ព័ត៌មានថ្មីៗ

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសហព័ន្ធស្រូវអង្ករកម្ពុជា និងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច

20 មីនា 2026

អូក្លិន-នូវែលហ្សេឡង់ — នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួល និងគាំទ្រយ៉ាងពេញទំហឹងពី ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាប្រវត្តិសាស្ត្រត្រូវបានប្រារព្ធឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មស្រូវអង្ករ និងការវិនិយោគរវាងកម្ពុជា និងប្រទេសនូវែលហ្សេឡង់។ ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖ • ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។ • ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ • លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់។ គោលបំណង និងខ្លឹមសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ការចុះហត្ថលេខាលើ MOU នាពេលនេះ មានគោលបំណងចម្បងក្នុងការជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសនូវែលហ្សេឡង់ ព្រមទាំងបង្កើតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មានទីផ្សារ និងការតភ្ជាប់ទំនាក់ទំនងរវាងពាណិជ្ជករនៃប្រទេសទាំងពីរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍សំខាន់ៗដល់ភាគីទាំងពីរ ជាពិសេសការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ ដូចខាងក្រោម៖ • ការពង្រឹងការងារ៖ ត្រូវខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការទាក់ទាញវិនិយោគិនឱ្យមកវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា។ • ប្រសិទ្ធភាពការងារ៖ […]

ការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ នឹងរៀបចំឡើងរយៈពេល ២ថ្ងៃ នៅចុងខែមីនានេះ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញផ្នែកឆុងកាហ្វេនៅកម្ពុជា

18 មីនា 2026

(ភ្នំពេញ)៖ ក្រោមកិច្ចសហការរវាងអង្គការ Cambodia International Chamber of Commerce (CICC) ជាមួយក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការគាំទ្រពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភាគីចិន កម្ពុជានឹងមានការរៀបចំការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅទីតាំងសណ្ឋាគារ Oakwood Premier Phnom Penh, One park នៅរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ ដែលបានធ្វើឡើងក្រោមវត្តមានលោក ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍, លោក ប៉ិច សានី អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម , តំណាងអង្គការ CICC និងវត្តមានដ៏សំខាន់របស់តំណាងក្រុមហ៊ុន គិរីកាហ្វេ (Kiri Coffee) ក្នុងនាមជាអ្នកឧបត្ថម្ភគាំទ្រកម្មវិធី រួមទាំងមានភាគីចិន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនទៀត។ […]

ជំនួបពិភាក្សាការពង្រីកទីផ្សារផលិតផលកម្ពុជា និងកសិផលខ្មែរនៅប្រទេសនូវែលហ្សេឡង់

18 មីនា 2026

អូក្លិន -នូវែលហ្សេឡង់ ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហការី បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Erik Ly ប្រធានក្រុមហ៊ុន Ecly Ltd នៅទីក្រុងអូក្លិន ប្រទេសនូវែលហ្សេឡង់។ ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពី លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។ ខ្លឹមសារសំខាន់ៗនៃកិច្ចពិភាក្សា៖ • វឌ្ឍនភាពនៃផលិតផលខ្មែរ៖ ក្រុមហ៊ុន Ecly Ltd ដែលមានឃ្លាំងស្តុកទំនិញ (Warehouse) និងបណ្តាញចែកចាយដ៏រឹងមាំ បាននិងកំពុងនាំចូលចែកចាយផលិតផលសក្តានុពលពីកម្ពុជា រួមមាន អង្ករខ្មែរ និង ស្រាបៀរហនុមាន (Hanuman Beer) ទៅក្នុងទីផ្សារណូវែលហ្សេឡង់។ • យុទ្ធសាស្ត្រពង្រីកការនាំចេញ៖ ភាគីទាំងពីរបានពិភាក្សាលម្អិតអំពីផែនការបន្ត សិក្សានាំចូលផលិតផលកសិកម្មផ្សេងៗទៀត ពីកម្ពុជា ជាបន្តបន្ទាប់ […]

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការីចុះសិក្សាពីយន្តការផ្តល់ឥណទានចំគោលដៅ ដល់កសិដ្ឋានគោយកទឹកដោះគំរូរបស់ធនាគារ Rabobank នៅប្រទេសនូវែលហ្សេឡង់

