យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកជាន់ខ្ពស់ផ្នែកប្រតិបត្តិតាម
កាលបរិច្ឆេទ៖ 26/02/2025 - ថ្ងៃផុតកំណត់៖ 30/03/2025
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- ចូលរួមអភិវឌ្ឍគោលនយោបាយ និងនីតិវិធីស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម របស់ធនាគារ ARDB។
- ចូលរួមអភិវឌ្ឍ និងផ្តល់ចំណេះដឹងលើកិច្ចការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដល់បុគ្គលិកជំនាញរបស់ធនាគារ ARDB។
- គាំទ្រការងារបច្ចេកទេស និងពិនិត្យលើការអនុវត្តការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មក្នុងរង្វង់ធនាគារ ARDB។
- ធ្វើបច្ចុប្បន្នកម្មនូវ បញ្ជីឈ្មោះបុគ្គល អង្គភាព និងបណ្តាប្រទេសដែលមានហានិភ័យពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដែលកំណត់ដោយ FAFT និងបណ្តាប្រទេសដែលដាក់ទណ្ឌកម្មសេដ្ឋកិច្ចដោយ UN និង/ឬ USA ទៅថ្នាក់មានសមត្ថកិច្ច ដើម្បីធ្វើការផ្សព្វផ្សាយ ឲ្យទាន់ពេលវេលា។
- ចូលរួមរៀបចំរបាយការណ៍ប្រតិបត្តិការសង្ស័យ ដែលអាចពាក់ព័ន្ធនឹងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្មក្នុងរង្វង់ធនាគារ ARDB និងអនុលោមតាមបទដ្ឋានជាតិ និងអន្តរជាតិឲ្យបានត្រឹមត្រូវ ច្បាស់លាស់ ទាន់ពេលវេលា។
- ចូលរួមវិភាគប្រតិបត្តិការហិរញ្ញវត្ថុ វាយតម្លៃហានិភ័យប្រតិបត្តិការរបស់អតិថិជន និងធ្វើចំណាត់ថ្នាក់ហានិភ័យអតិថិជន។
- ចូលរួមត្រួតពិនិត្យឯកសារគាំទ្រប្រតិបត្តិការ ក្នុងគោលបំណងដើម្បីទប់ស្កាត់នូវហានិភ័យផ្សេងៗដែលអាចកើតឡើងពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងចូលរួមលើការរៀបចំរក្សាទុកព័ត៌មាន និងឯកសារដែលបានមកពីវិធានការយកចិត្តទុកដាក់ស្គាល់អតិថិជន (KYC/CDD measure) និងវិធានការបន្តឹងការយកចិត្តទុកដាក់ស្គាល់អតិថិជន (Enhance Customer Due Diligence measure) អនុលោមតាមបទដ្ឋានជាតិ និងអន្តរជាតិឲ្យបានត្រឹមត្រូវ ច្បាស់លាស់ ទាន់ពេលវេលា។
- ចូលរួមគាំទ្រការឆ្លើយតបព័ត៌មានដែលពាក់ព័ន្ធនឹងប្រតិបត្តិការរបស់អតិថិជន នៅក្នុងទម្រង់នៃការបន្តឹងការ យកចិត្តទុកដាក់ស្គាល់អតិថិជន (ECDD) ជាមួយធនាគារដៃគូទាំងក្នុង-ក្រៅប្រទេស និង/ឬ ទៅអង្គភាពស៊ើបការណ៍ ហិរញ្ញវត្ថុកម្ពុជា (CAFIU) ធនាគារជាតិ នៃកម្ពុជា (NBC) ឬអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត។
- ត្រួតពិនិត្យការបំពេញព័ត៌មានអតិថិជន ឬប្រតិបត្តិការអតិថិជនសង្ស័យទៅក្នុងរបាយការណ៍ប្រតិបត្តិការសង្ស័យ (Suspicious Transaction Report/STR) សម្រាប់មន្ត្រីប្រតិបត្តិ ឬថ្នាក់គ្រប់គ្រងមានសមត្ថកិច្ច ធ្វើការត្រួតពិនិត្យសម្រេចអនុម័ត មុននឹងផ្ញើរបាយការណ៍ទៅអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា តាមរយៈប្រព័ន្ធអេឡិចត្រូនិករបស់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (CAFIU)។
- ចូលរួមត្រួតពិនិត្យការបំពេញព័ត៌មានអតិថិជន ឬប្រតិបត្តិការសាច់ប្រាក់អតិថិជនទៅក្នុងរបាយការណ៍ប្រតិបត្តិការសាច់ប្រាក់ (Cash Transaction Report/CTR) សម្រាប់មន្ត្រីប្រតិបត្តិ ឬថ្នាក់គ្រប់គ្រងមានសមត្ថកិច្ច ធ្វើការត្រួតពិនិត្យ សម្រេចអនុម័ត មុននឹងផ្ញើរបាយការណ៍ទៅអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា តាមរយៈប្រព័ន្ធអេឡិចត្រូនិករបស់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (CAFIU)។
- ចូលរួមរៀបចំបំពេញរបាយការណ៍ FATCA តាមទម្រង់របាយការណ៍របស់អាជ្ញាធរចំណូលផ្ទៃក្នុងសហរដ្ឋអាមេរិក (IRS) តាមរយៈប្រព័ន្ធ IDEA និងផ្ញើ message alert RC022 RC029 ដែលទទួលបានពី IDES ជូនមន្ត្រីទទួលបន្ទុករបស់អគ្គនាយកដ្ឋានពន្ធដារ។
- ចូលរួមរៀបចំរបាយការណ៍ការវាយតម្លៃហានិភ័យសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មតាមរយៈការវិភាគព័ត៌មាន និងទិន្នន័យ។
- ចូលរួមរៀបចំរបាយការណ៍ត្រួតពិនិត្យផ្អែកលើហានិភ័យប្រចាំត្រីមាស តាមរយៈការវិភាគព័ត៌មាន និងទិន្នន័យពីនាយកដ្ឋាន /អង្គភាពពាក់ព័ន្ធ ទៅអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាតាមរយៈប្រព័ន្ធ CAFIU Reporting Client។
គុណវុឌ្ឍិនិងសមត្ថភាព
- មានបរិញ្ញាបត្រផ្នែកនីតិសាស្រ្ត, ផ្នែកហិរញ្ញវត្ថុ និងធនាគារ ឬសញ្ញាបត្រប្រហាក់ប្រហែលដែលពាក់ព័ន្ធ
- មានបទពិសោធន៍ជាផ្នែកប្រតិបត្តិតាម យ៉ាងតិច ២ ឆ្នាំ
- មានសមត្ថភាពលើការងារត្រួតពិនិត្យការងារប្រតិបត្តិតាម
- មានទំនួលខុសត្រូវខ្ពស់ចំពោះការងារ
- យល់ដឹងពីបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ
- មានចំណេះដឹងផ្នែកភាសាអង់គ្លេសល្អ (ស្តាប់ និយាយ អាន និងសរសេរ)
- មានភាពស្មោះត្រង់, មានការសហការ ចេះជួយធុរៈក្នុងកិច្ចការងារ
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។
