Latest News
ឯកឧត្តមបណ្ឌិត កៅ ថាច៖ វិស័យកសិកម្មកម្ពុជានៅតែជាវិស័យមួយខ្លាំង ក្នុងចំណោមសសរស្តម្ភទាំងបី ជាចន្ទល់សេដ្ឋកិច្ចជាតិ
25 May 2026ស្រុកអង្គស្នួល ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើនអភិបាលខេត្ត, លោក នូ សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន,មន្ត្រីកសិកម្មមកពីឃុំមួយចំនួន លោកមេឃុំ មេភូមិ ព្រមទាំងប្រជាកសិករ សរុបចំនួន៤៥៩នាក់។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ជូនកសិករថា កម្មវិធីមកជួបជុំនៅស្រុកអង្គស្នួលថ្ងៃនេះមានគោលបំណង ដើម្បីជូនព័ត៌មានថ្មីៗ និងស្តាប់ពីកង្វល់របស់បងប្អូន លើវិស័យកសិកម្ម ទោះបីជាស្រុកអង្គស្នួលមានសេដ្ឋកិច្ចរីកចម្រើនផ្នែកឧស្សាហកម្ម និងសេវាកម្ម ប៉ុន្តែក៏មិនភ្លេចកសិកម្មទេ ដែលត្រូវការដាំដុះឲ្យបានកាន់តែច្រើនសម្រាប់បង្កើនជីវភាពប្រជាកសិករ និងការរស់នៅប្រចាំថ្ងៃ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងជាទស្សនទានមួយចំនួន ដែលខ្មែរខ្លាំងផ្នែកកសិកម្មថា បើក្រឡេកមើលសម័យមុនអង្គរ និងត្រឹមសម័យអង្គរ […]
ឯកឧត្តមបណ្ឌិត កៅ ថាច និង ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាលអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកសិករ ចំនួន២២១នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល
25 May 2026ក្រុងតាខ្មៅ ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកសិករស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាលនោះមានការចូលរួមពី លោក ឡាយ សំរិទ្ធ អភិបាលរងក្រុងតាខ្មៅ សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី ចៅសង្កាត់ មេភូមិគ្រប់ភូមិ និងប្រជាកសិករសរុបចំនួន ២២១ នាក់។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ជូនកសិករនៅក្រុងតាខ្មៅ ខេត្តកណ្តាលថា ការជួបជុំថ្ងៃនេះក្នុងនាមជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មផង និងជាប្រធានសមាគមបណ្តាញកសិករតេជោ ដែលតួនាទីទាំងពីរ ដើរទន្ទឹមគ្នា ជាពិសេសចង់ឃើញជីវភាពកសិករយើងកាន់តែប្រសើរឡើង និងការផ្សព្វផ្សាយពីសមាគមបណ្តាញកសិករតេជោដល់កសិករស្តីអំពីវិស័យកសិកម្ម ទីផ្សារ និងអភិវឌ្ឍជន៍បទផងដែរ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកជូនកសិករទៀតថា ការងារធ្វើកសិកម្មមានគ្រប់ទីកន្លែងមិនថានៅក្រុងតាខ្មៅឬនៅទីណាទេ […]
ឯកឧត្តម បាន លឹម អមដោយសហការីបានចូលរួមកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមការងារអនុវត្តអនុស្សរណៈក្រសួងបរិស្ថាន
25 May 2026ជំនួបពិភាក្សាការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ សម្រាប់ការអនុវត្តអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងក្រសួងបរិស្ថាន (MoE) —————————- ទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារARDB, ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB អមដោយសហការីបានចូលរួមកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមការងារអនុវត្តអនុស្សរណៈក្រសួងបរិស្ថាន ដឹកនាំដោយលោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះ មានគោលបំណង ពិនិត្យលទ្ធភាពក្នុងការសម្របសម្រួលការងារបច្ចេកទេសរវាងភាគីទាំងពីរ, ស្វែងរកកាលានុវត្តភាពកិច្ចសហប្រតិបត្តិការឥណទាន និងបរិស្ថានអព្យាក្រឹតកាបូន, និងពិភាក្សាបន្ថែមលើការផ្តល់ផលិតផល និងសេវាកម្មធនាគារARDB ជូនមន្ត្រីក្រសួងបរិស្ថាន។
