ព័ត៌មានថ្មីៗ
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញចុះពិនិត្យមើលខ្សែសង្វាក់ផលិតកម្មជីធម្មជាតិសញ្ញាសេះក្រហមនៅស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលកំពុងផលិតជីធម្មជាតិបម្រើឱ្យវិស័យកសិកម្ម
19 កក្កដា 2026ខេត្តពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការីនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវសង្វាក់ផលិតកម្មផលិតជីកំប៉ុសរបស់ក្រុមហ៊ុន សញ្ញាសេះក្រហម ដែលមានទីតាំងស្ថិតនៅភូមិចំការអូ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ការអញ្ជើញចុះពិនិតយរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច គឺអមដំណើរដោយ ឯកឧត្តម បាន លឹម និងឯកឧត្តម ប៉ិច សានី អគ្គនាយករង ព្រមទាំងសហការី ដែលក្នុងគោលដៅសំខាន់ដើម្បីស្វែងយល់ពីវឌ្ឍនភាព និងការផលិតជីធម្មជាតិបម្រើឱ្យវិស័យកសិកម្ម។ លើសពីនេះ ក្នុងដំណើរចុះពិនិត្យក្រុមហ៊ុន សញ្ញាសេះក្រហមនេះក៏បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ដល់អ្នកវិនិយោគ ក្នុងសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនកែច្នៃកកនុងស្រុក ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ តាមរយៈការប្រមូលទិញវត្ថុធាតុដើមដូចជា លាមកគោ និងលាមកមាន់ ផ្ទាល់ពីបងប្អូនប្រជាកសិករនៅក្នុងតំបន់យកមកកែច្នៃធ្វើជាជីធម្មជាតិ សម្រាប់ដំណាំបន្ថែផ្សេងៗ ដែលមិនប៉ះពាល់ដល់សុខភាព។ បើតាមលោក ហួន សារ៉ាវុធ ប្រធានគ្រប់គ្រងក្រុមហ៊ុនផលិតជីធម្មជាតិសញ្ញាសេះក្រហម បានឱ្យដឹងថា សព្វថ្ងៃក្រុមហ៊ុនសេះក្រហម មានសមត្ថភាពផលិតជីធម្មជាតិ ៥០តោនក្នុងមួយថ្ងៃ ។ ជាមួយគ្នានេះ ក្រុមហ៊ុន មានផែនការពង្រីកខ្លួនតាមរយៈការរៀបចំម៉ាស៊ីនផលិតជីបន្ថែមទៀត […]
កសិដ្ឋានបន្លែសុវត្ថិភាព កែ ស៊ីនួន កំពុងតែដាំដុះបន្លែសុវត្ថិភាព និងផ្គត់ផ្គង់ដល់មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន
18 កក្កដា 2026បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ អមដំណើរដោយឯកឧត្តម បាន លឹម និងឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB និងសហការី បានអញ្ជើញចុះពិនិត្យមើលដំណើរការដាំដុះបន្លែសុវត្ថិភាពនៅកសិដ្ឋានបន្លែសុវត្ថិភាព កែ ស៊ីនួន ដែលមានទីតាំងស្ថិតនៅក្នុងមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ កសិដ្ឋានបន្លែសុវត្ថិភាព កែ ស៊ីនួន កំពុងដាំដុះបន្លែក្នុងផ្ទះសំណាញ់ចំនួន៦០ខ្នង ក្នុងទំហំដីប្រមាណជាង ១០ហិកតា ដោយមានគ្រូជំនាញ១២រូប ចាំជួយបណ្តុះបណ្តាលអ្នកញៀនគ្រឿងញៀនឱ្យចេះដាំដុះបន្លែក្នុងផ្ទះសំណាញ់ និងបន្សាបគ្រឿងញៀន។ ក្នុងមួយថ្ងៃបន្លែប្រមាណ ១៥០គីឡូក្រាមត្រូវបានផ្គត់ផ្គង់ដល់មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង។ ការអញ្ជើញចុះពិនិត្យមើល ទីតាំងដាំដុះបន្លែសុវត្ថិភាពនៅកសិដ្ឋានខាងលើរបស់ឯកឧត្តមបណ្ឌិត កៅ ថាច បាននិងកំពុងតែជំរុញ លើកស្ទួយកសិករអ្នកដាំដុះ ដើម្បីផ្គត់ផ្គង់តម្រូវការអ្នកបរិភោគបន្លែប្រចាំថ្ងៃ ជាពិសេស […]
ឯកឧត្តមបណ្ឌិត កៅ ថាច កោតសរសើរចំពោះគុណភាពដីដ៏ល្អ នៅក្នុងផ្ទះសំណាញ់ នៃកសិដ្ឋានចំការកំពង់ល្ពៅ នៅស្រុករតនមណ្ឌល
