Latest News
ឯកឧត្តមបណ្ឌិត កៅ ថាច នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាជាន់ខ្ពស់នៃសន្និសីទស្តីពី «ការវិនិយោគសម្រាប់អនាគត» និងចូលរួម «ពិព័រណ៍អន្តរជាតិសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មរបស់ប្រទេសចិនលើកទី២៥»
5 September 2025តបតាមការអញ្ជើញរបស់ប្រធានមជ្ឈមណ្ឌលជំរុញការវិនិយោគអន្តរជាតិរបស់ប្រទេសចិន(China International Investment Promotion Centre) និងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងអភិវឌ្ឍន៍(United Nations Trade and Development -UNCTAD), ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាជាន់ខ្ពស់នៃសន្និសីទស្តីពី «ការវិនិយោគសម្រាប់អនាគត» និងចូលរួម «ពិព័រណ៍អន្តរជាតិសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មរបស់ប្រទេសចិនលើកទី២៥» នៅទីក្រុងXIAMEN ប្រទេសចិន ចាប់ពីថ្ងៃទី ៧-១០ ខែកញ្ញា ឆ្នាំ២០២៥
កិច្ចប្រជុំពិភាក្សាបច្ចេកទេសលើកទី២ រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ICBC)
4 September 2025កិច្ចប្រជុំពិភាក្សាបច្ចេកទេសលើកទី២ រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ICBC) រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម និងឯកឧត្តម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB រួមទាំងសហការី បានដឹកនាំកិច្ចប្រជុំពិភាក្សាបច្ចេកទេសជាមួយតំណាងធនាគារ ICBC ក្នុងគោលបំណង ពិនិត្យលទ្ធភាពក្នុងការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការលើកកម្ពស់ការវិនិយោគលើវិស័យកសិកម្ម និងធរុកិច្ចបៃតង។ កិច្ចប្រជុំប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹង ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងវេទិកាជាតិគណនេយ្យ ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ
4 September 2025រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមនិងសហការី នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងវេទិកាជាតិគណនេយ្យ ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនិងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត។ សូមជម្រាបជូនថា នៅក្នុងវេទិកាជាតិគណនេយ្យ ឆ្នាំ២០២៥នេះ បុគ្គលិករបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានដាក់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ធនាគារជូនដល់អ្នកចូលរួមនៅក្នុងវេទិកានេះផងដែរ៕
កិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងចែករំលែកចំណេះដឹងតាមរយៈការធ្វើបទបង្ហាញពីភាពជាអ្នកដឹកនាំ
2 September 2025រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងចែករំលែកចំណេះដឹងតាមរយៈការធ្វើបទបង្ហាញពីភាពជាអ្នកដឹកនាំ។ កិច្ចប្រជុំប្រចាំខែកញ្ញានេះ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលធនាគារ ARDB ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករង និងប្រធាននាយកដ្ឋាន ព្រមទាំងបុគ្គលិកជាង៣០០នាក់ផងដែរ។ ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ក្នុងនាមជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តមបណ្ឌិតខិតខំដឹកនាំស្ថាប័នប្រកបដោយគោលបំណង វិន័យ និងការយល់ចិត្ត – ប្រមូលហិរញ្ញវត្ថុដើម្បីផ្លាស់ប្តូរសហគមន៍ជនបទ ពង្រឹងវិស័យកសិកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជនបទប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព៕
H.E. Dr. Kao Thach, presided over the opening of the Consultation Workshop on the Draft Research Report titled “Linkages of Green Finance to Cambodian Sustainable Development Goals: The Contribution of ARDB”
29 August 2025Phnom Penh: H.E. Dr. Kao Thach, Delegate of the Royal Government in Charge as CEO of the Agricultural and Rural Development Bank (ARDB), presided over the opening of the Consultation Workshop on the Draft Research Report titled “Linkages of Green Finance to Cambodian Sustainable Development Goals: The Contribution of ARDB” in the afternoon of August […]
ឯកឧត្តមបណ្ឌិត កៅ ថាច ជាប្រធាននៃក្រុមប្រឹក្សាវិន័យ ដើម្បីពិនិត្យ និងសម្រេចលើការកំណត់តួនាទីបុគ្គលិកស្របតាមរចនាសម្ព័ន្ធថ្មីរបស់នាយកដ្ឋាន-អង្គភាព និងកិច្ចការផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្សរបស់ធនាគារ ARDB
29 August 2025រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ARDB ក្រុមប្រឹក្សាវិន័យ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធាននៃក្រុមប្រឹក្សាវិន័យ ដើម្បីពិនិត្យ និងសម្រេចលើការកំណត់តួនាទីបុគ្គលិកស្របតាមរចនាសម្ព័ន្ធថ្មីរបស់នាយកដ្ឋាន-អង្គភាព និងកិច្ចការផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្សរបស់ធនាគារ ARDB។
