Latest News

ការប្រកួតសិល្បៈកាហ្វេឡាតេអាតជើងឯកកម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទកាហ្វេបង្រួបបង្រួមយើងទាំងអស់គ្នា បានបិទបញ្ចប់ព្រឹត្តិការណ៍ប្រកបដោយជោគជ័យ

29 March 2026

ការប្រកួតសិល្បៈកាហ្វេឡាតេអាតជើងឯកកម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទកាហ្វេបង្រួបបង្រួមយើងទាំងអស់គ្នា បានបិទបញ្ចប់ព្រឹត្តិការណ៍ប្រកបដោយជោគជ័យ ភ្នំពេញ៖ ព្រឹត្តិការណ៍ “ការប្រកួតសិល្បៈកាហ្វេឡាតេអាតជើងឯក កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦” (Cambodia – China 2026 1st Coffee Latte Art Championship CLA)” បានប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ -២៩ ខែមីនា នៅសណ្ឋាគារ OAKWOOD ONE PARK និងបានបិទបញ្ចប់ប្រកបដោយជោគជ័យ នារសៀលថ្ងៃទី ២៩ ខែមីនានេះ ក្រោមអធិបតីភាពឯកឧត្តម ឱក តារារិទ្ធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានការចូលរួមពីឯកឧត្តម បាន លឹម អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក Johnny Mo នាយកប្រតិបត្តិអង្គការ CICC-YDD ព្រមទាំងតំណាងក្រុមហ៊ុនគីរីកាហ្វេ […]

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមពិធីបើកការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦

28 March 2026

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមកម្មវិធីការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦។ កម្មវិធីនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា,ឯកឧត្តម ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ផន ណារ៉ា អគ្គលេខាធិការនៃអាជ្ញាធរជាតិអាវុធគីមី នៃក្រសួងការពារជាតិ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសូ,លោក Mo Shun Kan ប្រធានប្រតិបត្តិគណៈកម្មាធិការកិច្ចសហប្រតិបត្តិការឧស្សាហកម្ម RCEP ឯកឧត្តម បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល​ និង​ ឧញ៉ា​ ឡាយ​ ឈុនហួរ​ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ […]

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និបាត ស្តីពីកសិចំណីអាហារប្រកបដោយនិរន្តរភាព ឆ្នាំ២០២៦

27 March 2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និបាត ស្តីពីកសិចំណីអាហារប្រកបដោយនិរន្តរភាព ឆ្នាំ២០២៦ នាថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដែលបានសហការរៀបចំឡើងដោយក្រុមហ៊ុនអេមរុ រ៉ាយស៍ ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា នៅសណ្ឋាគារណូវ៉ូតតែលភ្នំពេញ។ ក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់ទៅលើការអនុវត្តផលិតកម្មកសិកម្មប្រកបដោយចីរភាព ពោលគឺការប្រើប្រាស់ដី ជី ថ្នាំ និងទឹក ឱ្យមានប្រសិទ្ធភាពនិងនិរន្តរភាព ដើម្បីរក្សាបាននូវការប្រើប្រាស់ដោយចីរភាពនិងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបណ្ឌិត ក៏បានសង្កេតឃើញថា ការប្រើប្រាស់ថ្នាំ និងជីកសិកម្ម ហួសកម្រិត អាចនឹងធ្វើឲ្យមានផលប៉ះពាល់ដល់គុណភាពដី គុណភាពទឹកយ៉ាងធ្ងន់ធរ និងបើមិនមានការកាត់បន្ថយនិងប្រើប្រាស់ឲ្យបានត្រឹមត្រូវទេ ធនធានដី និងធនធានទឹក នឹងក្លាយជាធនធានកម្រនៅថ្ងៃអនាគត។ ក្នុងន័យនេះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បាននិងកំពុង ចូលរួមយ៉ាងពេញលេញក្នុងការការពារការប្រែប្រួលអាកាសធាតុ តាមរយៈការផ្តល់ហិរញ្ញប្បទានបៃតងគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ព្រមទាំងជំរុញការធ្វើកសិកម្មប្រកបដោយនិរន្តរភាព។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត កៅ ថាច […]

អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ចូល​ផ្តល់​បទបាឋកថា​ ក្នុង​ឱកាស​កម្មវិធី​ខួប​ ១៥​ឆ្នាំ​ របស់​ក្រុមហ៊ុន​អេម​រុរ៉ាយស៍