18 កក្កដា 2026បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយឯកឧត្តមបាន លឹម និងឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB ព្រមទាំងសហការី នៅរសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យខ្សែច្រវាក់ផលិតកម្មដោយផ្ទាល់នៅ កសិដ្ឋានចំការកំពង់ល្ពៅ ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍវិស័យកសិកម្មបែបទំនើប និងការធានាសន្តិសុខស្បៀងក្នុងស្រុក។ កសិដ្ឋានចំការកំពង់ល្ពៅ ស្ថិតនៅភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានសហគមន៍ដាំបន្លែចម្រុះ និងត្រសក់ផ្អែម ជាមួយផ្ទះសំណាញ់ជាង១០០ខ្នង សម្រាប់ផ្គត់ផ្គង់លើទីផ្សារ។ នៅក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្ដែងនូវការកោតសរសើរចំពោះគុណភាពដី ថាមានជីវជាតិ ដែលធ្វើឲ្យការដាំដុះនៅក្នុងផ្ទះសំណាញ់ ត្រូវធ្វើឡើងយ៉ាងត្រឹមត្រូវតាមបច្ចេកទេស ឆ្លើយតបយ៉ាងចំៗទៅនឹងតម្រូវការ។ ជាមួយគ្នានោះដែរ ឯកឧត្តមប្រតិភូ ក៏បានមានប្រសាសន៍លើកទឹកចិត្ត និងជំរុញឱ្យបងប្អូនប្រជាកសិករដទៃទៀត ខិតខំប្រឹងប្រែងពង្រីកការដាំដុះដំណាំបន្លែផ្សេងៗ និងត្រសក់ផ្អែមនេះបន្ថែមទៀត។ វិស័យកសិកម្មកម្ពុជា នៅតែជាជន្ទល់សេដ្ឋកិច្ចដ៏រឹងមាំ ហើយការងាកមកដាំដុះដំណាំដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់បែបនេះ នឹងជួយបង្កើតឱកាសការងារក្នុងសហគមន៍ បង្កើនប្រាក់ចំណូលគ្រួសារ […]
ឯកឧត្តមបណ្ឌិត កៅ ថាច ជំរុញការចិញ្ចឹមគោយកសាច់ និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិ-ឧស្សាហកម្មកម្ពុជា ក្នុងពេលចុះទស្សនកិច្ចនៅកសិដ្ឋាន “Farm Right Place Rise up” នៅស្រុកបាណន់ ខេត្តបាត់ដំបង
18 កក្កដា 2026បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំគណៈប្រតិភូចុះបំពេញទស្សនកិច្ច និងពិនិត្យដោយផ្ទាល់នៅកសិដ្ឋានចិញ្ចឹមគោយកសាច់ «Farm Right Place Rise up» ដែលមានទីតាំងនៅភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ នេះ។ បេសកកម្មនេះ អមដំណើរដោយឯកឧត្តម ប៉ិច សានី និងឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB ធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីវឌ្ឍនភាព បញ្ហាប្រឈម និងសង្វាក់ផលិតកម្មរបស់កសិដ្ឋាន ដើម្បីពង្រីកសក្តានុពលនៃការចិញ្ចឹមគោយកសាច់ក្នុងស្រុក សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកំពុងតែកើនឡើង។ ឯកឧត្តមបណ្ឌិត កៅ ថាច បានកោតសរសើរចំពោះការវិនិយោគ និងការរៀបចំកសិដ្ឋាន Farm Right Place Rise up ដែលបានអនុវត្តតាមបច្ចេកទេសបានយ៉ាងល្អ និងមានការគ្រប់គ្រងអនាម័យខ្ពស់ និងការផ្គត់ផ្គង់ចំណីអាហារប្រកបដោយស្តង់ដារ។ កសិដ្ឋាន «Farm Right Place Rise […]
ឯកឧត្តមបណ្ឌិតប្រតិភូ កៅ ថាច កោតសរសើរស្នាដៃកែច្នៃចំណីត្រីរបស់ លោក សុត សឿន ក្នុងការចិញ្ចឹមត្រីប្រា និងត្រីឆ្ពិន សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងខេត្តពោធិ៍សាត់