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមថ្លែងសន្ទរកថាក្នុងពិធីបិទមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៤ និងកម្មវិធីបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៥
26 August 2025ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB អញ្ជើញចូលរួមថ្លែងសន្ទរកថាក្នុងពិធីបិទមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៤ និងកម្មវិធីបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៥ រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) បានអញ្ជើញចូលរួមថ្លែងចំណាប់អារម្មណ៍ក្នុងនាមស្ថាប័នហិរញ្ញវត្ថុក្នុងការជួយជ្រោមជ្រែងវិស័យស្រូវអង្ករ នៅក្នុងពិធីបិទមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៤ និងកម្មវិធីបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៥។ ពិធីនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ចាន់ សីហា, ឯកឧត្តម ប៉ិច សានី ,ឯកឧត្តម បាន […]
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធជាផ្លូវការដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រពង្រីកនិងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា២០២៥-២០៣០
26 August 2025ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDBនិងសហការី អញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធជាផ្លូវការដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រពង្រីកនិងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា២០២៥-២០៣០ រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ខែសីហាឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)រួមនិងសហការីបានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធជាផ្លូវការដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រពង្រីក និងពិធិធកម្មទីផ្សារនាំចេញអង្ករកម្ពុជាឆ្នាំ២០២៥-២០៣០ និងកម្មវិធីមហាសន្និបាតសហ័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៤ និងបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៥។ ពិធីនេះមានការអញ្ចើញចូលរួមជាកិត្តិយសពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ , លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ,ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា រួមនិងម្ចាស់ក្រុមហ៊ុន-រោងម៉ាស៊ីនកិនស្រូវជាច្រើរូបផ្សេងទៀត៕
H.E. Dr. Kao Thach, invited the representatives from the Cambodia Rice Federation (CRF), Rice Millers and Rice export companies to discuss current challenges and Opportunities of Rice Sector in Cambodia and seek solution for the issue and development of the sector.
25 August 2025Phnom Penh: H.E. Dr. Kao Thach, Delegate of the Royal Government in Charge as CEO of the Agricultural and Rural Development Bank (ARDB) invited the representatives from the Cambodia Rice Federation (CRF), Rice Millers and Rice export companies to discuss current challenges and Opportunities of Rice Sector in Cambodia and seek solution for the issue […]
កិច្ចប្រជុំជាមួយតំណាង ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និង ក្រុមហ៊ុននាំចេញអង្ករ ជុំវិញ ខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ
24 August 2025កិច្ចប្រជុំជាមួយតំណាង ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និង ក្រុមហ៊ុននាំចេញអង្ករ ជុំវិញ ខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ————- សាខាធនាគារ ARDB ខេត្តបាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយតំណាងម្ចាស់រោងម៉ាស៊ីន និង ក្រុមហ៊ុននាំចេញអង្ករ ដែលបានអញ្ញើញ មកពី ខេត្ត ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ នាព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥។ គោលបំណងនៃកិច្ចជុំនេះគឺដើម្បីពិភាក្សារ , ស្វែងរកដំណោះស្រាយ , ដាក់ទិសដៅ និងពិនិត្យតាមដានវាយតម្លៃ ដោយផ្តោតលើ៖ ១)-អំពីស្ថានភាពតម្លៃស្រូវសើមដែលដឹកមកលក់ដល់រោងម៉ាស៊ីនមានការធ្លាក់ចុះក្នុងរដូវប្រមូលផលធំនេះដូចជាប្រភេទ OM ៥៤៥១/IR, សែនក្រអូប, ស្រូវស្រង៉ែ ធៀបនឹងឆ្នាំមុន ២)-អំពីបញ្ហាប្រឈម របស់រោងម៉ាស៊ីនកិនស្រូវ ក្នុង ស្ថានភាពភាពប្រមូលទិញស្រូវពីកសិករ ក្នុងរដូវប្រមូលផលថ្មីមកដល់ និងបញ្ហាសន្ធិស្តុកស្រូវ-អង្ករ ដែលដក់សល់ពីឆ្នាំចាស់ ដែលមិនទាន់បានបញ្ចេញអស់ ៣)-អំពីស្ថានភាពការនាំចេញអង្ករ ទៅទីផ្សារអន្តរជាតិ និងភាពមិនទាន់ច្បាស់លាស់ចំពោះការបញ្ជារទិញ […]