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមគោយកសាច់មួយកន្លែងស្ថិតនៅ ឃុំ២ឆ្នូ ស្រុកស្នួល ខេត្តក្រចេះ
22 May 2026ស្រុកស្នួល ខេត្តក្រចេះ ៖ ឯកឧត្តម បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យមើល កសិដ្ឋានចិញ្ចឹមគោយកសាច់មួយកន្លែងដែលមានទីតាំង ស្ថិតនៅឃុំ២ឆ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ចាប់ផ្តេីមពីការចិញ្ចឹមខ្នាតតូច ឥឡូវនេះ កសិដ្ឋានចិញ្ចឹមគោយកសាច់ខាងលើនេះ គឺបានពង្រីកខ្លួនកាន់តែធំ រហូតអភិវឌ្ឍន៍ទៅជាសហគ្រាសផលិតចំណីសត្វ ឈ្មោះ”ដង្ខៅ ប៉ាង” ដែលសព្វថ្ងៃចិញ្ចឹមគោយកសាច់ប្រមាណ ៣០០ក្បាល ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងចែកចាយបន្តនៅតាមបណ្តាខេត្តផ្សេងៗទៀត។ ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលផ្តោតសំខាន់លើវិស័យកសិកម្មជាធំនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល បានលើកទឹកចិត្តដល់កសិករខ្មែរយើង និងអ្នកវិយោគលើវិស័យចិញ្ចឹមសត្វ គួរពង្រីកការចិញ្ចឹមសត្វឲ្យកាន់តែច្រើននៅក្របខណ្ឌទូទាំងប្រទេស ដើម្បីបំពេញតម្រូវការសាច់ក្នុងស្រុក ព្រោះក្នុងមួយថ្ងៃៗ ការផលិត មិនទាន់គ្រប់ទីផ្សារនៅឡើយទេ។
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយកសិករដាំកាហ្វេប្រមាណ ២០០នាក់មកពីស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
21 May 2026ស្រុកពេជ្រាដា, ខេត្តមណ្ឌលគិរី៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះបានអញ្ជើញជួបសំណេះសំណាលជាមួយកសិករដាំកាហ្វេប្រមាណ ២០០នាក់មកពីស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករ អ្នកដាំដុះបន្លែ កៅស៊ូ ដំណាំម្រេចនិងកាហ្វេនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់អនុសាសន៍ថា ក្នុងទឹកដីខេត្តមណ្ឌលគិរីយើងនេះ បើបងប្អូនយល់ថា ការប្រកបរបរកសិកម្ម រួមមាន ដាំដុះបន្លែ ម្រេច និងដំណាំផ្សេងទៀត បានទិន្នផលតិចលក់បានថោក កសិករយើងក្នុងបរិបទនេះ គួរតែផ្តោតលើដំណាំកាហ្វេវិញម្តង ដោយសារបងប្អូនមានដីស្រាប់ ព្រោះជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់ពិភពលោកដែលមានតម្រូវការទីផ្សារខ្ពស់ផងដែរ។ ជុំវិញការវិនិយោគកាហ្វេនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកចិត្តដល់កសិករក្នុងខេត្តមណ្ឌលគិរីត្រូវចាប់យកឱកាសផ្តោតលើដំណាំសក្តានុពលគឺ ដំណាំកាហ្វេវិញម្តង ព្រោះកម្ពុជាយើងមានការផ្គត់ផ្គង់កាហ្វេទូទាំងប្រទេស ក្នុងរង្វង់១០ភាគរយប៉ុណ្ណោះ។ ដូច្នេះពិតជាត្រូវការវិនិយោគច្រើនសម្រាប់បំពេញតម្រូវការទីផ្សារក្នុងនោះ ខេត្តមណ្ឌលគិរី ដែលកសិករយើងគួរតែនាំគា្នដាំដុះឲ្យបានច្រើន ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ នឹងបង្កើតការងារក្នុងស្រុក។ សម្រាប់ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកជូនកសិករទៀតថា ការធ្វើកសិកម្មមិនថា ដាំកាហ្វេឬដាំដុះអ្វីក៏ដោយ គឺទាមទារឲ្យមានជំនាញខ្លាំងនិងធ្វើដោយពិតប្រាកដ ទោះបីជាបងប្អូននឿយហត់លើកសិកម្មមែន ប៉ុន្តែចំណុចសំខាន់ត្រូវចេះគ្រប់គ្រង […]
ឯកឧត្តមបណ្ឌិត កៅ ថាច លើកទឹកចិត្តឲ្យកសិករពិចារណាប្តូរទម្លាប់ធ្វើកសិកម្ម បើមិនដូច្នោះទេ នឹងគេចពុំរួចពីបំណុលកេីននោះឡើយ
21 May 2026ខេត្តរតនគិរី៖ ឯកឧត្ត មបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោបានជំរុញឲ្យកសិករមកពីសហគមន៍នៃស្រុកមួយចំនួនក្នុងខេត្តរតនគិរីឲ្យពិចារណាប្តូរទម្លាប់ការធ្វើកសិកម្ម ក្នុងនោះត្រូវចេះគិតថ្លៃដើមផលិតជាមួយតម្រូវការទីផ្សារជាមុនសិន បើមិនដូច្នោះទេ នឹងគេចពុំរួចពីបំណុលកេីនឡេីងនោះឡើយ។ ការលើកឡើងជាទស្សនទាននិងប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ដូច្នោះ គឺនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករមកពីសហគមន៍កសិកម្មមួយចំនួននិងមន្រ្តីកសិកម្មមកពីឃុំចំនួន៦ក្នុងក្រុងបានលុង ខេត្តរតនគិរី នៅរសៀលថ្ងៃទី២០ខែឧសភាឆ្នាំ២០២៦នេះដែលមានអ្នកចូលរួមចំនួន ១០០នាក់ផងដែរ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងបញ្ជាក់នៅក្នុងឱកាសនោះថា ការធ្វើកសិកម្មរបស់កសិករយើងពិតជាជួបការលំបាកនិងនឿយខ្លាំងតែមិនអាចឈប់បានទេ ព្រោះឈាមជ័ររបស់ដូនតាខ្មែរយើងអ្នកធ្វើកសិកម្មតាំងពីសម័យអង្គរមកហើយបើអត់កសិកម្មក៏មិនកើតដែរ ដូច្នេះបើជ្រុលនឹងនឿយហត់ហើយគួរប្រឹងឡើងវិញ ដោយរកវិធីសាស្រ្តបែបថ្មី ចេះគិតពីថ្លៃដើមផលិតឲ្យបានច្បាស់លាស់ ការចំណាយ ក្នុង១ឯកតាបើមិនដូច្នោះទេ កសិករយើងនឹងបន្តជាប់អន្ទាក់បំណុលដដែល។ ពាក់ព័ន្ធនិងកង្វល់របស់ប្រជាកសិករដែលបានលើកឡើងលើវិស័យកសិកម្ម និងការដុះដំណាំ រួមមាន ចន្ទី កោស៊ូ ចិញ្ចឹមសត្វនិងដាំដុះបន្លែ ដែលគ្មានទីផ្សារនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានពន្យល់ថា កសិករយើងបើមិនប្តូរទម្លាប់ធ្វើកសិកម្មដោយគិតពីការចំណេញខាតនោះទេ គឺច្បាស់ជាស្រែកថា«ធ្វើកសិកម្មខាតគ្រប់រដូវកាលហើយ » ខណៈដែលជីគីមីនិងថ្នាំកសិកម្មនៅលើពិភពលោកឡើងថ្លៃ ដូច្នេះជាឱកាសយើងត្រូវរកដំណោះស្រាយ គឺត្រូវងាកមកសិក្សាពីការផលិតជីធម្មជាតិក្នុងស្រុក ជាពិសេស យើងមានបណ្ណាល័យពិភពលោកមួយដែលអាចសិក្សាពីរបៀបផលិតជីធម្មជាតិវិញម្តងគឺ ប្រព័ន្ធ យូធូប ដើម្បីកាត់បន្ថយថ្លៃដើមផលិតរបស់កសិករយកទៅប្រើប្រាស់ ក្នុងវិស័យកសិកម្ម។ ត្រង់ចំណុចប្រឈមខាងលើនេះ […]
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចុះពិនិត្យមើលឃ្លាំងស្តុកចន្ទីមួយកន្លែង ស្ថិតនៅខេត្តស្ទឹងត្រែង ដែលមានបរិមាណស្តុកជិត ១ម៉ឺនតោន