18 កក្កដា 2026ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អមដំណើរដោយឯកឧត្តមអគ្គនាយករង ប៉ិច សានី និងឯកឧត្តម បាន លឹម ព្រមទាំងសហការី នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រី របស់លោក សុត សឿន ដែលមានទីតាំងស្ថិតនៅ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្នុងឱកាសអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានកោតសរសើរស្នាដៃកែច្នៃចំណីត្រីរបស់ លោក សុត សឿន និងការចិញ្ចឹមត្រីកើនឡើងរហូតដល់ ១៦ស្រះ ដោយក្នុងនោះ ចិញ្ចឹមត្រីប្រា និងត្រីឆ្ពិន សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងខេត្តពោធិ៍សាត់។ បើយោងតាម ម្ចាស់កសិដ្ឋានខាងលើបញ្ជាក់ថា សព្វថ្ងៃនេះនៅកសិដ្ឋានរបស់លោកប្រមូលផលក្នុងមួយឆ្នាំបានត្រី ៣០០តោន ហើយបរិមាណផលិតនៅមិនទាន់គ្រប់ តាមតម្រូវការទីផ្សារនៅឡើយ ។ ក្រៅតែចិញ្ចឹមត្រី លោក សុត សឿន ជាម្ចាស់កសិដ្ឋានក៏មានជំនាញជាគ្រូបង្គោលបង្រៀនកសិករអ្នកចិញ្ចឹមផង ហើយក៏មានជំនាញបច្ចេកទេសលើការផលិតចំណីត្រីកែច្នៃដោយខ្លួនឯង ដោយក្នុងមួយថ្ងៃអាចផលិតចំណីត្រី បាន៣តោនសម្រាប់លក់ចែកចាយបន្តទៅឲ្យកសិករផ្សេងៗទៀត ក្នុងតំបន់ទាំងមូលថែមទៀត៕
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំជាមួយតំណាងសមាគមបណ្តាញកសិករតេជោ ដើម្បីពិភាក្សាអំពី គម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពជនភៀសសឹក នៅខេត្តព្រះវិហារ
17 កក្កដា 2026រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំជាមួយតំណាងសមាគមបណ្តាញកសិករតេជោ ដើម្បីពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពជនភៀសសឹក នៅខេត្តព្រះវិហារ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការរៀបចំផែនការអាជីវកម្មកសិកម្ម ក្នុងផ្នែកវារីវប្បកម្ម, ចិញ្ចឹមសត្វ, បន្លែ និងការកែច្នៃចំណីអាហារ នៅខេត្តព្រះវិហារ តាមរយៈការវិនិយោគពីក្រុមហ៊ុនឯកជន លើការបង្កើតចង្កោមអាជីវកម្មចម្បងៗក្នុងបរិបទសេដ្ឋកិច្ចចក្រា ដើម្បីពង្រឹងសន្តិសុខស្បៀងអាហារ, ពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើតការងារបន្ថែមផងដែរ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការធនាគារ ARDB។
ធនាគារ ARDB និងក្រុមហ៊ុន Seeds and Feed ជួបពិភាក្សាគ្នាអំពីលទ្ធភាព លើការពង្រីកផ្តល់ឥណទាន និងសេវាធនាគារ ជូនដល់ប្រជាកសិករ និងសហគមន៍កសិកម្ម ជាពិសេសការគាំទ្រដល់កសិកម្មតាមកិច្ចសន្យា
16 កក្កដា 2026រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្ដម បាន លឹម អគ្គនាយករង និងសហការីបានទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន Seeds and Feed ដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB និងក្រុមហ៊ុន Seeds and Feed លើការពង្រីកផ្តល់ឥណទាន និងសេវាធនាគារ ជូនដល់ប្រជាកសិករ និងសហគមន៍កសិកម្ម ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ពិសេសការគាំទ្រដល់កសិកម្មតាមកិច្ចសន្យា (ការផ្គត់ផ្គង់ធាតុចូលកសិកម្ម បច្ចេកទេសកសិកម្ម និងការប្រមូលទិញផលិតផលកសិកម្ម)។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលធនាគារ ARDB។
ឯកឧត្ដមបណ្ឌិត កៅ ថាច ទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន Pemelo Group
