧត្តម ប៉ិច សានី និងសហការី បានអញ្ជើញរួមក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យឡើងវិញលើការអនុវត្តគម្រោង ក្រោមការគាំទ្រហិរញ្ញប្បទានពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)
19 September 2025រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB និងសហការី បានអញ្ជើញរួមក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យឡើងវិញលើការអនុវត្តគម្រោង ក្រោមការគាំទ្រហិរញ្ញប្បទានពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)។ កិច្ចប្រជុំនេះប្រារព្ធឡើងនៅរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ប៉ែន ធិរុង្គ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីលោក ហ្វ្រូ បេហាបទូ (Frew Behabtu) នាយកមូលនិធិ IFAD និងលោក ប្រាយអិន ហ្វោណារី (Bryan Fornari) ប្រធានផ្នែកសហប្រតិបត្តិការនៃសហគមន៍អ៊ឺរ៉ុប (EU) ព្រមទាំងតំណាងនាយកគម្រោង-ប្រធានគម្រោង មកពីក្រសួង-ស្ថាប័នផ្សេងៗ ដែលចូលរួមអនុវត្តគម្រោង។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យលទ្ធផលនៃការអនុវត្តគម្រោង បញ្ហាប្រឈម និងពិភាក្សាដោះស្រាយបញ្ហាគម្រោងចំនួន៤ ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិ IFAD៕
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)និងអង្គការ Catalyste+ ចុះអនុស្សរណៈយោគយល់គ្នាស្តីពី “ភាពជាដៃគូក្នុងកម្មវិធីការពន្លឿន ការពង្រឹងសិទ្ធអំណាចរបស់ស្ត្រីតាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសផលិតមាតិកាផ្សាយ”
19 September 2025ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)និងអង្គការ Catalyste+ ចុះអនុស្សរណៈយោគយល់គ្នាស្តីពី “ភាពជាដៃគូក្នុងកម្មវិធីការពន្លឿន ការពង្រឹងសិទ្ធអំណាចរបស់ស្ត្រីតាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសផលិតមាតិកាផ្សាយ” រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារARDB បានអញ្ជើញជាអធិបតី និងចុះហត្ថលេខាក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងទូរទស្សន៍អនឡាញ ARDB TV ជាមួយអង្គការអន្តរជាតិ Catalyste+ស្តីពី “ភាពជាដៃគូក្នុងកម្មវិធីការពន្លឿន ការពង្រឹងសិទ្ធអំណាចរបស់ស្ត្រី តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសផលិតមាតិកាផ្សាយ”។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីលោកស្រី ជែន អ៉ីម៉ី នាយកគម្រោងសកលសម្រាប់សេវាកម្មអន្តរជាតិនៃអង្គការ Catalyste+ នៃប្រទេសកាណាដា, ឯកឧត្តម គង់ សុវណ្ណ ទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាតំណាងអង្គការ Catalyste+ប្រចាំកម្ពុជា លោក ដុក លួន អនុប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគមន៏កសិកម្មកម្ពុជា(CACA)និងថ្នាក់ដឹកនាំជាប្រធាននាយកដ្ឋាន ព្រមទាំងបុគ្គលិកARDB TV ។
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម មានសទ្ធាជ្រះថ្លាប្រគេននូវសម្ភារៈជាទេយ្យទាន និងបច្ច័យដល់ ព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនៅឆ្នាំ២០២៥
