ARDB TV
Home Latest News ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះពិនិត្យមើលការច្រូតកាត់ស្រូវជាក់ស្តែងក្នុងស្រែគំរូ ដែលមានទីតាំងស្ថិតនៅមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
logo

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះពិនិត្យមើលការច្រូតកាត់ស្រូវជាក់ស្តែងក្នុងស្រែគំរូ ដែលមានទីតាំងស្ថិតនៅមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

2 September 2023

Warning: Undefined variable $count_post in E:\xampp\htdocs\ardb\wp-content\themes\RDB\single.php on line 67
912 views
ស្រែគំរូ ប្រើប្រាស់ពូជ ៣០គីឡូក្រាមក្នុងមួយហិកតា ទទួលផល បានជាង ៨ តោន
————————
ព្រៃវែង៖ ក្រោមការសម្របសម្រួលពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដើម្បីសាកល្បងកាត់បន្ថយថ្លៃដើមផលិត និងកាត់បន្ថយការប្រើប្រាស់ពូជស្រូវរបស់កសិករ, ថ្ងៃសៅរ៍ ទី២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចុះពិនិត្យមើលការច្រូតកាត់ស្រូវជាក់ស្តែងក្នុងស្រែគំរូ ដែលមានទីតាំងស្ថិតនៅមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលប្រើប្រាស់ពូជត្រឹមតែ ៣០ គីឡូក្រាមក្នុងមួយហិកតា ហើយទទួលបាន ផលរហូតដល់ទៅជាង ៨ តោន ក្នុងមួយហិកតា។
នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមផងដែរ ពី លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងសិករជុំវិញស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្រមាណ ជិត ១០០ នាក់៕
About the Author
Previously
up Next

Select Category