ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ វិស័យកសិកម្មនៅតែជាឆ្អឹងខ្នងសេដ្ឋកិច្ចជនបទ ព្រោះបានបង្កើនប្រាក់ចំណូលនិងលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ

23 កក្កដា 2026

ស្រុកសាមគ្គីមានជ័យ, ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបានចាត់ទុកថា វិស័យកសិកម្មនៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជនបទដ៏សំខាន់បំផុត ព្រោះ ការធ្វើកសិកម្មឱ្យមានប្រសិទ្ធភាព គឺជាមធ្យោបាយមួយដ៏ល្អអាចបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនឹងពង្រឹងសេដ្ឋកិច្ចគ្រួសារកសិករនៅជនបទថែមទៀត។ ការលើកឡើងជុំវិញវិស័យកសិកម្មរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដែលមានការចូលរួមពី ឯកឧត្តម ម៉ឹង វុធី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកស្រី ជា ម៉ៅ អភិបាលរងស្រុកសាមគ្គីមានជ័យ តំណាងលោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ, ថ្នាក់ដឹកនាំមន្ទីរកសិកម្ម អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករសរុបចំនួន ៤០០នាក់។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានទទួលស្គាល់ថា កសិករនៅតែប្រឈមនឹងបញ្ហាជាច្រើន ដូចជា ការប្រែប្រួលតម្លៃកសិផល ការកើនឡើងនៃថ្លៃជីគីមី […]

ឯកឧត្តមបណ្ឌិត កៅ ថាច លើកទឹកចិត្តដល់កសិករនៅស្រុករលាប្អៀរប្តូរផ្នត់គំនិតមកចិញ្ចឹមគោបែបពាណិជ្ជកម្ម និងតាមបច្ចេកវិទ្យាទំនើបវិញ ដើម្បីបង្កើនចំណូលកាន់តែច្រើន

22 កក្កដា 2026

ស្រុករលាប្អៀរ, ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្ដាញកសិករតេជោបានលើកទឹកចិត្តដល់ប្រជាកសិករនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឲ្យពិចារណាលើការចិញ្ចឹមសត្វក្នុងបរិបទថ្មីជាពិសេសគួរផ្លាស់ប្តូរពីការចិញ្ចឹមគោតាមបែបប្រពៃណីងាកមកចិញ្ចឹមតាមបែបពាណិជ្ជកម្មវិញ បូករួមទាំងបច្ចេកវិទ្យាទំនើបនិងទីផ្សារ ដែលនឹងបង្កើនប្រាក់ចំណូលកាន់តែច្រើន។ ការលើកទឹកចិត្តរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ដូច្នោះ ក្នុងឱកាស អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដែលមានការចូលរួមពី ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ ថ្នាក់ដឹកនាំ មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាកសិករសរុបជាង ៦០០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានប្រាប់ដល់កសិករពីគន្លឹះសំខាន់ៗថា […]

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ក្នុងគ្រាដែលតម្លៃជីគីមី និងប្រេងឥន្ធនៈឡើងថ្លៃ ការគណនាថ្លៃដើមផលិតគឺ ជាកត្តាសំខាន់បំផុត ដើម្បីឆ្លុះបញ្ចាំងពីភាពចំណេញ និងខាតរបស់កសិករ

22 កក្កដា 2026

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបានថ្លែងថា ក្នុងស្ថានភាព ជីគីមី និងប្រេងឥន្ធនៈ ព្រមទាំងវត្ថុធាតុដើមលើពិភពលោកឡើងថ្លៃ ការគណនាថ្លៃដើមផលិតគឺ ជាកត្តាសំខាន់បំផុតសម្រាប់ប្រជាកសិករយើង ដើម្បីដឹងថា ការធ្វើស្រែពួកគាត់ទទួលបានចំណេញ ឬខាត។ ការលើកឡើងដូច្នោះ របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដែលមានការចូលរួមពី ឯកឧត្តម យ៉ង ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក យ៉ែម លក្ខណា អភិបាលស្រុកកំពង់លែង អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ និងប្រជាកសិករសរុបចំនួន ៣០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការជួបជុំប្រជាកសិករថ្ងៃនេះ ដើម្បីស្តាប់បញ្ហាប្រឈមក៏ដូចជាការផ្លាស់ប្តូរយោបល់ដោយផ្ទាល់ ព្រមទាំងណែនាំ និងផ្តល់ព័ត៌មានជូនប្រជាកសិករនៅក្នុងស្រុកនេះបានស្គាល់ពី […]

អគ្គនាយកធនាគារ ARDB ជំរុញឱ្យកសិករប្រមូលផ្តុំគ្នាជាក្រុមផលិតច្បាស់លាស់មានទាំងបច្ចេកទេស និងទីផ្សារ ព្រមទាំងងាកមកប្រើប្រាស់ឥណទានរបស់ ARDB ដើម្បីអាជីវកម្មរីកចម្រើន

21 កក្កដា 2026

ក្រុងកំពង់ឆ្នាំ,ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្ដាញកសិករតេជោ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ បានជំរុញឱ្យប្រជាកសិករនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ត្រូវប្តូរទម្លាប់នៃការធ្វើកសិកម្មបែបថ្មី ក្នុងនោះគួររួមគ្នាចងក្រងក្រុមផលិតដែលមានទាំងបច្ចេកទេស និងទីផ្សារ ព្រមទាំងងាកប្រើប្រាស់ឥណទានរបស់ ធនាគារARDB ដើម្បីជួយពង្រីកអាជីវកម្មឲ្យកាន់តែរីកចម្រើន។ នៅក្នុងពិធីចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង គឺមានការអញ្ជើញចូលរួមផងដែរពី លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ទូច លីហួច អភិបាលរងក្រុងកំពង់ឆ្នាំង ថ្នាក់ដឹកនាំ និងមន្ត្រីកសិកម្ម អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មព្រមទាំងប្រជាកសិករសរុបប្រមាណ ២០០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងក្នុងពិធីនោះថា ដំណើរចុះជួបកសិករនាពេលនេះ គឺដើម្បីផ្សព្វផ្សាយព័ត៌មានអំពីសមាគមបណ្ដាញកសិករតេជោ និងកម្មវិធីឥណទានរបស់ ARDB ដែលជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺមានអត្រាការប្រាក់ទាប ជាពិសេស ខេត្តកំពង់ឆ្នាំងមានសក្តានុពលលើវិស័យកសិកម្មរួមមាន ការដាំបន្លែ ការចិញ្ចឹមត្រី ការចិញ្ចឹមគោ […]

ឯកឧត្តមបណ្ឌិត កៅ ថាច៖ ការធ្វើកសិកម្មមិនងាយស្រួលនោះទេ ទាមទារឱ្យមានការខិតខំប្រឹងប្រែងហើយត្រូវចេះគ្រប់គ្រងថ្លៃដើមផលិតនិងទីផ្សារជាមុនសិន ទើបធ្វើស្រែមិនខាត

21 កក្កដា 2026

ស្រុកជលគិរី,ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជាក់ជូនកសិករនៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំងថា ការធ្វើកសិកម្មមិនងាយស្រួលនោះទេ ដែលទាមទារឱ្យកសិករយើងត្រូវមានការខិតខំប្រឹងប្រែង ហើយត្រូវចេះគ្រប់គ្រងថ្លៃដើមផលិត បច្ចេកទេស និងទីផ្សារជាមុនសិន ទើបធ្វើស្រែមិនខាត និងបានផលចំណេញ។ ក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករប្រមាណ ៣០០នាក់ នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំងរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី ព្រមទាំងមានការអញ្ជើញចូលរួមពី លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឱ្យអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលស្រុកជលគិរី អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនកសិករថា កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការចូលរួមក្នុងសមាគមបណ្តាញកសិករតេជោ ការអភិវឌ្ឍផលិតកម្មកសិកម្ម និងការពង្រឹងការតភ្ជាប់រវាងកសិករ បច្ចេកទេស ហិរញ្ញប្បទាន និងទីផ្សារ និងណែនាំឱ្យស្គាល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល។ […]

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់ប្រជាកសិករនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងអំពីស្ពានចំលងដែលមានប្រសិទ្ធភាពដើម្បីតភ្ជាប់ទៅរកប្រភពហិរញ្ញវត្ថុ បច្ចេកទេសនិងទីផ្សារ របស់សមាគមបណ្តាញកសិករតេជោ