16 កក្កដា 2026រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការីបានទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន Pomelo Group ដឹកនាំដោយ លោក Steve Vickers នាយកប្រតិបត្តិនៃក្រុមហ៊ុន Pomelo Group ដើម្បីពិភាក្សាអំពីលទ្ធភាពដែលធនាគារ ARDB អាចធ្វើសមាហរណកម្ម កម្មវិធីសំខាន់ៗជាមួយប្រព័ន្ធដែលមានស្រាប់ រួមមាន កម្មវិធីទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ការធ្វើសមាហរណកម្មសេវាធនាគារឌីជីថល ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងខ្សែច្រវាក់តម្លៃទីផ្សារ។ ក្រុមហ៊ុន Pemelo Group មានទីតាំងនៅប្រទេសជាច្រើន ដូចជា ចក្រភពអង់គ្លេស ប្រទេសសឹង្ហបុរី ម៉ាឡេស៊ី និង វៀតណាម ជាដើម។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលធនាគារ ARDB។
ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ-ពិភាក្សាពីវឌ្ឍនភាពការងារ ARDB Marketplace ដែលបានអនុវត្តកន្លងមក
14 កក្កដា 2026ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ-ពិភាក្សាពីវឌ្ឍនភាពការងារ ARDB Marketplace ដែលបានអនុវត្តកន្លងមក ——————— រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំនៃធនាគារ ARDB ដើម្បីពិនិត្យ និងពិភាក្សាពីវឌ្ឍនភាពការងារស្ដីពីការបង្កើតផ្លែតហ្វម ARDB Marketplace បន្ទាប់ពីក្រុមការងារបានកែសម្រួលស្របតាមយោបល់អង្គប្រជុំលើកមុន។ សូមបញ្ជាក់ថា ARDB Marketplace គឺជាផ្លែតហ្វមមួយដែលត្រូវបានបង្កើតឡើង ដើម្បីដើរតួជាអន្តរការីទីផ្សារ ជួយកាត់បន្ថយគម្លាតនៃការផ្គត់ផ្គង់ និងតម្រូវការ ដោយតភ្ជាប់អ្នកផលិត និងអ្នកប្រើប្រាស់សំដៅជួយបង្កើតទីផ្សារ បង្កើនការផ្គត់ផ្គង់ និងរក្សាស្ថិរភាពថ្លៃផលិតផលកសិកម្មក្នុងស្រុក។ នាកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ណែនាំចម្បងៗដល់ថ្នាក់ដឹកនាំ និងក្រុមការងាររបស់ធនាគារ ARDB ឱ្យរៀបចំ និងធ្វើបច្ចុប្បន្នភាពទៅលើមុខងារមួយចំនួនដែលមានស្រាប់ក្នុង ARDB Marketplace ឱ្យមានភាពទាក់ទាញ និងងាយស្រួលប្រើប្រាស់ សម្រាប់បម្រើដល់អតិថិជន ដើម្បីធានាបាននូវសុវត្ថិភាព និងភាពជឿនលឿនស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន ក៏ដូចជាដើម្បីទទួលបានទំនុកចិត្តកាន់តែខ្ពស់ពីសាធារណជនក្នុងនាមជាធនាគារគោលនយោបាយ។ មុននឹងបញ្ចប់កិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានណែនាំឱ្យក្រុមការងារពន្លឿនលើកិច្ចការងារនេះ ដោយធ្វើការតេស្តសាកល្បងឱ្យបានត្រឹមត្រូវ ដើម្បីអាចដាក់ដំណើរការក្នុងពេលឆាប់ៗនេះ។ […]
ឯកឧត្តមបណ្ឌិត កៅ ថាច ជួបពិភាក្សាការងារជាមួយអភិបាលខេត្តព្រះវិហារ លើផែនការអភិវឌ្ឍន៍កសិកម្ម ចិញ្ចឹមសត្វ វារីវប្បកម្ម ដាំបន្លែ និងកែច្នៃផលិតផលកសិកម្ម និងចំណីអាហារ
11 កក្កដា 2026ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លើផែនការអភិវឌ្ឍន៍កសិកម្ម ដែលមានគោលដៅបង្កើតការងារ និងបង្កើនចំណូលលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង និងសហគមន៍នានា នៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារតាមរយៈផលិតកម្មចិញ្ចឹមសត្វ វារីវប្បកម្ម ការដាំដុះបន្លែ និងការរៀបចំការកែច្នៃចំណីអាហារ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងខេត្ត និងតំបន់ជ៉ំវិញខេត្តព្រះវិហារ។ ជំនួបពិភាក្សានេះបានប្រព្រឹត្តទៅ នៅសាលាខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃមន្ទីរ-អង្គភាពជំនាញក្រោមឱវាទរដ្ឋបាល និងអ្នកជំនាញបច្ចេកទេសពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសមាគមបណ្តាញកសិករតេជោ។