18 September 2025ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម មានសទ្ធាជ្រះថ្លាប្រគេននូវសម្ភារៈជាទេយ្យទាន និងបច្ច័យដល់ ព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនៅឆ្នាំ២០២៥ ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ សួរ សុខគីម នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាត់តំណាង នាំយកនូវសម្ភារៈជាទេយ្យទាន និងបច្ច័យសម្រាប់ប្រគេនព្រះសង្ឃនាពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌដែលស្ថិតនៅក្នុងវត្តបុទុមវត្តី រាជធានីភ្នំពេញ។ នៅក្នុងការនាំយកនូវសម្ភារៈជាទេយ្យទាន និងបច្ច័យខាងលើនេះ គឺ ដឹកនាំដោយ ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម,ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកនៃធនាគារ ARDB។ ចំពោះ ទេយ្យទាននិងបច្ច័យដែល ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម […]
ឯកឧត្តម បាន លឹម បានដឹកនាំគណៈប្រតិភូចូលរួមវេទិកាអភិវឌ្ឍន៍ និងសហប្រតិបត្តិការហិរញ្ញវត្ថុចិន-អាស៊ាន ២០២៥
18 September 2025ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំគណៈប្រតិភូចូលរួមវេទិកាអភិវឌ្ឍន៍ និងសហប្រតិបត្តិការហិរញ្ញវត្ថុចិន-អាស៊ាន ២០២៥ ផ្តោតលើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត- Artificial Intelligence (AI) និងនវានុវត្តន៍សេវាហិរញ្ញវត្ថុ ក្នុងបរិបទកិច្ចសហប្រតិបត្តការចិន-អាស៊ាន លើការអភិវឌ្ឍតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ, សេវាហិរញ្ញវត្ថុ និងការវិនិយោគឆ្លងដែន, ហិរញ្ញប្បទានបៃតង, និងនវានុវត្តន៍សេវាហិរញ្ញវត្ថុឆ្លងដែន ជាដើម។ កិច្ចពិភាក្សានៃវេទិកា ២០២៥នេះ យកចិត្តទុកដាក់ខ្ពស់លើប្រធានបទ ហិរញ្ញប្បទានគាំទ្រការអភិវឌ្ឍ AI និង AI ជំរុញនវានុវត្តន៍នៃការអភិវឌ្ឍសេវាហិរញ្ញវត្ថុ។ វេទិកាអភិវឌ្ឍន៍ និងសហប្រតិបត្តិការហិរញ្ញវត្ថុចិន-អាស៊ាន ២០២៥នេះ ប្រព្រឹត្តទៅស្របពេលនៃកម្មវិធីកិច្ចសន្ទនាជាន់ខ្ពស់លើកទី៥ ពាក់ព័ន្ធនឹង RCEP និងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន (CAFTA) នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនេះ ធនាគារ ARDB បានចុះហត្ថលេខាចូលរួមលើ “កិច្ចសហប្រតិបត្តុិការសេវាហិរញ្ញវត្ថុឆ្លងដែន ” តាមរយៈការចុះអនុស្សរណៈយោគយល់ (MoU) ជាមួយនឹងធនាគារឧស្សាហកម្ម […]
ឯកឧត្តម បាន លឹម បានដឹកនាំគណៈប្រតិភូចូលរួម ពិព័រណ៍ចិន-អាស៊ានលើកទី២២ និងវេទិកានៃកិច្ចសន្ទនាជាន់ខ្ពស់លើកទី៥
18 September 2025ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំគណៈប្រតិភូចូលរួម ពិព័រណ៍ចិន-អាស៊ានលើកទី២២ និងវេទិកានៃកិច្ចសន្ទនាជាន់ខ្ពស់លើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយអនុលោមតាមកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់-Regional Comprehensive Economic Partnership ហៅកាត់ថា (RCEP) និងតំបន់ពាណិជ្ជកម្មសេរីចិនអាស៊ាន ៣.០ – Version 3.0 China-ASEAN Free Trade Area ហៅកាត់ថា (CAFTA) រួមគ្នាដើម្បីអនាគតថ្មីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកតាមរយៈសមាហរណកម្មសេដ្ឋកិច្ចឆ្ពោះទៅការធ្វើបរិវត្តកម្មសកលភាវូបនីយកម្ម។ កម្មវិធីនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន។ ព្រឹតិ្តការណ៍នេះ ជាកាលានុវត្តភាពយ៉ាងទូលំទូលាយដល់ធុរជន វិនិយោគិន តាមរយៈការពង្រីកទីផ្សារ, ការបង្កើតលំហទីផ្សារថ្មីៗបន្ថែម និងការពង្រឹងនិងពង្រីកកិច្ចសហការក្នុងវិស័យសក្តានុពល។ ដោយឡែកសម្រាប់កិច្ចសហប្រតិបត្តិការសេវាធនាគារ និងហិរញ្ញវត្ថុ, ធនាគារ ARDB គ្រោងនឹងចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយនឹងធនាគារមួយចំនួននៅសាធារណរដ្ឋប្រជាមានិតចិន។