19 May 2026ខេត្តស្ទឹងត្រែង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និងសហការីនៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះបានអញ្ជើញចុះពិនិត្យមើល ឃ្លាំងស្តុកចន្ទីមួយកន្លែង ឈ្មោះ ហេង ពេជ្រ ដែលស្រូបទិញចន្ទីពីកសិករក្នុងបរិមាណ ជិត១ម៉ឺនតោននៅឆ្នាំ២០២៦នេះ។ ចំពោះការអញ្ជើញចុះពិនិត្យមើលបរិមាណស្តុកចន្ទី របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ខាងលើនេះ គឺ ក្នុងនាមជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលផ្តោតលើវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទនៅកម្ពុជា តែងតែគិតគូរដល់តម្លៃកសិផលរបស់កសិករជាប្រចាំ តាមរយ:ការផ្តល់ឥណទានជាទុនបង្វិលនិងជាទុនវិនិយោគជាដើមដែលមានអត្រាការប្រាក់ទាប។ សូមជម្រាបថា ឃ្លាំងស្តុកចន្ទីឈ្មោះ ហេង ពេជ្រ មានឃ្លាំងចំនួន៣ ដែលអាចស្តុកបានរហូតដល់ ២៣៥០០តោន ហើយស្រូបទិញគ្រាប់ស្វាយចន្ទីពីកសិករនៅខេត្តមួយចំនួនរួមមាន ខេត្តសៀមរាប ព្រះវិហារ ក្រចេះ កំពង់ធំនិងខេត្តស្ទឹងត្រែង ដោយទិញក្នុងតម្លៃល្អពីកសិករផងដែរ។
ឯកឧត្តមបណ្ឌិត កៅ ថាច ស្នើឲ្យកសិករមកពីបណ្តាសហគមន៍នៃស្រុកមួយចំនួន ក្នុងខេត្តស្ទឹងត្រែងត្រូវពង្រឹងផលិតភាព សុវត្ថិភាពផលិតផល តាមរយ:ការប្រើប្រាស់ជីធម្មជាតិ និងជីកំប៉ុស្ក
19 May 2026ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ បានស្នើឲ្យប្រជាសិករមកពីបណ្តាសហគមន៍នៃស្រុកមួយចំនួនក្នុងខេត្តស្ទឹងត្រែងត្រូវប្តូរទម្លាប់លើវិស័យកសិកម្ម ដោយផ្តោតលើការពង្រឹងផលិតភាពឲ្យខ្ពស់ជាងមុនទាំងគុណភាព និងសុវត្ថិភាពផលិតផល តាមរយ:ការប្រើប្រាស់ជីធម្មជាតិ និងជីកំប៉ុស្ក ក្នុងបរិបទជីគីមីកសិកម្មនៅលើពិភពលោកឡើងថ្លៃ ព្រមទាំងកម្ពុជាផង។ ការលើកឡើងដូច្នោះជូនដល់កសិករខាងលើរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាកសិករមកពីសហគមន៍អូរពងមាន់ និងកសិករមកពីស្រុកមួយចំនួនក្នុងខេត្តស្ទឹងត្រែងប្រមាណ ១០០នាក់។ ក្រោយស្តាប់កង្វល់ និងការលើកឡើងនានាជុំវិញវិស័យកសិកម្ម និងទីផ្សារនោះ ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ជាថ្មីថា រឿងកសិកម្មជាកង្វល់ទូទៅរបស់កសិករយើងទៅហើយមិនតែបងប្អូនយើងក្នុងខេត្តស្ទឹងត្រែងនោះទេ ហើយរឿងធំៗចំនួន៣ ដែលកសិករកំពុងប្រឈមមុខខ្លាំង គឺទី១ បញ្ហាលុយ បញ្ហាបច្ចេកទេស និងទីផ្សារជាដើម។ ដើម្បីដោះបញ្ហាទាំងអស់នេះឯកឧត្តមបណ្ឌិតប្រតិភូបានពន្យល់ថា ការធ្វើកសិកម្មគឺកសិករនឿយហត់ណាស់ មិនស្រួលទេ ប៉ុន្តែធ្វើបានចំណេញលុះត្រាតែយើងធ្វើពិតប្រាកដ និងម៉ត់ចត់បំផុតរួមទាំងដាំដុះបន្លែ ចន្ទី ចិញ្ចឹមសត្វ កសិករត្រូវចេះរកឲ្យឃើញភាពចំណេញឬខាត សម្រាប់ ១ឯកតាឬក៏ការចំណាយក្នុង១ហិកតា បើរកមិនឃើញថ្លៃដើមផលិតទេ កសិករយើងនឹងក្លាយជាអន្ទាក់បំណុលធ្វើឲ្យជីវភាពកាន់តែក្រថែម។ លើសពីនេះគន្លឹះដ៏សំខាន់នៅក្នុងបញ្ហាខាងលើខាង សមាគមបណ្តាញកសិករតេជោអាចដោះស្រាយបាន គឺ ទី១ ធ្វើជាស្ពានឲ្យបងប្អូនដើរឆ្លង សម្របសម្រួល និងណែនាំភ្ជាប់ទៅប្រភពហិរញ្ញវត្ថុ […]
ឯកឧត្តមបណ្ឌិត កៅ ថាច និង ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពរស់នៅរបស់បងប្អូនជនភៀសសឹកនៅក្នុងផ្ទះថ្មី
