Latest News
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកដងទង់ ខេត្តកំពត
9 June 2026ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកដងទង់ ខេត្តកំពត។ ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត និងលោក ឈួន ថាន អភិបាលរងនៃគណ:អភិបាលស្រុកដងទង់ ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកដងទង់ ប្រមាណ៣០០នាក់។ ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត បានជំរុញឱ្យកសិករមកពីបណ្តាឃុំ ដែលស្ថិតនៅក្នុងស្រុកដងទង់ គួរគិតគូរពិចារណាចងក្រងជាក្រុមនៅក្នុងការធ្វើរបរកសិកម្ម និងគិតគូរឳ្យបានច្បាស់អំពីការធ្វើកសិកម្មដើម្បីជារបរបានចំណេញ និងកសិកម្មតាមលក្ខណៈគ្រួសារ។ លើសពីនេះទៅទៀត ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានឳ្យកសិករគិតគូរអំពីទម្លាប់ការធ្វើកសិកម្មតាមបែបប្រពៃណី ដែលប្រើកម្លាំងមនុស្សច្រើន និងចាយពេលវេលាយូរនៅក្នុងការបង្កបង្កើនផលិតផលកសិកម្ម ដោយក្រឡេកមកមើលនូវការធ្វើកសិកម្មតាមបែបបច្ចេកវិទ្យាទំនើបវិញ ដែលអាចជួយសម្រួលដល់ការធ្វើកសិកម្មសម័យថ្មី។ បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិត បានផ្តល់នូវធាតុចូលជូនដល់ប្រជាកសិករ […]
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត
9 June 2026ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត លោក សោម យ៉ាន ប្រធានក្រុមប្រឹក្សាស្រុកកំពង់ត្រាច និងលោក ង៉ែត សុផល អភិបាលស្រុកស្តីទីនៃគណ:អភិបាលស្រុកកំពង់ត្រាច ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកកំពង់ត្រាច ប្រមាណ៣០០នាក់។ ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានជំរុញឱ្យកសិករមកពីបណ្តាឃុំ ដែលស្ថិតនៅក្នុងស្រុកកំពង់ត្រាច គួរគិតគូរពិចារណាចំពោះទម្លាប់ការធ្វើកសិកម្មតាមបែបប្រពៃណី ដែលប្រើកម្លាំងមនុស្សច្រើន និងចាយពេលវេលាយូរនៅក្នុងការបង្កបង្កើនផលិតផលកសិកម្ម ដោយក្រឡេកមកមើលការធ្វើកសិកម្មតាមបែបបច្ចេកវិទ្យាទំនើប ដែលជួយសម្រួលដល់ការធ្វើកសិកម្មសម័យថ្មី និងអាចចំណេញពេលវេលានៅក្នុងការបង្កបង្កើននូវផលិតផលកសិកម្ម។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានផ្តល់នូវធាតុចូលជូនដល់ប្រជាកសិករ […]
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកបន្ទាយមាស ខេត្តកំពត
8 June 2026ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកបន្ទាយមាស ខេត្តកំពត។ ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត និងលោក ប៉ោ វី អភិបាលរងនៃគណ:អភិបាលស្រុកបន្ទាយមាស ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកបន្ទាយមាស ប្រមាណ៣០០នាក់។ ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានជំរុញឱ្យកសិករមកពីបណ្តាឃុំ ដែលស្ថិតនៅក្នុងស្រុកបន្ទាយមាស គួរគិតគូរពិចារណាចំពោះទម្លាប់ធ្វើកសិកម្មតាមបែបបុរាណ ដែលប្រើកម្លាំងមនុស្សច្រើន និងចាយពេលវេលាយូរនៅក្នុងការបង្កបង្កើនផលិតផលកសិកម្ម ដោយក្រឡេកមកមើលនូវការធ្វើកសិកម្មតាមបែបបច្ចេកវិទ្យាទំនើប ដែលអាចជួយសម្រួលដល់ការធ្វើកសិកម្មសម័យថ្មី និងអាចចំណេញពេលវេលានៅក្នុងការបង្កបង្កើននូវផលិតផលកសិកម្ម។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានផ្តល់នូវធាតុចូលជូនដល់ប្រជាកសិករ អំពីបញ្ហាប្រឈម និងគន្លឹះដោះស្រាយដែលអាចឱ្យកសិករទទួលបានផលចំណេញពីការធ្វើកសិកម្ម។ […]
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកអង្គរជ័យ ខេត្តកំពត
