ព័ត៌មានថ្មីៗ

ឯកឧត្ដមបណ្ឌិត កៅ ថាច បានធ្វើទស្សនកិច្ចសិក្សាអំពីឧត្តមានុវត្តនៃភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍របស់រដ្ឋ និងវិស័យឯកជនពាក់ព័ន្ធនឹងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសស្រីលង្កា

22 កញ្ញា 2026

ឯកឧត្ដមបណ្ឌិត កៅ ថាច បានធ្វើទស្សនកិច្ចសិក្សាអំពីឧត្តមានុវត្តនៃភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍របស់រដ្ឋ និងវិស័យឯកជនពាក់ព័ន្ធនឹងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសស្រីលង្កា។ ទីក្រុងកូឡំបូ ប្រទេសស្រីលង្កា៖ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ព្រមទាំងសហការី បានធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Hayleys Agriculture ដោយមានកិច្ចសម្របសម្រួលពីសាជីវកម្មហិរញ្ញប្បទានអភិវឌ្ឍន៍នៃស៊ីឡុង (ស្រីលង្កា) -Development Finance Corporation of Ceylon ឬហៅកាត់ថា DFCC bank ជាស្ថាប័នហិរញ្ញប្បទានអភិវឌ្ឍន៍របស់រដ្ឋដ៏សំខាន់មួយនៃប្រទេសស្រីលង្កា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៥។ ដំណើរទសនកិច្ចនេះសិក្សាអំពីឧត្តមានុវត្តនៃភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍របស់រដ្ឋ និងវិស័យឯកជនពាក់ព័ន្ធនឹងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសស្រីលង្កា ព្រមទាំងឧត្តមានុវត្តនៃធុរកិច្ចកសិកម្មរបស់ក្រុមហ៊ុន Hayleys Agriculture ដែលផ្តោតលើការផ្គត់ផ្គង់ធាតុចូលកសិកម្ម គ្រឿងយន្តកសិកម្ម បច្ចេកវិទ្យា និងសេវាកម្មពាក់ព័ន្ធ ដើម្បីគាំទ្រដល់កសិករ និងការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសស្រីលង្កា។។ Hayleys គឺជាក្រុមហ៊ុនសាជីវកម្មចម្រុះដ៏ធំមួយរបស់ប្រទេសស្រីលង្កា បានបង្កើតតាំងពីឆ្នាំ ១៨៧៨។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានសកម្មភាពអាជីវកម្មក្នុងវិស័យកសិកម្ម, […]

ឯកឧត្ដមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធនាគារកណ្ដាលស្រីលង្កា និងធនាគារ DFCC Bank ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុបៃតង និងចីរភាព

21 កញ្ញា 2026

ទីក្រុងកូឡំបូ ប្រទេសស្រីលង្កា៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) អមដំណើរដោយលោក Enrique I. Florencio អគ្គលេខាធិការសមាគម ADFIAP ព្រមទាំងសហការី បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយ៖ ១. លោកបណ្ឌិត P. Nandalal Weerasinghe ទេសាភិបាលធនាគារកណ្ដាលនៃប្រទេសស្រីលង្កា ២. លោក Thimal Perera អគ្គនាយកធនាគារ DFCC Bank នៅក្នុងជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានលើកឡើងយ៉ាងលម្អិតអំពីតួនាទីគន្លឹះ និងសារសំខាន់របស់សមាគម ADFIAP ក្នុងការជំរុញសេដ្ឋកិច្ចក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ជាពិសេសក្នុងបរិបទសកលថ្មីដែលកំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើ […]

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការអភិវឌ្ឍអាស៊ាន-ចិន ឆ្នាំ២០២៦ (2026 China-ASEAN Financial Cooperation and Development Forum)

