Latest News
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយប្រជាកសិករស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល
13 May 2026ស្រុកកៀនស្វាយ ខេត្តកណ្តាល,នៅព្រឹក ថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជា ២៥៧០ត្រូវនឹងថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៦៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)បានអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយប្រជាកសិករស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាលនិងសួរសុខទុក្ខជាមួយប្រជាកសិករនោះក៏មានការចូលរួមពី ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល,មន្ត្រីមន្ទីរកសិកម្មខេត្ត, អភិបាលរងនៃគណៈអភិបាលស្រុកកៀនស្វាយ លោកមេឃុំ និងមន្រ្តីកសិកម្មឃុំ ព្រមទាំងប្រជាកសិករសរុបចំនួន ៥៦៥រូប។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នុងឱកាសនោះថា ការជួបសំណេះសំណាលថ្ងៃនេះមានគោលបំណងធំបំផុតចង់បង្ហាញពីសមាគមបណ្តាញកសិករតេជោដែលជាសមាគមថ្មីមួយ ជូនដល់បងប្អូនប្រជាកសិករយើង។ ក្នុងនោះសមាគមនឹងជួយសម្របសម្រួលដល់កសិករ ដោយធ្វើជាស្ពានចម្លងកសិផលដែលកសិករផលិតបានហើយភ្ជាប់ទៅនិងទីផ្សាររួមមាន បច្ចេកទេស ទីផ្សារ ផ្នែកហិរញ្ញប្បទាន និងជាឆត្រឬជាយន្តដើម្បីការពារ ការរំលោភបំពានណាមួយផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រតិភូបានរំលឹកថា កម្ពុជាមិនអាចគេចចេញពីវិស័យកសិកម្មបានទេ ក្នុងគ្រាដែលពិភពលោកកំពុងតែបាត់បង់សណ្តាប់ធ្នាប់ ប៉ុន្តែអ្វីដែលយើងបារម្ភគឺសន្តិសុខស្បៀងក្នុងស្រុក រួមមានវិស័យកសិកម្មតែម្តង ពីព្រោះថា វិស័យកសិកម្មគឺជាស្បៀងដែលបានផ្សារភ្ជាប់គ្នាក្នុងការចិញ្ចឹម ជីវិតមនុស្សគ្រប់គ្នា ដូច្នេះយើងត្រូវខិតខំប្រឹងប្រែងគ្រប់វិស័យទាំង ការវិនិយោគលើវិស័យកសិកម្មជាមុខរបរស្នូលមួយជាឆ្នាំងបាយសម្រាប់ប្រទេសទាំងមូល រួមទាំងទាំងពិភពលោកផងដែរ។ ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍ទៀតថា រាល់ការលំបាកនិងបញ្ហាប្រឈមគឺជាឱកាសខ្ពស់សម្រាប់វិស័យកសិកម្មត្រូវការបង្កើនការផលិតដើម្បីផ្គត់ផ្គង់ក្នុងស្រុកជំនួសការនាំចូល ខណៈដែលពិភពលោកកំពុងខ្វះស្បៀង […]
His Excellency Dr. KAO Thach chairs the Agricultural and Rural Development Bank Management Meeting
12 May 2026His Excellency Dr. KAO Thach chairs the Agricultural and Rural Development Bank Management Meeting with the objective of preparing, in its role as a policy bank, to respond to uncertainties in the global financial and economic situation as well as the rapidly changing regional and global geopolitical landscape. ————————————————— Phnom Penh: H.E. Dr. KAO Thach, […]
តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អនុញ្ញាតឱ្យគណៈប្រតិភូគ្រឹះស្ថានប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងដែន (CIPS) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
7 May 2026រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានអនុញ្ញាតឱ្យគណៈប្រតិភូគ្រឹះស្ថានប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងដែន (Cross-Border Interbank Payment System-CIPS) នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក ថៃឡី វ៉ាន (Tailei Wan) អនុប្រធាននាយកប្រតិបត្តិ CIPS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្ដម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB និងប្រធាននាយកដ្ឋានពាក់ព័ន្ធមួយចំនួនផងដែរ។ កិច្ចពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) កាលពីឆ្នាំ២០២៥ និងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការចូលរួមបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-ចិន ដោយទូទាត់ជារូបិយប័ណ្ណ ផ្លូវការរបស់ចិន Renminbi- RBM តាមរយៈប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន (CIPS) ដោយមានធនាគារពាណិជ្ជកម្ម និងឧស្សាហកម្មចិន សាខាភ្នំពេញ (Industrial and Commercial Bank of […]