8 June 2026ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកអង្គរជ័យ ខេត្តកំពត។ ក្នុងឱកាសនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិនអភិបាលនៃគណៈអភិបាលខេត្តកំពត និងលោក មួង នឿន អភិបាលនៃគណ:អភិបាលស្រុកអង្គរជ័យ ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកអង្គរជ័យ ខេត្តប្រមាណ៣០០នាក់។ ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានជំរុញឱ្យកសិករមកពីបណ្តាឃុំដែលស្ថិតនៅក្នុងស្រុកអង្គរជ័យគួរគិតគូរពិចារណាចំពោះទម្លាប់ការធ្វើកសិកម្មតាមបែបប្រពៃណី ដែលប្រើកម្លាំងមនុស្សច្រើន និងចាយពេលវេលាយូរនៅក្នុងការបង្កបង្កើនផលិតផលកសិកម្ម ដោយក្រឡេកមកមើលនូវការធ្វើកសិកម្មតាមបែបបច្ចេកវិទ្យាទំនើប ដែលជួយសម្រួលដល់ការធ្វើកសិកម្មសម័យថ្មី និងអាចចំណេញពេលវេលានៅក្នុងការបង្កបង្កើននូវផលិយផលកសិកម្ម។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានផ្តល់នូវធាតុចូលជូនដល់ប្រជាកសិករ អំពីបញ្ហាប្រឈម និងគន្លឹះដោះស្រាយដែលអាចឱ្យកសិករទទួលបានផលចំណេញពីការធ្វើកសិកម្ម។ ចំពោះបញ្ហាប្រឈម ដែលប្រជាកសិករតែងតែជួបប្រទះនោះ គឺបញ្ហារឿងទុនសម្រាប់ធ្វើ ឬផលិតផលកសិកម្ម បញ្ហាបច្ចេកទេសក្នុងការផលិត ឬការចិញ្ចឹមសត្វ […]
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមកម្មវិធីសម្ពោធ «ចង្កោមកម្មវិធីគាំទ្រសហគ្រិនភាពនៅខេត្តកំពង់ធំ»
7 June 2026កំពង់ធំ៖ បន្ទាប់ពីអញ្ជើញទស្សនកិច្ចសិក្សាគម្រោងបច្ចេកទេសកសិកម្មទំនើប និងពិនិត្យរោងម៉ាស៊ីនកិនស្រូវនៅខេត្តកំពង់ធំរួចមក នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំគណៈប្រតិភូធនាគារ អញ្ជើញអមដំណើរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ «ចង្កោមកម្មវិធីគាំទ្រសហគ្រិនភាពនៅខេត្តកំពង់ធំ» ដែលរៀបចំឡើងនៅខេត្តកំពង់ធំ។ ពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិន្ទ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីរាជការ តំណាងវិស័យឯកជន ប្រជាពលរដ្ឋ កសិករ សិស្សានុសិស្ស និងនិស្សិតជាច្រើនរយនាក់។ ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងស្វាគមន៍គណៈប្រតិភូ និងអានរបាយការណ៍សង្ខេបស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្ត ព្រមទាំងវឌ្ឍនភាពនៃសហគ្រាសធុនតូច និងមធ្យម (SMEs) […]
ឯកឧត្ដមបណ្ឌិត កៅ ថាច អញ្ជើញទស្សនកិច្ចសិក្សាពីគម្រោងបច្ចេកទេសកសិកម្មទំនើប និងពិនិត្យរោងម៉ាស៊ីនកិនស្រូវ នៅខេត្តកំពង់ធំ
6 June 2026កំពង់ធំ៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូធនាគារ ARDB ចូលរួម «ពិធីសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព» នៅខេត្តកំពង់ធំ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពី «គម្រោងបង្កើនផលបច្ចេកទេសដំណាំស្រូវសាកល្បងក្នុងតំបន់ទន្លេមេគង្គ» របស់ក្រុមហ៊ុន ហ្គាងស៊ី ហេងបាវហ្វេង អេហ្គ្រីខលធឺរ័ល ឌីវេឡុបម៉ិន ដែលស្ថិតក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍។ ដំណើរទស្សនកិច្ចនេះ មានការអមដំណើរដោយ ឯកឧត្ដម ចាន់ សីហា, ឯកឧត្ដម ប៉ិច សានី, ឯកឧត្ដម បាន លឹម ដែលជាអគ្គនាយករងធនាគារ ARDB និង ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ តំណាងក្រុមហ៊ុនបានរាយការណ៍ជូនគណៈប្រតិភូថា គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ លើផ្ទៃដីសរុប ១.៥០០ហិកតា ដោយផ្តោតលើការដាំដុះស្រូវបែបថ្មី ការបង្កាត់ពូជស្រូវសម្រាប់នាំចេញ និងការចិញ្ចឹមត្រីតាមលក្ខណៈបច្ចេកទេសខ្ពស់។ ឯកឧត្ដមបណ្ឌិត កៅ ថាច បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំរូកសិកម្មចម្រុះខ្នាតធំនេះ ដែលរំពឹងថានឹងជួយបង្កើនទិន្នផល […]
ឯកឧត្ដមបណ្ឌិត កៅ ថាច ជួបប្រជុំជាមួយសមាជិកនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់
5 June 2026រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានក្រុមការងារតំបន់ ៥ បានចូលរួមប្រជុំជាមួយសមាជិកនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ តាមរយៈប្រព័ន្ធ Zoom ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដើម្បីពិភាក្សាអំពី វឌ្ឍនភាពការងាររបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ស្របតាមមុខងារភារកិច្ច បញ្ហាប្រឈម និងនៃដំណោះស្រាយ ជាពិសេស ការជំរុញការនាំចេញកសិផល និងផលិតផលខ្មែរ ចូលទៅកាន់ទីផ្សារនូវែលហ្សេឡង់។ ក្នុងឱកាសនេះដែរ ឯកឧត្ដមបណ្ឌិតប្រតិភូបានស្នើឱ្យ សមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ ចេះសហការគ្នាដោះស្រាយបញ្ហា និងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនេះ ឯកឧត្ដមបណ្ឌិត គឹម សន្តិភាព បានលើកឡើងថា ភាពជោគជ័យលើការងារជំរុញពាណិជ្ជកម្មនេះ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ផ្អែកលើការប្រឹងប្រែងរបស់សមាជិកនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់។ ឯកឧត្ដមបណ្ឌិតបានផ្តល់អនុសាសន៍ថា ការបំពេញការងារត្រូវប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលត្រូវមានការដឹកនាំច្បាស់លាស់ រួមមាន សិល្បៈនៃការដោះស្រាយបញ្ហា ការទំនាក់ទំនង ការពិគ្រោះយោបល់ និងការកសាងផែនការសកម្មភាពសម្រាប់ស្ថាប័ន។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ៥រោច […]
ឯកឧត្តមបណ្ឌិត កៅ ថាច និងថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកចូលរួមដើរ ២ ៧០០ ជំហានដើម្បីគន្ធបុប្ផា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ
4 June 2026ភ្នំពេញ: តបតាមការអំពាវនាវ ដ៏ខ្ពស់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារ ARDB និងថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកក្រោមឱវាទបានដើរ ២ ៧០០ ជំហាន ដើម្បីគន្ធបុប្ផានៅពហុកីឡដ្ឋានមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ។ នៅរសៀលនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជាក៏បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមាណ ១ ៥០០ នាក់ ដើរ ២ ៧០០ ជំហាន នៅពហុកីឡដ្ឋានមរតកតេជោ។ សូមរំលឹកថា នេះជាព្រឹត្តិការណ៍លើកទី១ របស់គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចំាអគ្គនាយកដ្ឋាន និងអង្គភាពនានា នៃក្រសួងសេដ្ឋកិច្ច […]
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំបុគ្គលិកប្រចាំខែ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
3 June 2026រាជធានីភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យវឌ្ឍនភាពការងារ។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ បានសំណេះសំណាល និងចែករំលែកបទពិសោធពី ភាពជាអ្នកដឹកនាំជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមកពីគ្រប់នាយកដ្ឋានទាំងអស់ ដោយផ្តោតលើប្រធានបទ How To Lead When You’re Not in Charge * : Leading Beyond Titles ដែលក្នុងនោះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានផ្តល់ទស្សនៈល្អៗ ដើម្បីចូលរួមចំណែកជាបច្ច័យសម្រាប់បុគ្គលិកទាំងអស់ ក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន និងការពង្រឹងសមត្ថភាពផ្ទាល់ខ្លួនថែមទៀត ដើម្បីចូលរួមបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តបុគ្គលិកទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាពបន្ថែមទៀតលើភាពជាអ្នកដឹកនាំនិងការដឹកនាំខ្លួនឯងជាគំរូគេ ជាពិសេស ត្រូវបណ្តុះស្មារតីភាពជាអ្នកដឹកនាំខ្លួនឯង និងបុគ្គលិកក្រោមឱវាទ ដើម្បីអាចក្លាយជាអ្នកដឹកនាំបន្តចូលរួមអភិវឌ្ឍន៏ស្ថាប័នឱ្យរីកចម្រើនប្រកបដោយនិរន្តរភាព។ ជាសរុបមក ឯកឧត្តមបណ្ឌិតប្រតិភូក៏បានផ្តល់អនុសាសន៍គន្លឹះជាគតិល្អៗ សម្រាប់បុគ្គលិកយកទៅអនុវត្តការងារ រួមមាន៖ “ភាពជាអ្នកដឹកនាំ គឺមិនអាស្រ័យលើឋានៈ តួនាទី ឬមុខតំណែងនោះទេ ភាពជាអ្នកដឹកនាំពិតប្រាកដអាចចាប់ផ្ដើមជាមួយនឹងការអភិវឌ្ឍសមត្ថភាពខ្លួនឯង […]
ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB រួមទាំងសហការីបានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាង ធនាគារចិន (ហុងកុង)សាខាភ្នំពេញ
3 June 2026រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB រួមទាំងសហការី បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាង ធនាគារចិន (ហុងកុង) សាខាភ្នំពេញ។ កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងធនាគារទាំងពីរ ដែលផ្តោតសំខាន់លើការផ្សារភ្ជាប់យន្តការផ្លាស់ប្តូររូបិយប័ណ្ណផ្ទាល់រវាងប្រាក់ដុល្លារអាម៉េរិក (USD) និងប្រាក់យ៉ន់ចិន (RMB) ក្នុងការទូទាត់ និងរាល់ប្រតិបត្តិការហិរញ្ញវត្ថុ សំដៅជំរុញកំណើនលំហូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន។
