Latest News

ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនតំណាងសហគមន៍កសិកម្មដាំដុះបន្លែ ខេត្តឧត្តរមានជ័យ

21 February 2023

កម្មវិធីជួបជុំសំណេះសំណាលជាមួយតំណាងសហគមន៍កសិកម្មក្នុងខេត្តឧត្តរមានជ័យ ដើម្បីផ្សព្វផ្សាយគោលការណ៍គាំទ្រដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ‐————————- ឧត្តរមានជ័យ៖ ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៣ , ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនតំណាងសហគមន៍កសិកម្មដាំដុះបន្លែ ក្នុងគោលបំណងដើម្បីសាកសួរសុខទុក្ខ ក៏ដូចជាផ្សព្វផ្សាយនូវគោលការណ៍ឥណទានគាំទ្រដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់។ ជាកិច្ចចាប់ផ្តើម, ឯកឧត្តមបណ្ឌិត បានធ្វើការសាកសួរទៅកាន់តំណាងសហគមន៍ដើម្បីចង់ដឹងអំពីបញ្ហាប្រឈមផ្សេងៗ ដែលសហគមន៍ផ្ទាល់កំពុងជួបប្រទះ និងការលំបាកនានារបស់សហគមន៍។ បន្ទាប់ពីបានស្តាប់នូវការលើកឡើងអំពីបញ្ហារបស់សហគមន៍, ឯកឧត្តមបណ្ឌិត បានជូនជាយោបល់ ក៏ដូចជាដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហា និងសំណើររបស់បងប្អូនសហគមន៍។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត ក៏បានចែករំលែកជូនបងប្អូនអំពីស្ថានភាពសេដ្ឋកិច្ចដែលរំខានពីការរីករាលដាលពីជំងឺកូវីដ-១៩ និងវិបត្តិពីបញ្ហាឣ៊ុយក្រែននិងរុស្សុី ដែលប៉ះពាល់ដល់ប្រតិបត្តិការពាណិជ្ជកម្មក្រៅប្រទេស និងស្ថានភាពការនាំចេញទំនិញផ្សេង និងស្ថានភាពទីផ្សារស្វាយទៅកាន់ប្រទេសចិន។ ដោយឡែកចំពោះស្វាយចន្ទីក៏មានការគិតគូ និងសិក្សាពីគម្រោងបង្កើតឃ្លាំងស្តុកគ្រាប់ស្វាយចន្ទីដើម្បីប្រមូលគ្រាប់ស្វាយចន្ទីក្នុងរដូវប្រមូលផលស្តុកទុក សម្រាប់បម្រើការនាំចេញ ហើយសន្ធិធិគ្រាប់ស្វាយចន្ទីក៏ឣាចនឹងយកធ្វើជាទ្រព្យធានាបំណុលបានផងដែរ។ សូមបញ្ជាក់ផងដែរថា ក្នុងកម្មវិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីបងប្អូនសមាជិកសហគមន៍ចំនួន ១០០នាក់ តំណាងអោយ ១២ សហគមន៍កសិកម្ម ដែលមានសមាជិកសរុបចំនួន១៤៧០ គ្រួសារ ដែលមានមុខរបរដាំដុះដំឡូងមី ដាំបន្លែ ស្វាយចន្ទី ស្វាយកែវរមៀត និងដំណាំរួមផ្សំផ្សេង។ ចុងបញ្ចប់, ឯកឧត្តមបណ្ឌិត កៅ […]

H.E. BAN Lim representing H.E. Dr. KAO Thach, and colleagues receive courtesy call with Mr. Konsintr Puogsophol, Financial Sector Specialist of Asian Development Bank

21 February 2023

H.E. BAN Lim, Deputy Chief Executive Officer of Agricultural and Rural Development Bank (ARDB), representing H.E. Dr. KAO Thach, Delegate of Royal Government of Cambodia in charge as Chief Executive Officer of ARDB, and colleagues receive courtesy call with Mr. Konsintr Puogsophol, Financial Sector Specialist of Asian Development Bank – ADB on 21st of February […]

ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចូលរួមសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទាន ខេត្តព្រះវិហារ