17 មីនា 2026

[នូវែលហ្សេឡង់] ៖ ក្រោមកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធពី ធនាគារ Rabobank NZ, លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ និង លោកបណ្ឌិត Vijay Kumar តំណាងសាកលវិទ្យាល័យ University of Waikato៖ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការី ចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះចំនួន ៣ ទីតាំង ក្នុងក្រុងហាមីលតុន (Hamilton) ប្រទេសនូវែលហ្សេឡង់។ គោលបំណងសំខាន់នៃដំណើរបេសកកម្មនេះគឺ៖ • ការសិក្សាពីឥណទានចំគោលដៅ៖ ពិនិត្យ និងសិក្សាស្វែងយល់ពីយន្តការផ្តល់ឥណទានរបស់ ធនាគារ Rabobank ជូនដល់អតិថិជនទាំង ៣ ទីតាំងខាងលើដែលចិញ្ចឹមគោយកទឹកដោះ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការប្រើប្រាស់ទុន និងការរីកចម្រើនប្រកបដោយចីរភាព។ • បច្ចេកទេសកសិកម្មទំនើបនៃការចិញ្ចឹមគោយកទឹកដោះ៖ ដំណេីទស្សនកិច្ចសិក្សានេះសំដៅពិនិត្យនិងដកស្រង់បទពិសោធន៍លើខ្សែច្រវាក់ផលិតកម្ម និងការគ្រប់គ្រងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដែលមានស្តង់ដារខ្ពស់ និងលក្ខណៈទំនេីបដើម្បីយកមកធ្វើជាគំរូក្នុងការអភិវឌ្ឍវិស័យចិញ្ចឹមគោទឹកដោះនៅកម្ពុជា។ បេសកកម្មនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងសមត្ថភាពស្ថាប័ន […]

ឯកឧត្ដម ប៉ិច សានី បានដឹកនាំសហការី ជួបពិភាក្សាជាមួយក្រុមការងារអញ្ជើញមកពីការិយាល័យសេដ្ឋកិច្ចនិងវប្បធម៌តៃប៉ិប្រចាំទីក្រុងហូជីម៉ីញ (Taipei Economic & Cultural Office in Ho Chi Minh City), ក្រុមហ៊ុនវិនិយោគ Fast East Service Inc., និងអង្គការក្រុមការងារកម្ពុជាដើម្បីការអប់រំ (Cambodia Team for Education Program Organization)

16 មីនា 2026

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្ដម ប៉ិច សានី អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ជួបពិភាក្សាជាមួយក្រុមការងារអញ្ជើញមកពីការិយាល័យសេដ្ឋកិច្ចនិងវប្បធម៌តៃប៉ិប្រចាំទីក្រុងហូជីម៉ីញ (Taipei Economic & Cultural Office in Ho Chi Minh City), ក្រុមហ៊ុនវិនិយោគ Fast East Service Inc., និងអង្គការក្រុមការងារកម្ពុជាដើម្បីការអប់រំ (Cambodia Team for Education Program Organization)។ កិច្ចប្រជុំនេះមានគោលបំណងស្វែងយល់ពីសកម្មភាពរបស់ធនាគារ ARDB ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្វែងរកឱកាសវិនិយោគក្នុងវិស័យកសិកម្មរបស់វិនិយោគិនតៃវ៉ាន់។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃថ្ងៃអាទិត្យ ១២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងធនាគារ Rabobank នៃប្រទេសនូវែលហ្សេឡង់

16 មីនា 2026

[នូវែលហ្សេឡង់, ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦] — ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសនូវែលហ្សេឡង់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជួបពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ការងារ ជាមួយ តំណាងធនាគារ Rabobank ក្រោមការសម្របសម្រួលពី លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់។ ក្នុងជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍យ៉ាងស៊ីជម្រៅលើការងារក្នុងនាម ធនាគារអភិវឌ្ឍន៍កសិកម្ម ដូចគ្នា ដោយផ្តោតលើចំណុចគន្លឹះៗរួមមាន៖ • ការចែករំលែកបទពិសោធន៍៖ ការគ្រប់គ្រងស្ថាប័នធនាគារ, គោលការណ៍ឥណទាន និងយុទ្ធសាស្ត្រក្នុងការធ្វើការផ្ទាល់ជាមួយកសិករ ក្នុងនាមជាធនាគារឯកទេសអភិវឌ្ឍន៍វិស័យកសិកម្មដូចគ្នា។ • ការអញ្ជើញទស្សនកិច្ចសិក្សា៖ ជាកិច្ចចាប់ផ្តើមនៃទំនាក់ទំនងដ៏ល្អប្រសើរ ឯកឧត្តមបណ្ឌិត កៅ ថាច បានគោរពអញ្ជើញ តំណាងធនាគារ Rabobank ឱ្យមកបំពេញទស្សនកិច្ចសិក្សានៅព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់ផ្ទាល់ពីសក្តានុពលនៃវិស័យកសិកម្ម និងបរិយាកាសហិរញ្ញវត្ថុនៅកម្ពុជា។ • ការផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការ (MoU)៖ ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងនូវសំណើផ្ដួចផ្ដើម […]

