Latest News

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម មានសទ្ធាជ្រះថ្លាប្រគេននូវសម្ភារៈជាទេយ្យទាន និងបច្ច័យដល់ ព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនៅឆ្នាំ២០២៥

18 September 2025

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម មានសទ្ធាជ្រះថ្លាប្រគេននូវសម្ភារៈជាទេយ្យទាន និងបច្ច័យដល់ ព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនៅឆ្នាំ២០២៥ ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ សួរ សុខគីម នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាត់តំណាង នាំយកនូវសម្ភារៈជាទេយ្យទាន និងបច្ច័យសម្រាប់ប្រគេនព្រះសង្ឃនាពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌដែលស្ថិតនៅក្នុងវត្តបុទុមវត្តី រាជធានីភ្នំពេញ។ នៅក្នុងការនាំយកនូវសម្ភារៈជាទេយ្យទាន និងបច្ច័យខាងលើនេះ គឺ ដឹកនាំដោយ ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម,ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកនៃធនាគារ ARDB។ ចំពោះ ទេយ្យទាននិងបច្ច័យដែល ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម […]

ឯកឧត្តម បាន លឹម បានដឹកនាំ​គណៈប្រតិភូ​ចូលរួមវេទិកាអភិវឌ្ឍន៍ និងសហប្រតិបត្តិការហិរញ្ញវត្ថុចិន-អាស៊ាន ២០២៥

18 September 2025

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំ​គណៈប្រតិភូ​ចូលរួមវេទិកាអភិវឌ្ឍន៍ និងសហប្រតិបត្តិការហិរញ្ញវត្ថុចិន-អាស៊ាន ២០២៥ ផ្តោតលើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត- Artificial Intelligence (AI) និងនវានុវត្តន៍សេវាហិរញ្ញវត្ថុ ក្នុងបរិបទកិច្ចសហប្រតិបត្តការចិន-អាស៊ាន លើការអភិវឌ្ឍតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ, សេវាហិរញ្ញវត្ថុ និងការវិនិយោគឆ្លងដែន, ហិរញ្ញប្បទានបៃតង, និងនវានុវត្តន៍សេវាហិរញ្ញវត្ថុឆ្លងដែន ជាដើម។ កិច្ចពិភាក្សានៃវេទិកា ២០២៥នេះ យកចិត្តទុកដាក់ខ្ពស់លើប្រធានបទ ហិរញ្ញប្បទានគាំទ្រការអភិវឌ្ឍ AI និង AI ជំរុញនវានុវត្តន៍នៃការអភិវឌ្ឍសេវាហិរញ្ញវត្ថុ។ វេទិកាអភិវឌ្ឍន៍ និងសហប្រតិបត្តិការហិរញ្ញវត្ថុចិន-អាស៊ាន ២០២៥នេះ ប្រព្រឹត្តទៅស្របពេលនៃកម្មវិធីកិច្ចសន្ទនាជាន់ខ្ពស់លើកទី៥ ពាក់ព័ន្ធនឹង RCEP និងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន (CAFTA) នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនេះ ធនាគារ ARDB បានចុះហត្ថលេខាចូលរួមលើ “កិច្ចសហប្រតិបត្តុិការសេវាហិរញ្ញវត្ថុឆ្លងដែន ” តាមរយៈការចុះអនុស្សរណៈយោគយល់ (MoU) ជាមួយនឹងធនាគារឧស្សាហកម្ម […]

ឯកឧត្តម បាន លឹម បានដឹកនាំ​គណៈប្រតិភូ​ចូលរួម ពិព័រណ៍ចិន-អាស៊ានលើកទី២២ និងវេទិកានៃកិច្ចសន្ទនាជាន់ខ្ពស់លើកទី៥

18 September 2025

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំ​គណៈប្រតិភូ​ចូលរួម ពិព័រណ៍ចិន-អាស៊ានលើកទី២២ និងវេទិកានៃកិច្ចសន្ទនាជាន់ខ្ពស់លើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ដោយអនុលោមតាមកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់-Regional Comprehensive Economic Partnership ហៅកាត់ថា (RCEP) និងតំបន់ពាណិជ្ជកម្មសេរីចិនអាស៊ាន ៣.០ – Version 3.0 China-ASEAN Free Trade Area ហៅកាត់ថា (CAFTA) រួមគ្នាដើម្បីអនាគតថ្មីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកតាមរយៈសមាហរណកម្មសេដ្ឋកិច្ចឆ្ពោះទៅការធ្វើបរិវត្តកម្មសកលភាវូបនីយកម្ម។ កម្មវិធីនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន។ ព្រឹតិ្តការណ៍នេះ ជាកាលានុវត្តភាពយ៉ាងទូលំទូលាយដល់ធុរជន វិនិយោគិន តាមរយៈការពង្រីកទីផ្សារ, ការបង្កើតលំហទីផ្សារថ្មីៗបន្ថែម និងការពង្រឹងនិងពង្រីកកិច្ចសហការក្នុងវិស័យសក្តានុពល។ ដោយឡែកសម្រាប់កិច្ចសហប្រតិបត្តិការសេវាធនាគារ និងហិរញ្ញវត្ថុ, ធនាគារ ARDB គ្រោងនឹងចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយនឹងធនាគារមួយចំនួននៅសាធារណរដ្ឋប្រជាមានិតចិន។