19 កញ្ញា 2026

ណាននីង-ចិន ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងតបតាមការអញ្ជើញរបស់ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ICBC – Phnom Penh Branch), ឯកឧត្តម បាន លឹម អគ្គនាយករង ធនាគារ ARDB បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុង “សន្និសីទស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការអភិវឌ្ឍអាស៊ាន-ចិន ឆ្នាំ២០២៦” (2026 China-ASEAN Financial Cooperation and Development Forum) ដែលបានប្រព្រឹត្តទៅនៅទីក្រុងណាននីង តំបន់ស្វយ័ត ខេត្តក្វាងស៊ី សាធារណៈរដ្ឋប្រជាមានិតចិន។ សន្និសីទឆ្នាំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងនវានុវត្តន៍ហិរញ្ញវត្ថុ និងលើកកម្ពស់អភិបាលកិច្ចសន្តិសុខបច្ចេកវិទ្យាដោយប្រើប្រាស់​​ AI។ គណៈប្រតិភូធនាគារ ARDB បានចូលរួមក្នុងពិធីបើកសន្និសីទផ្លូវការ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃតំបន់ស្វយ័ត ខេត្តក្វាងស៊ី, ស្ថាប័នហិរញ្ញវត្ថុ, ធនាគារជាតិនៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន, និងតំណាងក្រសួង-ស្ថាប័នរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន និងចិន។ ឆ្លៀតក្នុងឱកាសនៃវេទិកាកិច្ចសហប្រតិបត្តិការសេវាហិរញ្ញវត្ថុឆ្លងដែននៃសន្និសីទនេះ, ធនាគារ ARDB និងធនាគារ GUANGXI BEIBU GULF […]

កិច្ចប្រជុំពិភាក្សាការងារលើការពង្រឹងកិច្ចសហប្រតិបត្តិការ រវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង ធនាគារ GUANGXI BEIBU GULF BANK (BBG)

18 កញ្ញា 2026

ណាននីង-ចិន ៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឆ្លៀតក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំសន្និសីទកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍ អាស៊ាន-ចិន (China-ASEAN Financial Cooperation and Development Forum) និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB, ឯកឧត្តម បាន លឹម អគ្គនាយករង ធនាគារ ARDB បានដឹកនាំសហការី ចូលរួមជួបសម្តែងការគួរសម និងពិភាក្សាការងារលើការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយថ្នាក់ដឹកនាំនៃធនាគារ GUANGXI BEIBU GULF BANK (BBG) នៅទីស្នាក់ការកណ្តាលធនាគារ BBG ប្រចាំទីក្រុងណាននីង តំបន់ស្វយ័ត ខេត្តក្វាងស៊ី សាធារណៈរដ្ឋប្រជាមានិតចិន។ មុនឈានដល់ជំនួបពិភាក្សាផ្លូវការ តំណាងភាគីធនាគារ BBG បានអញ្ជើញប្រតិភូធនាគារ ARDB ចូលទស្សនកិច្ចសាលពិព័រណ៍ «បច្ចេកវិទ្យាឌីជីថលនៃធនាគារ Beibu Gulf» (Digital Intelligence Driving a New […]

ឯកឧត្តម ចាន់ សីហា និងឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញ លក់អង្ករចំនួន១០ពាន់តោនទៅប្រទេសហ្វីលីពីន

14 កញ្ញា 2026

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅរសៀលថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៦នេះ ឯកឧត្តម ចាន់ សីហា និងឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារARDB បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញ លក់អង្ករចំនួន១០ពាន់តោនទៅកាន់ប្រទេសហ្វីលីពីន រវាងក្រុមហ៊ុនCity Rice Import Export និងក្រុមហ៊ុន DILAI TRADING CO. PTE. LTD។ ពិធីចុះហត្ថលេខាប្រព្រឹត្តទៅនៅក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក ឡាយ សែ ស្ថាបនិករោងម៉ាស៊ីនកិនស្រូវឡាយ សែ, ឧកញ៉ា ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export, លោកស្រី Genina Marion Rafal លេខាទី៣តំណាងស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា, ឧកញ៉ា គឹម សាវុធ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករ […]

អ្វីដែលសំខាន់ ARDB នឹងជួយភ្ជាប់អ្នកខ្ចីប្រាក់ពី ARDB ទៅនឹងអ្នកផ្គត់ផ្គង់ និងទីផ្សារក្នុងច្រវាក់ផលិតកម្ម ដើម្បីឱ្យទុនដែលខ្ចីទៅអាចបង្កើតផល និងមានទីផ្សារលក់កាន់តែធំទូលាយ