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញថ្វាយបង្គំព្រះសង្ឃ និងចូលរួមកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តខេមរាភិរតារាម ទីក្រុងអូក្លិន ប្រទេសណូវែលហ្សេឡង់

15 មីនា 2026

ទីក្រុងអូក្លិន៖ ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦, ក្នុងឱកាសអញ្ជើញបំពេញបេសកកម្មការងារនៅប្រទេសណូវែលហ្សេឡង់ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញទៅថ្វាយបង្គំព្រះសង្ឃ និងសួរសុខទុក្ខពុទ្ធបរិស័ទ នៅ វត្តខេមរាភិរតារាម ស្ថិតក្នុងទីក្រុងអូក្លិន ប្រទេសណូវែលហ្សេឡង់។ ឯកឧត្តមបណ្ឌិត និងសហការី បានចូលរួមកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលឯកឧត្តមបណ្ឌិត​ និងសហការីចូលរួមជាម្ចាស់ដេីមបុណ្យក្នុងបរិយាកាសដ៏ជ្រះថ្លានេះ, ឯកឧត្តមបណ្ឌិត ក៏បាននាំយកនូវថវិកាមួយចំនួន ដើម្បីចូលរួមចាប់មហាកុសលក្នុងកម្មវិធីបុណ្យ និងសម្រាប់ចូលរួមចំណែកកសាងសមិទ្ធផលនានាក្នុងវត្តខេមរាភិរតារាម ទុកជាឧត្តមប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា​ និងសហគមន៍ខ្មែរនៅប្រទេសណូវែលហ្សេឡង់។ សកម្មភាពដ៏ប្រពៃនេះ បានស្តែងឱ្យឃើញនូវទឹកចិត្តសទ្ធាជ្រះថ្លា និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបងប្អូនខ្មែរយើងដែលរស់នៅឯនាយសមុទ្រ ដើម្បីថែរក្សាអត្តសញ្ញាណខ្មែរនិងប្រពៃណីជាតិឱ្យបានគង់វង្ស។

ឯកឧត្តមបណ្ឌិត កៅ ថាច ចុះសិក្សាស្វែងយល់ពីបច្ចេកទេសកសិកម្មទំនើប និងខ្សែច្រវាក់ផលិតកម្មម្ទេសផ្អែម (Sweet Palermo) នៅកសិដ្ឋាន Fresh West ប្រទេសណូវែលហ្សេឡង់

14 មីនា 2026

(ណូវែលហ្សេឡង់)៖ រសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦, ក្នុងដំណើរបំពេញទស្សនកិច្ចធុរកិច្ច និងសិក្សាស្វែងយល់ពីសក្តានុពលកសិកម្មនៅប្រទេសណូវែលហ្សេឡង់ ក្រោមការសម្របសម្រួលពី លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសណូវែលហ្សេឡង់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកសិដ្ឋាន Fresh West ដែលជាកសិដ្ឋានមានឯកទេសខ្ពស់ក្នុងការដាំដុះម្ទេសផ្អែម (Sweet Palermo)។ ក្នុងដំណើរទស្សនកិច្ចនេះ, ឯកឧត្តមបណ្ឌិត បានពិនិត្យយ៉ាងលម្អិតលើប្រព័ន្ធគ្រប់គ្រងកសិដ្ឋាន និងបច្ចេកទេសដាំដុះដែលផ្តល់នូវទិន្នផល ខ្ពស់គួរឱ្យកត់សម្គាល់៖ ១- កសិដ្ឋានប្រើប្រាស់ផ្ទៃដីប្រមាណ ០,៧០​ ហិកតា និងបានគ្រប់គ្រងទិន្នផលយ៉ាងល្អ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការថែទាំ​ ប្រមូលផល​ និងវេចខ្ចប់។ ២- តាមរយៈការអនុវត្តបច្ចេកទេសទំនេីប កសិដ្ឋាននេះទទួលបានទិន្នផលលើសពី ១,៣ លានកញ្ចប់ក្នុង១ឆ្នាំ ដែលជាតួលេខខ្ពស់។ ៣- ផលិតផលម្ទេសផ្អែមត្រូវបានចែកចាយទៅទីផ្សារ ក្នុងតម្លៃបោះដុំជាមធ្យម ២,៨ NZD (ប្រមាណ ១,៦២ ដុល្លារអាមេរិក) ក្នុងមួយកញ្ចប់ ហេីយមានតម្រូវការទីផ្សារខ្ពស់។ តាមការចុះ […]