21 February 2023

ព្រះវិហារ៖ ល្ងាចថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB ) និងសហការី បានបន្តអញ្ជើញចូលរួមសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទាន របស់ ធនាគារ ARDB ជូនដល់សមាជិក សហគមន៍កសិកម្មភ្នំពេជ្របុរី ដែលមានទីតាំងស្ថិតនៅភូមិស្របាល ឃំុភ្នំពេជ្រ ស្រុកគូលែន ខេត្តព្រះវិហារ និង សហគមន៍កសិកម្មលើកកម្ពស់កសិករ ស្ថិតនៅភូមិគូលែន ឃំុគូលែន ស្រុកគូលែន ខេត្តព្រះវិហារ ។ យកឱកាសនៃកម្មវិធីសំណេះសំណាលជាមួយបងប្អូនប្រជាសហគមន៍ ឯកឧត្តមបណ្ឌិត បានជម្រាបជូនដក់បងប្អូនអំពីតួនាទីរបស់ធនាគារ ARDB ដែលជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឣភិវឌ្ឍវិស័យកសិកម្ម ដើម្បីកសិករ និងឣភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ជាមួយគ្នានេះ ធនាគារ ARDB ត្រៀមកញ្ចប់ឥណទាន សម្រាប់បងប្អូនដែលមានតម្រូវការឥណទានដើម្បីប្រកបរបរកសិកម្ម។ ជាមួយគ្នានេះ បន្ទាប់ពីបានស្តាប់នូវបញ្ហាប្រឈមនានារបស់បងប្អូនរួចមក ឯកឧត្តមបណ្ឌិត បាន ធ្វើការណែនាំ ក៏ដូចជាផ្តល់នូវទស្សនៈទានគន្លឹះមួយចំនួនឆ្លើយតបទៅនឹងបញ្ហារបស់បងប្អូន ដើម្បីជាដំណោះស្រាយ។ សូមបញ្ជាក់ផងដែរថា សហគមន៍កសិកម្មភ្នំពេជ្របុរី ដែលមានទីតាំងស្ថិតនៅភូមិស្របាល ឃំុភ្នំពេជ្រ […]

ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងដាំដុះបន្លែសុវត្ថភាពក្នុងផ្ទះសំណាញ់ជូនដល់សហគមន៍

20 February 2023

សៀមរាប៖ ល្ងាចថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB) បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងដាំដុះបន្លែសុវត្ថភាពក្នុងផ្ទះសំណាញ់ជូនដល់សហគមន៍ចំនួន២ គឺ៖ ១. សហគមន៍កសិកម្មសុវត្ថិភាព ដែលមានទីតាំងស្ថិតនៅភូមិជ្រៃខាងជើង ឃំុគៀនស្រងែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សហគមន៍កសិកម្មនេះត្រូវបានចុះបញ្ជីនៅមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទដោយមានសមាជិកចំនួន ១១០ នាក់, ស្រី ៨៥ នាក់, ស្មើរនឹង ៦៧ គ្រួសារ។ សមាជិកសហគមនេះ ប្រកបរបរជួញដូរពូជបន្លែ ពូជស្រូវផ្ការរំដួល លក់ឣង្ករ ឣាហារកែច្នៃដូចជាដំណាប់ឣំពិល និងជីកំប៉ុស្តនិងថ្នាំពុលធម្មជាតិផលិតពីប្រេងឣង្កាមជាដើម។ ២. សហគមន៍កសិកម្មសំរោងមានជ័យ ដែលមានទីតាំងស្ថិតនៅភូមិបត់ដង្កោ ឃំុសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សហគមន៍កសិកម្មនេះត្រូវបានចុះបញ្ជីនៅមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទដោយមានសមាជិក ៨១ គ្រួសារ ប្រកបរបរដាំបន្លែក្នុងផ្ទះសំណាញ់ផង និងនៅទីវាលផង ដូចជាផ្កាខាត់ណាស ស្ពៃក្តោប ប៉េងប៉ោះ ទ្រព្យ សណ្តែក ស្ពៃតឿ […]

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចុះពិនិត្យទីតាំងប្រកបអាជីវកម្មមួយចំនួនរបស់សហគមន៍កសិកម្ម ខេត្តកំពង់ធំ

20 February 2023

រសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB) និងសហការី បានអញ្ជើញចុះពិនិត្យទីតាំងប្រកបអាជីវកម្មមួយចំនួនរបស់សហគមន៍កសិកម្មឃុំត្រពាំងឬស្សី ស្ថិតនៅភូមិគោគនួង ឃុំត្រពាំឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សូមបញ្ជាក់ថា សហគមន៍កសិកម្មនេះត្រូវបានចុះបញ្ជីនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដោយមានសមាជិកសហគមន៍ប្រកបរបរផលិតស្រូវពូជផ្ការំដួល មានផ្ទៃដី ៥០ហិចតា, ៤០ គ្រួសារ, ផលិតបានស្រូវពូជផ្ការំដួល ១៧០ តោនស្រូវពូជក្នុងមួយឆ្នាំ និងទីផ្សារផ្គត់ផ្គង់ដល់កសិករនៅក្នុងខេត្តកំពង់ធំ។ យកឱកាសនោះ ឯកឧត្តមបណ្ឌិតប្រតិភូបានជម្រាបអំពីតួនាទីរបស់ធនាគារ ARDB ជាធនាគារបម្រើគោនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឣភិវឌ្ឍវិស័យកសិកម្ម ដើម្បីកសិករ និងឣភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជូនដល់ប្រធានសហគមន៍ដើម្បីជ្រាបជាព័ត៌មាន និងជួយផ្សព្វផ្សាយបន្តដល់សមាជិកសហគមន៍។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានជម្រាបជូនដល់សហគមផងដែរថា ធនាគារ ARDB ត្រៀមកញ្ចប់ឥណទាន សម្រាប់បងប្អូនដែលមានតម្រូវការឥណទានសម្រាប់របរផលិតពូជស្រូវ និង/ឬ ជាទុនបង្វិលសម្រាប់ប្រមូលទិញពូជស្រូវផងដែរ។ ក្នុងករណីសហគមន៍មានចំណាប់អារម្មណ៍ អាចទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន ។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានរបស់ ARDB