19 May 2026ខេត្តព្រះវិហារ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB )និងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងសហការី នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះបានអញ្ជេីញចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពនៃការរស់នៅរបស់បងប្អូនជាជនភៀសសឹកនៅក្នុងផ្ទះថ្មី ព្រមទាំងសិក្សាអំពីលទ្ធភាព ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់តាមរយ:ការធ្វើកសិកម្ម។ ការអញ្ជើញចុះជួបផ្ទាល់ដល់បងប្អូនជាគ្រួសារជនភៀសសឹកនេះគឺ ស្ថិតនៅភូមិតាកឹងបៃតងឃុំថ្មី ស្រុកគូលេន ខេត្តព្រះវិហារ ហើយបងប្អូនជាគ្រួសារជនភៀសសឹកទាំងនោះ ត្រូវបានរាជរដ្ឋាភិបាលរៀបចំចែកផ្ទះជូនពួកគាត់ តាមរយៈការចាប់ឆ្នោត ដើម្បីផ្តល់លំនៅដ្ឋានដែលអាចដាំដុះដំណាំ និងចិញ្ចឹមសត្វសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ សម្រាប់ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងនាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងអភិបាលខេត្តព្រះវិហារបានលើកទឹកចិត្តផងដែរដល់បងប្អូនជាគ្រួសារជនភៀសសឹកដែលទទួលបានលំនៅឋានហើយនោះ អាចពិចារណា ក្នុងការ សិក្សាបង្កើតមុខរបរលើវិស័យកសិកម្ម នៅកន្លែងបន្ថែមទៀត ដូចជា ដាំដុះបន្លែ ចិញ្ចឹមសត្វ ដើម្បីរកចំណូលបន្ថែមនឹងដោះស្រាយជីវភាពរស់នៅប្រចាំបានកាន់តែប្រសើរថែមទៀត។
ឯកឧត្តមបណ្ឌិត កៅ ថាច ជួបសំណេះសំណាលជាមួយកសិករ និងសហគមន៍អូរខ្លែងព័រមានជ័យក្រុងព្រះវិហារ ខេត្តព្រវិហារ
18 May 2026ខេត្តព្រះវិហារ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករមកពីសហគមន៍អូរក្លែងព័រមានជ័យ, សិស្សានុសិស្សមកពីវិទ្យាល័យជាស៊ីម ត្បែងមានជ័យ ផ្នែកបច្ចេកទេសកសិកម្ម ស្ថិតនៅក្រុងព្រះវិហារ ខេត្តព្រះវិហារ។ នៅក្នុងពិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពីលោក ឃាង សុខជា ប្រធានសហគមន៍អូរក្លែងព័រមានជ័យ និងលោក ទេព សំធារិទ្ធិ មេឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ព្រមទាំងកសិករជា អ្នកផលិតស្រូវ បន្លែ និងផ្នែកចន្ទី ដែលអ្នកចូលរួមសរុបមាណ ១០០នាក់។ បន្ទាប់ពីស្តាប់ពីកង្វល់ និងបញ្ហាប្រឈមលើវិស័យកសិកម្មពីប្រជាកសិករក្នុងសហគមន័ខាងលើរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍រំលឹកពីស្ថានភាពនៃការប្រែប្រួលយ៉ាងលឿនលើតម្លៃប្រេងឥន្ធនៈ ជីគីមី និងថ្នាំកសិកម្ម ហក់ឡើងថ្លៃដែលជំរុញឲ្យការធ្វើកសិកម្មរបស់ប្រជាកសិករនៅបណ្តាប្រទេសរួមនិងកម្ពុជាយើងផងដែរ ជួបការលំបាក ក្នុងការផលិតកម្ម ជាពិសេសបញ្ហាថ្លៃដើមផលិតខ្ពស់។ នៅក្នុងបញ្ហាប្រឈមខាងលើនេះ ឯកឧត្តមបណ្ឌិត ប្រតិភូបានលើកឡើងថា ការធ្វើកសិកម្មមិនងាយស្រួលទេ គឺទាមទារឲ្យធ្វើពិតប្រាកដមិនមែនធ្វើលេងៗទេ ជាពិសេសមានរឿងច្រើនជុំវិញថ្លៃដើមផលិត ដោយកសិករយើងត្រូវចេះរកឲ្យឃើញពីការចំណាយលើផលិតកម្មក្នុង១ឯកតា (ការចំណាយថ្លៃដើមក្នុង១គីឡូក្រាម) ដែលត្រូវចំណាយ ទាំងកសិកម្ម ចិញ្ចឹមសត្វ និងដំណាំចន្ទីជាដើម បើមិនដូច្នោះទេ […]