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅយុទ្ធសាស្ត្រថ្មី របស់ធនាគារ ARDB

12 មីនា 2026

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងលើកទិសដៅការងារបន្ត ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកនៃនាយកដ្ឋានគ្រប់គ្រងសាខា និងប្រតិបត្តិការចល័ត ព្រមទាំងបណ្តាសាខាខេត្តទាំងអស់។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍ និងតម្រង់ទិសលើការងារអាទិភាពចំនួន ៥ រួមមាន៖ ១. ការធ្វើទំនើបកម្មស្តង់ដារឥណទាន៖ រៀបចំទម្រង់របាយការណ៍ឱ្យមានស្តង់ដារតែមួយ រួមទាំងការវិភាគហិរញ្ញវត្ថុឱ្យបានម៉ត់ចត់ (ROR, DSC) ដើម្បីគ្រប់គ្រងហានិភ័យឥណទានឱ្យមានប្រសិទ្ធភាពខ្ពស់។ ២. បរិវត្តកម្មឌីជីថល (Digital Transformation)៖ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងគ្រប់ប្រតិបត្តិការ ដើម្បីផ្តល់ភាពងាយស្រួល និងឆាប់រហ័សជូនដល់អតិថិជន។ ៣. យុទ្ធសាស្ត្រថែទាំអតិថិជន (Customer Care)៖ បង្កើនការចុះតាមដាន និងសួរសុខទុក្ខអតិថិជនគោលដៅជាប្រចាំ ដើម្បីស្វែងយល់ពីតម្រូវការ និងដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេល។ ៤. ការពង្រីកវិសាលភាពទីផ្សារ៖ បន្តបញ្ជ្រាបការផ្សព្វផ្សាយផលិតផល […]

ឯកឧត្ដមបណ្ឌិត កៅ ថាច អញ្ជើញជួបប្រជុំជាមួយក្រុមវារីវប្បករខ្មែរ (KAG) និងក្រុមអ្នកវិនិយោគ

11 មីនា 2026

រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបប្រជុំជាមួយក្រុមវារីវប្បករខ្មែរ និងអ្នកវិនិយោគិន ស្តីពីការស្វែងរកមធ្យោបាយក្នុងការវិនិយោគរបស់ ក្រុមវារីវប្បករខ្មែរ (KAG) ។ កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិភាក្សារៀបចំយុទ្ធសាស្ត្រ និងស្វែងរកមធ្យោបាយក្នុងការវិនិយោគ និងចូលរួមចំណែកអភិវឌ្ឍន៍ចំពោះវិស័យវារីវប្បកម្មផ្នែកត្រីក្នុងប្រទេសកម្ពុជា។ នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី អនុប្រធានសមាគមបណ្តាញកសិករតេជោ ទទួលបន្ទុកផ្នែកវារីវប្បកម្ម ព្រមទាំងម្ចាស់កសិដ្ឋានចិញ្ចឹមត្រី អ្នកផ្គត់ផ្គង់ធាតុចូល និងអ្នកវិនិយោគ សរុបប្រមាណ ២០ នាក់។ នៅកិច្ចប្រជុំនេះ បានធ្វើបទបង្ហាញអំពីសាវតារបស់ក្រុមហ៊ុន ផេងហ្កាខ្វា ដែលនឹងត្រៀមប្រែក្លាយខ្លួនទៅជា ក្រុមវារីវប្បករខ្មែរ (KAG) ដែលជាក្រុមហ៊ុនសហគមន៍មួយបម្រើដល់ប្រជាកសិករខ្មែរដែលអាចបង្កើនការផ្គត់ផ្គង់ផលវារីវប្បកម្មផ្នែកត្រីក្នុងស្រុក ជំនួសការនាំចូលនាពេលអនាគត និងការពង្រីកវិសាលភាពរបស់ក្រុមហ៊ុន ក្នុងគោលបំណងធ្វើសមាហរណកម្មគ្រប់ជ្រុងជ្រោយដោយមានការចូលរួមពី អ្នកវិនិយោគ អ្នកផ្គត់ផ្គង់ធាតុចូល កសិករ និងអ្នកទទួលទិញចុងក្រោយ។ ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ណែនាំ និងលើកទឹកចិត្តដល់ ក្រុមវារីវប្បករខ្មែរ (KAG) ឱ្យមានការរៀបចំពង្រឹងរចនាសម្ព័ន្ធផ្ទៃក្នុង ដើម្បីក្លាយជាក្រុមហ៊ុនសហគមន៍មួយ ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរពីការប្រកួតប្រជែងតម្លៃនៅក្នុងទីផ្សារ […]