Home Author Archives: socan hout

Author Archives: socan hout

ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និង សមាគមន៍ខ្មែរហាមិលតុន-ភ្នំពេញ…

November 10, 2020

ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោក តឹក ឃាង ប្រធានសមាគមខ្មែរហាមិលតុន-ភ្នំពេញ ព្រមទាំងសហការី បានចុះសួរសុខទុក្ខសំណេះសំណាលជាមួយក្មួយៗកុមារកំព្រា ក្នុង“កម្មវិធីសប្បុរសធម៌របស់ធនាគារអភិវឌ្ឍន៍ជនបទ និងសមាគមខ្មែរហាមិលតុន-ភ្នំពេញ ដើម្បីជួយឧបត្ថម្ភដល់អង្គការពន្លឺអនាគត” នៅមណ្ឌលនៃអង្គការពន្លឺអនាគត ដែលមានទីតាំងស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អង្គការពន្លឺអនាគត បានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅផ្តល់ចំណីអាហារ ស្នាក់នៅ សំលៀកបំពាក់ សុខភាព អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងបញ្រ្ជៀបការយល់ដឹងអំពីវប្បធម៌ និងសង្គម ដល់កុមារកំព្រាដែលគ្មានទីពឹង។បច្ចុប្បន្នអង្គការពន្លឺអនាគតបាននិងកំពុងចិញ្ចឹមបីបាច់កុមារកំព្រាចំនួន ៨០ នាក់ ក្នុងនោះកុមារីចំនួន ៤៦ នាក់ ដែលមានអាយុចាប់ពី៦ឆ្នាំដល់១៩ឆ្នាំ ព្រមទាំងមានគ្រូបង្រៀននិងបុគ្គលិកសរុបចំនួន២៣នាក់។ អង្គការពន្លឺអនាគតបានធ្វើការបណ្តុះបណ្តាលអប់រំដល់កុមារកំព្រា ដែលរួមមាន(១)នៅក្នុងមណ្ឌល គឺបណ្តុះបណ្តាលផ្នែកភាសាអង់គ្លេស កុំព្យួរទ័រ ...

ក្រុមការងារធនាគារអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បាននាំយកអង្ករចំនួន…

November 10, 2020

បាត់ដំបង៖ ដោយទទួលបានការស្នើសុំពី តំណាងអង្កការអភិវឌ្ឍន៍កុមារ និងសហគមន៍ក្រីក្រ នៅថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមការងារធនាគារអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បាននាំយកអង្ករចំនួន ១តោន ដើម្បីឧបត្ថម្ភជូនដល់អង្កការអភិវឌ្ឍន៍កុមារ និងសហគមន៍ក្រីក្រ ដែលមានកុមារកំព្រាគ្មានទីពឹងកំពុងរស់នៅទីនោះ និងគ្រូបង្រៀន បុគ្គលិក សរុបចំនួន២៧នាក់ ដែលមានទីតាំងស្ថិតនៅ ភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ធនាគារអភិវឌ្ឍន៍ជនបទ បានរៀបចំកម្មវិធីអបអរសាទរ ខួបលើកទី១០៨ ទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០១៩

November 10, 2020

ធនាគារអភិវឌ្ឍន៍ជនបទ៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង៣០នាទី នៅធនាគារអភិវឌ្ឍន៍ជនបទ បានរៀបចំកម្មវិធីអបអរសាទរ ខួបលើកទី១០៨ ទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្សក្រោមអធិបតីភាព ឯកឩត្តម កៅ ថាច អគ្គនាយក និងលោកជំទាវនៃធនាគារអភិវឌ្ឍន៍ជនបទ និងមានការអញ្ជើញចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋាន អង្គភាពគ្រប់ផ្នែក រួមនឹងនិយោជិតនៃធអជទាំងអស់ និងនិយោជិតជានារីសរុបចំនួន៣០នាក់។ ឆ្លៀតក្នុងឱកាសអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨ មីនា ឯកឩត្តមអគ្គនាយកព្រមទាំងលោកជំទាវ បានផ្តល់ជូននូវថវិកាមួយចំនួនជូនដល់និយោជិតជាស្ត្រី ដើម្បីជាកំលាំងចិត្តក្នុងការខិតខំព្យាយាមបំពេញការងារ និងបានសម្រេចស្នាដៃជូនស្ថាប័ននាពេលកន្លងមក ។

ស្រុកល្វាឯម ខេត្តកណ្តាលៈ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅមូលដ្ឋានឃុំទឹកឃ្លាំង…