ការអញ្ជើញរបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មនៃតំបន់ស្វយ័តខេត្តក្វាងស៊ី ប្រទេសចិន, ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន(ICBC) និងធនាគារ Beilbu Gulf ខេត្តក្វាងស៊ី, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)

17 September 2025

តបតាមការអញ្ជើញរបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មនៃតំបន់ស្វយ័តខេត្តក្វាងស៊ី ប្រទេសចិន, ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន(ICBC) និងធនាគារ Beilbu Gulf ខេត្តក្វាងស៊ី, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នឹងអញ្ជើញចូលរួមកិច្ចពិភាក្សាជាន់ខ្ពស់ស្តីពី៖”កិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មក្រោមក្របខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) និងសន្និសីទស្តីពី ​”ការជំរុញការអភិវឌ្ឍការវិនិយោគប្រកបដោយគុណភាពខ្ពស់”ក្នុងកម្មវិធី ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី២២ ​ឆ្នាំ២០២៥ ពីថ្ងៃទី១៧-២០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង ប្រទេសចិន

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៃសន្និសីទ

15 September 2025

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៃសន្និសីទ ស្តីពី “ការវិនិយោគសម្រាប់អនាគត” និងចូលរួម “ពិព័ណ៍អន្តរជាតិចិន លើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម” នៅទីក្រុង XIAMEN ប្រទេសចិន

ឯកឧត្តម ចាន់ សីហា បានទទួលជួបពិភាក្សាការងារជាមួយ លោក តី សារិន តំណាងអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក CEES VAN RIJ នាយក Agri Grade មកពីប្រទេស Netherland

9 September 2025

រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម , ឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានទទួលជួបពិភាក្សាការងារជាមួយ លោក តី សារិន តំណាងអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក CEES VAN RIJ នាយក Agri Grade មកពីប្រទេស Netherland ក្នុងគោលបំណងផ្សារភ្ជាប់សហប្រតិបត្តិការការវិនិយោគលើវិស័យកសិកម្ម ដោយផ្តោតលើការគាំទ្របច្ចេកទេស ការពង្រឹងសមត្ថភាព និងការផ្ដល់ឥណទានដល់សហគមន៍កសិកម្មទំនើបនៅកម្ពុជា។

ឯកឧត្តម បាន លឹម អញ្ជើញចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ក្រោមប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាពផលិតផលក្នុងស្រុក”

9 September 2025

ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB​ អញ្ជើញចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ក្រោមប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាពផលិតផលក្នុងស្រុក” រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១​ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDBនិងសហការីបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ ក្រោមប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាពផលិតផលក្នុងស្រុក”។ ពិធីនេះមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា រួមនិងថ្នាក់ដឹកនាំមកពីស្ថាប័នពាក់ព័ន្ធ និងម្ចាស់ក្រុមហ៊ុន សហគ្រាសក្នុងស្រុកប្រមាណ៣០០។ សូមជម្រាបជូនផងដែរថា នៅក្នុងឱកាសការតាំងបង្ហាញផលិតផលខ្មែរឆ្នាំ២០២៥នេះ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១១-១៣ខែកញ្ញានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មក៏បានដាក់តាំងបង្ហាញអំពីផលិតផល និងសេវាកម្មជូនដល់ភ្ញៀវចូលមកទស្សនាពិព័រណ៍ផងដែរ។

ការចូលរួមធ្វើជាវាគ្មិនកិត្តិយសនៃសន្និសីទស្តីពី “ការវិនិយោគសម្រាប់អនាគត”