27 March 2026

រាជធានីភ្នំពេញ​៖​ ថ្ងៃព្រហស្បតិ៍្ត​ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ (ARDB) បាន​អញ្ជើញ​ចូល​រួម​ផ្តល់​បទ​បាឋកថា​ខ្លី​ ក្នុង​កម្មវិធី​ខួប​១៥ឆ្នាំ​ នៃ​ការកកេីត​ អេមរុរ៉ាយស៍​ (AMRU RICE)។ ឯកឧត្តម​បណ្ឌិត​ប្រតិភូ​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​ AMRU RICE ដែល​បាន​ចូល​រួម​ក្នុង​ការកែ​ច្នៃ​ និង​នាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ ប្រកបដោយ​ស្តង់ដារ​គុណភាព​ទទួល​ជា​អន្តរជាតិ​។ ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បាន​លេីក​ឡេីង​ពី​ចំណុច​សំខាន់​មួយ​ចំនួន​រួម​មាន៖​ -​ អង្ករ​កម្ពុជា​ គឺ​មិន​មែន​ត្រឹម​តែ​ជា​ផលិត​កសិកម្ម​នោះ​ទេ​ ប៉ុន្តែ​អង្ករតំណាងឱ្យ​(១)​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​ (២)ភាព​ខ្លាំង​នៃ​សេដ្ឋកិច្ច​កម្ពុជា​ និង​(៣)មោទនភាព​ជាតិ។ -​ អង្ករ​ខ្មែរមួយ​គ្រាប់​ៗ​ បាន​បង្ហាញ​អំពី​ភាព​អត់ធ្មត់​ និង​ការ​តស៊ូ​របស់​ប្រជា​កសិករ​ខ្មែរ​ ពី​វាល​ស្រែ​ ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ និង​ពី​កំពុង​ផែ​កម្ពុជា​ដល់ទីផ្សារ​អន្តរជាតិ​។ -​ វិស័យ​ស្រូវ​អង្ករ​ គឺ​ជាវិស័យ​មួយ​ដែល​ទាមទារ​ឲ្យ​មាន​ការ​អត់​ធ្មត់​ ការខិតខំប្រឹង​ប្រែង​ ការ​តស៊ូ​ និង​ការ​បត់បែន​តាម​ស្ថាន​ភាពនៃការប្រែប្រួល​អាកាសធាតុ​។​ ដែលតម្រូវអោយកសិករទាំងអស់ត្រូវតែគិតគូអំពីការធ្វេីកសិកម្ម​ ប្រកបដោយចីរភាព​ (sustainable […]

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អញ្ជើញចូលរួមកម្មវិធី “ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦”

26 March 2026

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកម្មវិធី “ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤” ដែលរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ កម្មវិធីនេះរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ,អង្គទូត, ស្ថាប័នជាតិ, វិស័យឯកជន, វិនិយោគិន ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ការប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ […]

H.E. Dr. Kao Thach, presided over the National Workshop on “Accelerating Inclusive Green Finance in Cambodia: Strengthening Financial Institutions for Climate-Resilient and Sustainable Development.”

25 March 2026

(Phnom Penh): H.E. Dr. Kao Thach, Delegate of the Royal Government in charge as CEO of the Agricultural and Rural Development Bank (ARDB), presided over the National Workshop on “Accelerating Inclusive Green Finance in Cambodia: Strengthening Financial Institutions for Climate-Resilient and Sustainable Development.” This workshop was initiated and organized under the collaboration between ARDB and […]

ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាឆ្នាំ២០២៦

23 March 2026

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB រួមនិងសហការីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាឆ្នាំ២០២៦។ ពិធីនេះរៀបចំឡើងនៅវិមានពិភពថ្មី សែន សុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧, លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ព្រមទាំងមានការចូលរួមពីផ្នែកពាក់ព័ន្ធសរុបចំនួន៤៥០នាក់។ នៅក្នុងកិច្ចប្រជុំកំពូលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានដាក់តាំងបង្ហាញអំពីផលិតផលនិងសេវាកម្មនិងធ្វើបទបង្ហាញជូនដល់ភ្ញៀវកិត្តិយសចូលរួមទស្សនា។ ព្រឹត្តការណ៍ដ៏ធំឆ្នាំនេះ នឹងជួយពង្រឹងភាពជាដៃគូ រវាងវិស័យឯកជន ស្ថាប័នសាធារណៈ និងដៃគូអភិវឌ្ឍន៍នានានៅក្នុងវិស័យចិញ្ចឹមសត្វ ហើយបន្តជំរុញយន្តការចែករំលែកចំណេះដឹង បទពិសោធន៍ និងមេរៀនជាបទពិសោធន៍ថ្មីៗបន្ថែមទៀត និងភ្ជាប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម សម្រាប់កសាងវិស័យឧស្សាហកម្មចិញ្ចឹមសត្វនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសហព័ន្ធស្រូវអង្ករកម្ពុជា និងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច

20 March 2026

អូក្លិន-នូវែលហ្សេឡង់ — នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួល និងគាំទ្រយ៉ាងពេញទំហឹងពី ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាប្រវត្តិសាស្ត្រត្រូវបានប្រារព្ធឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មស្រូវអង្ករ និងការវិនិយោគរវាងកម្ពុជា និងប្រទេសនូវែលហ្សេឡង់។ ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖ • ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។ • ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ • លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់។ គោលបំណង និងខ្លឹមសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ការចុះហត្ថលេខាលើ MOU នាពេលនេះ មានគោលបំណងចម្បងក្នុងការជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសនូវែលហ្សេឡង់ ព្រមទាំងបង្កើតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មានទីផ្សារ និងការតភ្ជាប់ទំនាក់ទំនងរវាងពាណិជ្ជករនៃប្រទេសទាំងពីរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍សំខាន់ៗដល់ភាគីទាំងពីរ ជាពិសេសការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ ដូចខាងក្រោម៖ • ការពង្រឹងការងារ៖ ត្រូវខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការទាក់ទាញវិនិយោគិនឱ្យមកវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា។ • ប្រសិទ្ធភាពការងារ៖ […]

ការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ នឹងរៀបចំឡើងរយៈពេល ២ថ្ងៃ នៅចុងខែមីនានេះ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញផ្នែកឆុងកាហ្វេនៅកម្ពុជា

18 March 2026

(ភ្នំពេញ)៖ ក្រោមកិច្ចសហការរវាងអង្គការ Cambodia International Chamber of Commerce (CICC) ជាមួយក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការគាំទ្រពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភាគីចិន កម្ពុជានឹងមានការរៀបចំការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅទីតាំងសណ្ឋាគារ Oakwood Premier Phnom Penh, One park នៅរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ ដែលបានធ្វើឡើងក្រោមវត្តមានលោក ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍, លោក ប៉ិច សានី អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម , តំណាងអង្គការ CICC និងវត្តមានដ៏សំខាន់របស់តំណាងក្រុមហ៊ុន គិរីកាហ្វេ (Kiri Coffee) ក្នុងនាមជាអ្នកឧបត្ថម្ភគាំទ្រកម្មវិធី រួមទាំងមានភាគីចិន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនទៀត។ […]

ជំនួបពិភាក្សាការពង្រីកទីផ្សារផលិតផលកម្ពុជា និងកសិផលខ្មែរនៅប្រទេសនូវែលហ្សេឡង់

18 March 2026

អូក្លិន -នូវែលហ្សេឡង់ ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហការី បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Erik Ly ប្រធានក្រុមហ៊ុន Ecly Ltd នៅទីក្រុងអូក្លិន ប្រទេសនូវែលហ្សេឡង់។ ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពី លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។ ខ្លឹមសារសំខាន់ៗនៃកិច្ចពិភាក្សា៖ • វឌ្ឍនភាពនៃផលិតផលខ្មែរ៖ ក្រុមហ៊ុន Ecly Ltd ដែលមានឃ្លាំងស្តុកទំនិញ (Warehouse) និងបណ្តាញចែកចាយដ៏រឹងមាំ បាននិងកំពុងនាំចូលចែកចាយផលិតផលសក្តានុពលពីកម្ពុជា រួមមាន អង្ករខ្មែរ និង ស្រាបៀរហនុមាន (Hanuman Beer) ទៅក្នុងទីផ្សារណូវែលហ្សេឡង់។ • យុទ្ធសាស្ត្រពង្រីកការនាំចេញ៖ ភាគីទាំងពីរបានពិភាក្សាលម្អិតអំពីផែនការបន្ត សិក្សានាំចូលផលិតផលកសិកម្មផ្សេងៗទៀត ពីកម្ពុជា ជាបន្តបន្ទាប់ […]