20 កក្កដា 2026

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការីនៅរសៀលថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបពិភាក្សាជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនិងបានជម្រាបជូនព័ត៍មានអំពីអត្ថប្រយោជន៍នៃការចូលជាសមាជិកសមាគមបណ្តាញកសិករតេជោជាពិសេសការតភ្ជាប់ទៅរកប្រភពហិរញ្ញវត្ថុ បច្ចេកទេស និងទីផ្សារ។ ពិធីជួបជុំនិងសំណេះសំណាលនេះ ក៏មានការញ្ជើញចូលរួមផងដែរពី លោក ជា សុខរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកអភិបាលស្រុកទឹកផុស, អ្នកជំនាញ វារីវប្បកម្ម, សាកវប្បកម្ម, មេភូមិ មេឃុំ, និងប្រជាកសិករមកពីឃុំទាំង ៩នៃស្រុកទឹកផុស សរុបប្រមាណ ៣០០រូប។ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងនាមសមាគមបណ្តាញកសិករតេជោបានប្រសាសន៍លើកឡើងអំពីគុណតម្លៃសំខាន់ៗរបស់សមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងគោលបំណងធ្វើជាស្ពានចំលងកសិករទៅរកប្រភពហិរញ្ញវត្ថុ, បច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ, និងចំលងសំឡេងកង្វល់របស់កសិករទៅដល់ថ្នាក់ដឹកនាំ និងជាខែលការពារប្រជាកសិករ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានអំពាវនាវនិងស្នើឱ្យបងប្អូនប្រជាកសិករទាំងអស់ មុននឹងចាប់ផ្តើមការងារបង្កបង្កើនផលកសិកម្ម មិនថាតែការដាំដុះដំណាំ ឬការចិញ្ចឹមសត្វនោះទេ ត្រូវយកចិត្តទុកដាក់ និងតាមដានការព្យាករណ៍អាកាសធាតុឱ្យបានដិតដល់បំផុត ដោយសារតែបច្ចុប្បន្នពិភពលោកក៏ដូចជាកម្ពុជាយើងកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីបាតុភូតប្រែប្រួលអាកាសធាតុអែលនីញ៉ូ (El Niño) ដែលបង្កឱ្យមានអាកាសធាតុក្តៅហួតហែងខ្លាំង និងកង្វះខាតទឹកជាដើម។ ឯកឧត្តមបណ្ឌិតប្រតិភូនៅក្នុងជំនួបនឹងប្រជាកសិករបានជំរុញឱ្យប្រជាកសិករត្រូវមានការប្រុងប្រយ័ត្នចំពោះព័ត៍មានលើបណ្តាញសង្គមអំពីតម្លៃស្រូវថាខាត ដោយកុំទាន់ជឿ […]

ឯកឧត្តមបណ្ឌិត កៅ ថាច៖ កសិករគួរកែប្រែផ្នត់គំនិតនៃការធ្វើកសិកម្មដោយអនុវត្តដាំដុះបែបឆ្លាតវៃ និងត្រូវចេះរកថ្លៃដើមផលិតឱ្យឃើញក្នុង១ឯកតា ទើបធ្វើស្រែមិនខាតរួចបានចំណេញច្រើន

20 កក្កដា 2026

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោព្រមទាំងសហការី នៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានរំលឹកជូនកសិករថា ក្នុងបរិបទថ្មីនេះ កសិករគួរកែប្រែផ្នត់គំនិតនៃការធ្វើកសិកម្មដោយអនុវត្តដាំដុះឆ្លាតវៃ​ និងត្រូវនេះរកថ្លៃដើមផលិតឱ្យឃើញក្នុង១ឯកតា ទើបធ្វើស្រែមិនខាតនិងបានចំណេញ។ ការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ដូច្នោះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ដែលមានការញ្ជើញចូលរួមផងដែរ ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង, លោកចេង ច័ន្ទដូណា អភិបាលស្រុកបរិបូរណ៍ អ្នកជំនាញ វារីវប្បកម្ម, សាកវប្បកម្ម, មេភូមិ មេឃុំ, និងប្រជាកសិករមកពីឃុំទាំង ១១នៃស្រុកបរិបូរណ៍ សរុបប្រមាណ ៣៨២រូប។ ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនដល់ប្រជាកសិករថា សមាគមបណ្តាញកសិករតេជោដែលបង្កើតឡើងក្នុងគោលបំណងទី១ ធ្វើជាស្ពានចំលងទៅរកប្រភពហិរញ្ញវត្ថុ, បច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ, និងជាអ្នកចម្លងសំឡេងពីកង្វល់របស់កសិករទៅដល់ថ្នាក់ដឹកនាំ ទី២ […]

ឯកឧត្តមបណ្ឌិត កៅ ថាច ជំរុញយន្តការកិច្ចសន្យាផលិតកម្មកសិកម្មរវាងក្រុមហ៊ុន City Rice និងតំណាងកសិករអ្នកផលិតស្រូវនៅស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីរួមគ្នាធានាលើការទិញស្រូវពីកសិករឲ្យមានតម្លៃសមរម្យនៅលើទីផ្សារ