9 September 2025

ការចូលរួមធ្វើជាវាគ្មិនកិត្តិយសនៃសន្និសីទស្តីពី “ការវិនិយោគសម្រាប់អនាគត” នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥, តបតាមការអញ្ជើញរបស់តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ (United Nations Trade and Development – UNCTAD),ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកបានចូលរួមក្នុងកម្មវិធីបើកជាផ្លូវការនៃ ពិព័រណ៍អន្តរជាតិចិន សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម លើកទី២៥ និងបានចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាជាន់ខ្ពស់ (High-Level Plenary Discussion)នៃសន្និសីទស្តីពី “ការវិនិយោគសម្រាប់អនាគត” ដោយកិច្ចពិភាក្សាផ្តោតទៅលើចក្ខុវិស័យចំពោះយុទ្ធសាស្រ្តស្វែងរកប្រភពទុនសម្រាប់អនាគតនៃការវិនិយោ សកល, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងថាមពលសម្រាប់អនាគត។ ក្នុងកម្មវិធីបើកជាផ្លូវការនៃសន្និសីទនេះមានការចូលរួមជាអធិបតីពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងការថ្លែងសន្ទរកថាស្វាគមន៍ សន្ទរកថាបើក ពីអគ្គលេខាធិការងនៃ UN និងនាយកកម្មវិធីគំនិតផ្តួចផ្តើមទីផ្សារមូលបត្រប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងជាប្រធានផ្នែកវិនិយោគ និងសហគ្រាសនៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ, តំណាងពីខេត្ដហ្វូជៀន និងអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន។ ជាពិសេស សន្ទរកថាគន្លឹះ ថ្លែងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអ៊ូសបេគីស្ថាន (Uzbekistan) និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងពីព្រះរាជាណាចក្រកម្ពុជា។ ជាកិច្ចបន្ទាប់ […]

កិច្ចពិភាក្សាទ្វេភាគីរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាមួយ​ អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ

8 September 2025

កិច្ចពិភាក្សាទ្វេភាគីរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាមួយ​ អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ ————————————————— នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឆ្លៀតក្នុងឱកាសអញ្ជើញចូលរួមធ្វើជាវាគ្មិនកិត្តិយសនៃសន្និសីទ ស្តីពី “ការវិនិយោគសម្រាប់អនាគត” និងការចូលរួម “ពិព័រណ៌អន្តរជាតិចិន សម្រាប់ការវិនិយោគនិងពាណិជ្ជកម្ម លើកទី ២៥” នៅទីក្រុង XIAMEN ប្រទេសចិន, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការីជួបពិភាក្សាទ្វេភាគី ជាមួយនឹង អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ (United Nations Trade and Development – UNCTAD) ដែលដឹកនាំដោយលោកស្រី Nan Li Collins, ប្រធានគំនិតផ្តួចផ្តើមទីផ្សារមូលបត្រប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងជាប្រធានផ្នែកវិនិយោគ និងសហគ្រាសនៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ។ កិច្ចពិភាក្សាទ្វេភាគីនេះ បានផ្តោតសំខាន់ទៅលើការពិនិត្យលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB ដែលជាធនាគារគោលនយោបាយសម្រាប់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា សំដៅរួមគ្នាចូលរួមការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងប្រទេសកម្ពុជា តំបន់ និងសកល។ ជាលទ្ធផល, ធនាគារអភិវឌ្ឍន៍ជនបទ […]

ពិធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិចិន សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម លើកទី២៥ ក្នុងនាមធនាគារអភិវឌ្ឍន៍ និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

8 September 2025

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីបើកពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (The 25th China International Fair for Investment and Trade – CIFIT)។​ ជាមួយគ្នានេះ មហាកិត្តិយសបំផុតដែលឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតំណាងព្រះរាជាណាចក្រកម្ពុជាចូលរួមជាអធិបតីក្នុងពិធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិ CIFIT ដែលរៀបចំដោយមជ្ឈមណ្ឌលជំរុញការវិនិយោគអន្តរជាតិរបស់ប្រទេសចិន(China International Investment Promotion Centre) និងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងអភិវឌ្ឍន៍(United Nations Trade and Development -UNCTAD) នៅព្រឹកថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រុងសៀមិន (Xiamen) ខេត្ដហ្វូជៀន (Fujian) នៃសាធារណរដ្ឋប្រជាមានិតចិន។ ព្រឹត្តិការណ៍ព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្មនេះមានគោលបំណងបង្កើតជាថ្នាលសម្រាប់ការលើកម្ពស់ការវិនិយោគទៅវិញទៅមក, ការចែករំលែកព័ត៌មានវិនិយោគសំខាន់ៗ និងកិច្ចពិភាក្សាអំពីនិន្នាការវិនិយោគក្នុងតំបន់ […]