ការអញ្ជើញរបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មនៃតំបន់ស្វយ័តខេត្តក្វាងស៊ី ប្រទេសចិន, ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន(ICBC) និងធនាគារ Beilbu Gulf ខេត្តក្វាងស៊ី, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)
17 September 2025តបតាមការអញ្ជើញរបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មនៃតំបន់ស្វយ័តខេត្តក្វាងស៊ី ប្រទេសចិន, ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន(ICBC) និងធនាគារ Beilbu Gulf ខេត្តក្វាងស៊ី, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នឹងអញ្ជើញចូលរួមកិច្ចពិភាក្សាជាន់ខ្ពស់ស្តីពី៖”កិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មក្រោមក្របខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) និងសន្និសីទស្តីពី ”ការជំរុញការអភិវឌ្ឍការវិនិយោគប្រកបដោយគុណភាពខ្ពស់”ក្នុងកម្មវិធី ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥ ពីថ្ងៃទី១៧-២០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង ប្រទេសចិន
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៃសន្និសីទ
15 September 2025សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៃសន្និសីទ ស្តីពី “ការវិនិយោគសម្រាប់អនាគត” និងចូលរួម “ពិព័ណ៍អន្តរជាតិចិន លើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម” នៅទីក្រុង XIAMEN ប្រទេសចិន
ឯកឧត្តម ចាន់ សីហា បានទទួលជួបពិភាក្សាការងារជាមួយ លោក តី សារិន តំណាងអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក CEES VAN RIJ នាយក Agri Grade មកពីប្រទេស Netherland
9 September 2025រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម , ឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានទទួលជួបពិភាក្សាការងារជាមួយ លោក តី សារិន តំណាងអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក CEES VAN RIJ នាយក Agri Grade មកពីប្រទេស Netherland ក្នុងគោលបំណងផ្សារភ្ជាប់សហប្រតិបត្តិការការវិនិយោគលើវិស័យកសិកម្ម ដោយផ្តោតលើការគាំទ្របច្ចេកទេស ការពង្រឹងសមត្ថភាព និងការផ្ដល់ឥណទានដល់សហគមន៍កសិកម្មទំនើបនៅកម្ពុជា។
ឯកឧត្តម បាន លឹម អញ្ជើញចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ក្រោមប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាពផលិតផលក្នុងស្រុក”
9 September 2025ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB អញ្ជើញចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ក្រោមប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាពផលិតផលក្នុងស្រុក” រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDBនិងសហការីបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ ក្រោមប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាពផលិតផលក្នុងស្រុក”។ ពិធីនេះមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា រួមនិងថ្នាក់ដឹកនាំមកពីស្ថាប័នពាក់ព័ន្ធ និងម្ចាស់ក្រុមហ៊ុន សហគ្រាសក្នុងស្រុកប្រមាណ៣០០។ សូមជម្រាបជូនផងដែរថា នៅក្នុងឱកាសការតាំងបង្ហាញផលិតផលខ្មែរឆ្នាំ២០២៥នេះ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១១-១៣ខែកញ្ញានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មក៏បានដាក់តាំងបង្ហាញអំពីផលិតផល និងសេវាកម្មជូនដល់ភ្ញៀវចូលមកទស្សនាពិព័រណ៍ផងដែរ។