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្តាល
5 May 2026(ស្រុកខ្សាច់កណ្តាល, ខេត្តកណ្តាល)៖ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ “ពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន” ប្រចាំស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជនមកពីបណ្តាឃុំនានា សរុបប្រមាណ ៦៤៦ នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍លើកឡើងពីគោលបំណងសំខាន់ៗ រួមមាន៖ -ការពង្រឹងសាមគ្គីភាព៖ ការបង្កើតឱ្យមានការប្រកួតកីឡានេះឡើង គឺដើម្បីជំរុញឱ្យយុវជនមានស្មារតីសាមគ្គីភាព ភាតរភាព និងបង្កើនភាពស្និទ្ធស្នាលរវាងយុវជននៅក្នុងមូលដ្ឋាន។ -កីឡានាំមកនូវសុខភាព និងមិត្តភាព៖ កីឡាមិនត្រឹមតែផ្តល់នូវសុខភាពមាំមួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងនៃមិត្តភាព និងការរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងស្មារតី “កីឡារស់ក្នុងសន្តិភាព”។ -តួនាទីយុវជនក្នុងសង្គម៖ ឯកឧត្តមបណ្ឌិតបានរំលឹកដល់យុវជនដែលជាសសរទ្រូងនៃប្រទេសជាតិ ត្រូវបន្តខិតខំអភិវឌ្ឍសមត្ថភាព និងរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ស្ថិរភាពសង្គម និងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ នៅតែបន្តបោះជំហានទៅមុខយ៉ាងរឹងមាំ […]
H.E. Dr. Kao Thach, presided and open a monthly lecture series on “Policy Analysis in the AI Era”
4 May 2026H.E. Dr. Kao Thach, Delegate of the Royal Government in charge as CEO of the ARDB presided and open a monthly lecture series on “Policy Analysis in the AI Era” delivered by H.E. Prof. Dr. Chhem Kieth Rethy, Senior Minister in Charge of Special Missions and Chairman of the Economic, Social, and Cultural Council (ECOSOCC). […]
H.E. Dr. KAO Thach and Colleagues allowed the Asian Development Bank (ADB)
30 April 2026H.E. Dr. KAO Thach and Colleagues allowed the Asian Development Bank (ADB) consultation mission team to meet and discuss the implementation of Cambodia Climate Finance Facility (CCFF) programme. ————————————————————– Phnom Penh: H.E. Dr. KAO Thach, Delegate of the Royal Government in charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB), together […]
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារARDB និងសហការីអញ្ជើញចុះពិនិត្យមើលដំណេីការតំឡេីងរោងចក្រផលិតជីសរីរាង្គមួយកន្លែងនៅខេត្តស្វាយរៀង
29 April 2026ខេត្តស្វាយរៀង, ល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)និងសហការីបានអញ្ជើញចុះពិនិត្យមើលការរៀបចំតំឡេីងរោងចក្រផលិតជីរបស់ឧកញ៉ា សុក រ៉ាដូ ដែល ស្ថិតនៅក្រុងស្វាយរៀងនៃ ខេត្តស្វាយរៀង។ រោងចក្រផលិតជីនោះ ឈ្មោះ ក្រុមហ៊ុនផលិតជី ស្វាយរៀង ហ្វើថីឡាយហ្សឺ (Svayrieng Fertilizer Co., Ltd.)