19 កក្កដា 2026

ស្រុកបាណន់,ខេត្តបាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបានជំរុញនិងគាំទ្រនូវយន្តការកិច្ចសន្យាផលិតកម្មកសិកម្មរវាងក្រុមហ៊ុន City Rice និងក្រុមកសិករអ្នកផលិតស្រូវ នៅស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីរួមគ្នាធានាការទិញស្រូវពីកសិករឲ្យមានតម្លៃសមរម្យនៅលើទីផ្សារ។ ប្រសាសន៍លើកឡើងដូច្នោះរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត និងការផ្គត់ផ្គង់ស្រូវ រវាងតំណាងក្រុមហ៊ុន City Rice Import Export Co., Ltd លោក ឡាយ ឈុនហាំង និងភាគីក្រុមកសិករអ្នកផលិតស្រូវ លោក ចាន់ សំអុល រសៀលថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២៦នេះរៀបចំឡើង ដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)សាខាខេត្តបាត់ដំបង ។ ក្នុងគោលបំណងពិធីចុះហត្ថលេខា គឺ ដើម្បីបង្កើតជាភាពជាដៃគូរវាងវិស័យឯកជន និងប្រជាកសិករ តាមរយៈការធានាទិញស្រូវពីកសិករត្រឡប់មកវិញ ក្នុងតម្លៃមួយសមរម្យ និងមានស្ថិរភាព ដែលជួយកាត់បន្ថយហានិភ័យខាងផ្នែកទីផ្សារ និងការបង្អាប់ថ្លៃពីឈ្មួញមួយចំនួន។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច […]

អគ្គនាយករងARDB ចុះត្រួតពិនិត្យគម្រោងកាត់បន្ថយភាពក្រីក្រដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

19 កក្កដា 2026

បាត់ដំបង៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្ដម បាន លឹម និង ឯកឧត្ដម ប៉ិច សានី អគ្គនាយករង នៃធនាគារ ARDB រួមទាំងសហការី បានចុះត្រួតពិនិត្យ និងសួរសុខទុក្ខកសិករ នៅក្នុងគម្រោងកាត់បន្ថយភាពក្រីក្រ នៅឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ក្នុងឱកាសនៃការចុះត្រួតពិនិត្យនេះ ឯកឧត្ដមអគ្គនាយករង បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងកិច្ចខិតខំប្រឹងប្រែង របស់បងប្អូនប្រជាកសិករក្នុងគម្រោង ដែលបានចូលរួមអនុវត្តការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ប្រកបដោយឆន្ទៈខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ។ បន្ថែមពីនេះ ឯកឧត្ដមអគ្គនាយករង បានលើកទឹកចិត្តបងប្អូនប្រជាកសិករ ជាពិសេសពលករដែលបានវិលត្រឡប់ពីក្រៅប្រទេស ឱ្យគិតគូរពង្រីកការដាំដុះបន្លែ បន្ថែមទៀត ដើម្បីបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលគ្រួសារឱ្យកាន់តែប្រសើរ។ លើសពីនេះ ឯកឧត្ដមអគ្គនាយករង បានលើកទឹកចិត្តប្រជាកសិករ ឱ្យចូលរួមជាមួយ សមាគមបណ្ដាញកសិករតេជោ ដើម្បីទទួលបានឱកាសពង្រីកទីផ្សារ និងការដោះស្រាយបញ្ហានានា តាមរយៈសមាគមបណ្ដាញកសិករតេជោ។ ជាចុងក្រោយ ឯកឧត្ដមអគ្គនាយករង បានពាំនាំប្រសាន៍ផ្ដាំផ្ញើសួរសុខទុក្ខ របស់ឯកឧត្ដមបណ្ឌិត […]

ថ្នាក់ដឹកនាំធនាគារ ARDB ចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកស៊ុត នៅខេត្តប៉ៃលិន

19 កក្កដា 2026

ប៉ៃលិន៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្ដម បាន លឹម និងឯកឧត្ដម ប៉ិច សានី អគ្គនាយករង នៃធនាគារ ARDB រួមទាំងសហការី បានចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកស៊ុត និងខ្សែច្រវាក់ផលិតកម្មកែច្នៃចំណី របស់ក្រុមហ៊ុន PP Agrotech Co,.Ltd ដែលមានទីតាំងស្ថិតនៅសង្កាត់សាលាក្រៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ បច្ចុប្បន្ន ក្រុមហ៊ុន PP Agrotech Co,.Ltd កំពុងចិញ្ចឹមមាន់យកស៊ុតចំនួន ២៣ ម៉ឺនក្បាល ដែលអាចផ្ដល់ស៊ុតប្រមាណជាង ២១ ម៉ឺនគ្រាប់ ក្នុង១ថ្ងៃ។ ទន្ទឹមនេះ ក្រុមហ៊ុនក៏មានការកែច្នៃចំណីមាន់ ដែលផ្សំពីវត្ថុធាតុដើមក្នុងស្រុក ដែលអាចផលិតចំណីបានប្រមាណ ១៦០ តោនក្នុង១ថ្ងៃ និងអាចបង្កើនការផលិតបន្ថែមទៀត តាមតម្រូវការអតិថិជន។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បាននិងកំពុងពង្រីកផលិតកម្មទៅខេត្តផ្សេងៗទៀត និងគំរូអាជីវកម្ម ដល់កសិករដែលមានចំណាប់អារម្មណ៍ចិញ្ចឹមមាន់យកស៊ុត ផងដែរ។ […]