20 February 2023

ខេត្តកំពង់ធំ៖ ព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានរបស់ ARDB ជូនដល់បងប្អូនប្រជាពលរដ្ឋតំណាងអោយសហគមន៍កសិកម្មចំនួន២ គឺ ១.សហគមន៍កសិកម្មនិរន្តរ៍សាមគ្គីភូមិខ្ញុំ និង២. សហគមន៍កសិកម្មឃុំត្រពាំងឬស្សី សរុបចំនួន៦១ នាក់ ដែលមានទីតាំងស្ថិតនៅភូមិ សេរីវង្ស ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតបានពិភាក្សា ជាបងប្អូនក្នុងសហគមន៍ ដើម្បីសិក្សាស្វែងយល់ពីបញ្ហាប្រឈម និង ការលំបាកនានាក្នុងរបរដាំដុះបន្លែ របស់បងប្អូនសហគមន៍ទាំងពីរ។ បន្ទាប់មក ឯកឧត្តមបណ្ឌិតបានជូនយោបល់មួយចំនួនដូចខាងក្រោមជូនបងប្អូនក្នុងសហគមន៍ដើម្បីជាគំនិតសម្រាប់ការពិចារណា÷ (១). បងប្អូនកសិករគួរចងក្រងគ្នាជាបណ្តុំផលិត និងពង្រីកការផលិតបន្លែតាមផ្ទះសំណាញ់ ដែលងាយស្រួលក្នុងការគ្រប់គ្រងការដាំដុះ ហើយគុណភាពបន្លែល្អជាងបើធៀបនឹងការដាំដុះនៅទីវាល ហើយអាចការពារបាននូវសត្វល្អិត និងងជំងឺផ្សេងៗបានល្អប្រសើរ និងបានតំលៃខ្ពស់នៅពេលផ្គត់ផ្គង់ចូលទីផ្សារ។ (២). បងប្អូនត្រូវចេះគ្រប់គ្រងថ្លៃដើមក្នុងការដាំដុះ, គ្រប់គ្រងការប្រើប្រាស់ជី ថ្នាំកសិកម្មអោយត្រូវតាមក្បូនបច្ចេកទេស និងឲ្យមានប្រសិទ្ធភាពខ្ពស់។ នៅពេលបងប្អូនចេះគិតគូរ និងដឹងពីថ្លៃដើផលិត ឣាចឲ្យបងប្អូនកំណត់តម្លៃលក់បានត្រឹមត្រូវនៅលើទីផ្សារ។ ការលក់បានថោក ឬថ្លៃ […]

Agricultural and Rural Development Bank (ARDB) signed a Memorandum of Understanding (MOU) with the Coalition of Cambodian Agricultural Communities (CCAC)

16 February 2023

Agricultural and Rural Development Bank (ARDB) signed a Memorandum of Understanding (MOU) with the Coalition of Cambodian Agricultural Communities (CCAC) on Cooperation Partnership to promote fundamental financial training, business management, book keeping, and expansion of financial support to agricultural cooperatives, presided by H.E. Chan Seyha, representing H.E. Dr. KAO Thach, Delegate of Royal Government of […]

Agricultural and Rural Development Bank (ARDB) signed a Memorandum of Understanding with Haikou Experimental Station of CHINESE ACADEMY OF TROPICAL AGRICULTURAL SCIENCES

13 February 2023

Agricultural and Rural Development Bank (ARDB) signed a Memorandum of Understanding with Haikou Experimental Station of CHINESE ACADEMY OF TROPICAL AGRICULTURAL SCIENCES, highly presided by H.E. Dr. KAO Thach, Delegate of Royal Government of Cambodia in charge as Chief Executive Officer of ARDB and Dr. Guo Gang, Senior Researcher of Haikou Experimental Station, CHINESE ACADEMY […]

H.E Dr. KAO Thach, attended a meeting with Chinese Academy of Tropical Agriculture Sciences (CATAS)

7 February 2023

In the morning of February 7, 2023, H.E Dr. KAO Thach, Royal Government Delegate in charge as CEO of ARDB; accompanied by H.E Deputy CEOs and colleagues, attended a meeting with Chinese Academy of Tropical Agriculture Sciences (CATAS) at ARDB head office. The main objective of this meeting was to present suitable types of vegetable […]

H.E. Dr. KAO THACH accompanied by H.E. Deputy CEO and colleagues, has met World Bank Representatives

20 January 2023

H.E. Dr. KAO THACH, Delegate of Royal Government of Cambodia in charge as Chief Executive Officer of Agricultural and Rural Development Bank (ARDB), accompanied by H.E. Deputy CEO and colleagues, has met World Bank Representatives to discuss and study on agriculture financing especially climate financing, green financing, and digitalization in agriculture financing aiming to provide […]