ដែលកំពុងតែមានផែនការ ផលិតជីសរីរាង្គហាយប្រ៊ីដ(hybrid) មានប្រសិទ្ធភាពខ្ពស់ និងតាមរូបមន្តត្រឹមត្រូវសម្រាប់ផ្គត់ផ្គង់ជូនដល់ កសិករ និងយកមកប្រើប្រាស់នៅក្នុងវិស័យកសិកម្មដែលកសិករកំពុងតែមានតម្រូវការខ្ពស់។ ជាគោលដៅរបស់ក្រុមហ៊ុន មានផែនការវិយោគរយ:ពេលវែង ដើម្បីចែកចាយជី បម្រើសេចក្តីត្រូវការរបស់កសិករ និងលក់ចែកចាយក្នុងខេត្តផងដែរ។ ក្រុមហ៊ុនមានសមត្ថភាពផលិតជីដំបូងអាចបានប្រមាណ ២,៥០០ តោន ក្នុងមួយឆ្នាំ ។ ក្រុមហ៊ុននឹងពង្រីកសមត្ថភាពផលិតអោយធំជាងនេះទៀតនៅឆ្នាំបន្តបន្ទាប់ ហេីយរំពឹងថានឹងទទួលបានការគាំទ្រពីកសិករក្នុងស្រុកកាន់តែច្រើន ដែលនឹងឈានដល់ការកាត់បន្ថយការពឹងផ្អែកលើជីដែលនាំចូលពីក្រៅប្រទេសផងដែរ។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំពិធីសូត្រមន្តលើករាសី សុខសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយភាពរីករាយនិងសាមគ្គីភាព
8 April 2026ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំពិធីសូត្រមន្តលើករាសី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយមានសម្តែងរបាំជូនពរ និងរបាំត្រុដិ រួមទាំងល្បែងកំសាន្តប្រជាប្រិយប្រកបដោយបរិយាកាសរីករាយ និងសាមគ្គីភាព ដើម្បីទទួលអំណរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងលោកជំទាវ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល ទីប្រឹក្សា ថ្នាក់ដឹកនាំ និងបុគ្គលិក នៃធនាគារ ARDB ។ ថ្នាក់ដឹកនាំ ធនាគារ ARDB សូមបួងសួងដល់ទេវតាឆ្នាំថ្មី ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម “រាក្យសាទេវី” ប្រទានពរជ័យ បវរមហាប្រសើរ សិរីសួស្តី សុភមង្គលកើតមានដល់គ្រប់ក្រុមគ្រួសារខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ។ សូមតាមជួយបីបាច់ថែរក្សា និងប្រទានពរជ័យ សិរីសួស្តីគ្រប់ប្រការជូនចំពោះ គ្រប់ក្រុមគ្រួសារជាទីស្រឡាញ់ សូមសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។
H.E. Dr. Kao Thach chaired the 1st Committee Meeting under the Cambodia Climate Finance Facility (CCFF), funded by the Green Climate Fund (GCF).
8 April 2026Phnom Penh: H.E. Dr. Kao Thach, Delegate of the Royal Government in charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB), presided over the 1st Committee Meeting of the Cambodia Climate Finance Facility (CCFF). The meeting was attended by representatives from the Korea Development Bank (KDB), Mekong Strategic Capital (MSC), and […]
ឯកឧត្ដមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យ បណ្ឌិត ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រនិងវប្បធម៌ខ្មែរ និងសហការី ចូលជួបសម្ដែងការគួរសម
6 April 2026ទីស្នាក់ការកណ្ដាលធនាគារ ARDB៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យ បណ្ឌិត ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រនិងវប្បធម៌ខ្មែរ និងសហការី ចូលជួបសម្ដែងការគួរសម និងជូន-ទទួលសៀវភៅ ២ ចំណងជើងគឺ ពុទ្ធោវាទ និង វចនវោហារ សរុបចំនួន ៧០ ក្បាល ដើម្បីប្រើប្រាស់ជាប្រយោជន៍ដល់សង្គមជាតិ និងរក្សាសៀវភៅមួយចំនួន ក្នុងបណ្ណាល័យនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់ប្រើប្រាស់ ជាប្រយោជន៍ ក្នុងការផ្ដល់សេវាជូនអ្នកអាន និងអ្នកស្រាវជ្រាវទូទៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមប្រធានសមាគម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះ ឯកឧត្ដមបណ្ឌិត កៅ ថាច និងលោកជំទាវ ដែលតែងតែស្រឡាញ់ និង ចូលរួមយ៉ាងសកម្មក្នុងការងារថែរក្សាអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ដោយបានជួយឧបត្ថម្ភការបោះពុម្ព នាពេលកន្លងមកសម្រាប់ជាប្រយោជន៍សាធារណៈ ទាំងក្នុងវិស័យពុទ្ធចក្រ ទាំងអាណាចក្រ និងបន្តជួយគាំទ្រ នាពេលអនាគត។ ជំនួបសម្ដែងការគួរសមនេះ […]