14 កញ្ញា 2026

មានដី មានគម្រោងចង់ដាំដុះ ចិញ្ចឹមសត្វ ឬកែច្នៃកសិផល តែខ្វះទុន? កសិករ និងអ្នកជំនួញក្នុងវិស័យកសិកម្ម អាចស្នើកម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដើម្បីទិញពូជ ជី ចំណីសត្វ ពង្រីកកសិដ្ឋាន ឬបង្កើនការផលិតកែច្នៃ ក្នុងអត្រាការប្រាក់ទាប ។ អ្វីដែលសំខាន់ ARDB នឹងជួយភ្ជាប់អ្នកខ្ចីប្រាក់ពី ARDB ទៅនឹងអ្នកផ្គត់ផ្គង់ និងទីផ្សារក្នុងច្រវាក់ផលិតកម្ម ដើម្បីឱ្យទុនដែលខ្ចីទៅអាចបង្កើតផល និងមានទីផ្សារលក់កាន់តែធំទូលាយ ។ ការបញ្ជាក់នេះធ្វើឡើងដោយលោកបណ្ឌិត កៅ ថាច អគ្គនាយក ARDB ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ជុំវិញឥណទានសម្រាប់វិស័យកសិកម្ម ។

អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល

12 កញ្ញា 2026

ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និង ក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលា ពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយ និងប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យនិងខេត្តពោធិ៍សាត់រួចមក ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីក៏បានចុះពិនិត្យមើលដំណើរការរបស់កសិដ្ឋានចិញ្ចឹមមាន់យកស៊ុត មួយកន្លែងស្ថុិតនៅ […]

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចញ ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រ

12 កញ្ញា 2026

បាត់ដំបង ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្ត បន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបងដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។ កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពី ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញសរុបជាង ២០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនោះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ ១ លានតោនដែលជា មាសសរបស់កម្ពុជាយើង ព្រោះ ១៦ឆ្នាំនេះ តាមការដាក់ចេញគោលនយោបាយតាំងពីឆ្នាំ២០១០មក ថ្វីបើយើងជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹង និងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានថា តម្លៃស្រូវធ្លាក់ចុះមិនសមហេតុផលនៅឆ្នាំ២០១៦ តែធាតុពិតយើងបានដោះស្រាយជោគជ័យ បញ្ហា […]

អគ្គនាយកធនាគារ ARDB ចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកទុកស្រូវកិនកែច្នៃនៅតាមរោងម៉ាស៊ីន ក្នុងខេត្តបាត់ដំបង

12 កញ្ញា 2026

បាត់ដំបង ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាល លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា និងសហការី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកស្រូវ នៅតាមបណ្តារោងម៉ាស៊ីន ក្នុងខេត្តបាត់ដំបង ដើម្បីបម្រើការនាំចេញ។ ដំណើរទស្សនកិច្ច និងស្វែងយល់នៅតាមរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបងរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច រួមមានក្រុមហ៊ុន Signature Rice ដែលកំពុងសិក្សាគម្រោងហិរញ្ញប្បទានបៃតង រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ កំពុងប្រមូលទិញស្រូវរង្វង់ ១០ម៉ឺនតោនសម្រាប់កិនកែច្នៃនាំចេញ និងរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកមង្គលបុរី ខេត្តបាត់ដំបង។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ គឺ […]

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការី ចុះពិនិត្យមើលប្រសិទ្ធភាពការប្រើប្រាស់ហិរញ្ញប្បទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកិនស្រូវចំនួន៣ទីតាំងស្ថិត ក្នុងខេត្តកំពង់ធំ

11 កញ្ញា 2026

ខេត្តកំពង់ធំ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការីនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យ និងស្វែងយល់អំពីដំណើរការប្រមូលទិញស្រូវ និងស្តុកទុករបស់រោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែងផ្សេងៗគ្នាស្ថិតស្រុកសន្ទុកនិងស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ គឺ ក្នុងគោលបំណង តាមដានអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតលើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ រោងម៉ាស៊ីនកិនស្រូវទី១ ដែលឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យនោះគឺ រោងម៉ាស៊ីន BRM ស្ថិតនៅ ស្រុកសន្ទុក ទី២ រោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ (Amru Rice) និង ទី៣ រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចុះផ្ទាល់ពិនិត្យ​មើលសកម្មភាពច្រូតកាត់ប្រភេទស្រូវ ចំប៉ីស ដែលផលិតដោយ […]