November 10, 2020

បន្ទាប់ពីមតិស្វាគមន៍របស់លោក ភីម ភារ៉ា អភិបាលនៃគណៈអភិបាលស្រុកល្វាឯមរួចមក ឯកឧត្តម កៅ ថាច បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញធរស្រុកដែលបានរៀបចំការប្រកួតកីឡាបាល់ទាត់នេះឡើងក្នុងបរិកាសល្អ មានសណ្តាប់ធ្នាប់ និងមានវិន័យក្នុងការប្រកួត។ ទន្ទឹមនេះឯកឧត្តម កៅ ថាច បានលើកទឹកចិត្តដល់យុវជនចូលរួមលេងកីឡាអោយបានច្រើនព្រោះការលេងកីឡានាំមកនូវសុខភាព មានសាមគ្គីភាព និងធ្វើអោយយុវជនមានសន្តិភាពផ្លូវចិត្ត។ បន្ថែមលើនេះ ឯកឧត្តម កៅ ថាច អំពាវនាវដល់យុវជនត្រូវខិតខំរៀនសូត្រ ធ្វើជាពលរដ្ឋល្អ ជៀសឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមអភិវឌ្ឍន៍សង្គមជាតិ ម្យ៉ាងទៀតក្នុងនាមយុវជនត្រូវចូលរួមរក្សាសុខសន្តិភាពដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន។ ជាមួយគ្នានេះ ឯកឧត្តម កៅ ថាច និងលោក ភីម ភារ៉ា បានធ្វើការឧបត្ថម្ភដល់ក្រុមបាល់ទាត់ជ័យលាភីលេខ១ យុវជនសសយកវិទ្យាល័យពាមឧកញ៉ាអ៊ុង ថវិកា៣លានរៀល ពាន់រង្វាន់១ បាល់ចំនួន៤ ក្រុមលេខ២យុវជនសសយកឃុំថ្មគរ ថវិកា២,៥លានរៀល ...

លោក ប៊ុន ផេង អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និង សហការី…

November 10, 2020

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កៅ ថាច បានពាំនាំប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខដល់ប្អូនៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ពីសំណាក់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន។ បន្ថែមលើនេះ ឯកឧត្តម កៅ ថាច បានផ្តល់អនុសាសន៍ល្អៗមួយចំនួនដល់ប្អូនៗ អោយខឹតខំរៀនសូត្រ ស្រាវជ្រាវនូវមេរៀន និងរូបមន្តសំខាន់ៗដែលបានរៀនរួចហើយអោយចេះចាំ និងយល់បានល្អដើម្បីត្រៀមខ្លួនប្រឡងយកសញ្ញាបត្រទុតិយភូមិនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ និងបានណែនាំអំពីព័ត៍មានអាហារូបករណ៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ផ្តល់ជូនប្អូនៗនៅស្រុកខ្សាច់កណ្តាលដែលមានសមត្ថភាព សម្រាប់បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យផងដែរ។

ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន…

November 10, 2020

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កៅ ថាច បានពាំនាំប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខដល់ប្អូនៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ពីសំណាក់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងបាននាំយកប្រាក់ឧបត្តម្ភរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សរុប ១៤ ១២០ ០០០រៀល ។ក្នុងនោះសម្រាប់សិស្ស២៩២នាក់ ក្នុងម្នាក់ចំនួន ១០០០០រៀល លោកគ្រូ អ្នកគ្រូ២០នាក់ ក្នុងម្នាក់ៗ ៨០០០០រៀល និងឧបត្ថម្ភសម្រាប់លោកគ្រូ អ្នកគ្រូចូលរួមបំប៉នសិស្សត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម្រាប់វិទ្យាល័យព្រែកលួង ៦ ០០០ ០០០រៀល និងវិទ្យាល័យ បាន ដាវ ៣ ៦០០ ០០០ រៀល។ ជាមួយគ្នានេះ ឯកឧត្តម កៅ ថាច ...

ឯកឩត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចលនាយុវជនកម្ពុជា ប្រចាំស្រុកខ្សាច់កណ្តាល…

November 10, 2020

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កៅ ថាច បានពាំនាំប្រសាសន៍ផ្តាំផ្ញើអបអរសាទរដល់សិស្សជាប់ជ័យលាភីទាំងអស់ និងការសាកសួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ពីសំណាក់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ នូវម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៩ ចំនួន២គ្រឿង ប្រគល់ជូនដល់សិស្សទទួលបាននិទ្ទេសA ចំនួន២ នាក់ និងថវិកាសរុបចំនួន ២៥ ០០០ ០០០ រៀល ដើម្បីឧបត្ថម្ភសិស្សទទួលជ័យលាភី A B C D E និងលោកគ្រូ អ្នកគ្រូចំនួន៩១នាក់ ដែលអញ្ជើញមកពីវិទ្យាល័យទាំង៤ក្នុងស្រុកខ្សាច់កណ្តាល។