Latest News
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទ
4 October 2016ធនាគារអភិវឌ្ឍន៍ជនបទ៖ បន្ទាប់ពីការចុះពិនិត្យដោយផ្ទាល់ដល់ទីកន្លែង របស់ក្រុមការងារធនាគារអភិវឌ្ឍន៍ជនបទ បានសង្កេតឃើញស្ថានភាពស្រូវ និងការកត់សម្គាល់ជាទូទៅដូចខាងក្រោម៖
កិច្ចសម្ភាសន៍ឯកឧត្តម កៅ ថាច ក្នុងកម្មវិធី ពីកម្ពុជា របស់ BTV News ស្តីពីការ អនុវត្តកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល
22 September 2016ភ្នំពេញ ៖ កិច្ចសម្ភាសន៍ឯកឧត្តម កៅ ថាច ក្នុងកម្មវិធី ពីកម្ពុជា របស់ BTV News ស្តីពីការ អនុវត្តកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី ២១.០៩.២០១៦
ឯកឧត្តម កៅ ថាច និងសហការី បានចុះពិនិត្យមើលការទិញស្រូវ នៅខេត្តបន្ទាយមានជ័យ
20 September 2016នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី បានចុះមកពិនិត្យមើលការទិញស្រូវរបស់រោងម៉ាសីុនកិនស្រូវ ហ្វាង វី។ ក្នុងការឆ្លើយតបជាបន្ទាន់ចំពោះការធ្លាក់ចុះតំលៃស្រូវរបស់បងប្អូនកសិករ ឯកឧត្តម កៅ ថាច ស្នើសំុអោយរោងម៉ាសីុនជួយទិញផ្ទាល់ពីកសិករក្នុងតំលៃ៧០០០បាត ក្នុងមួយតោន ដោយសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ។ នាវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នេះដែរ ឯកឩត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការទិញស្រូវពីប្រជាកសិករដោយផ្ទាល់ក្នុងតំលៃ៧០០០បាត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឩត្តម ឩបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងប្រធានមន្ទី ពាក់ព័ន្ធ អាជ្ញាធរដែនដីនិងមានការចូលរួមពីលោក ឩកញ៉ា ភូ ពុយ ប្រធានធនាគារស្រូវ ខេត្តបាត់ដំបង។ សូមជម្រាបថា ធនាគារស្រូវ របស់លោក ឩកញ៉ា ភូ ពុយ ទទួលទិញស្រូវពីបងប្អូនប្រជាកសិករដោយផ្ទាល់ក្នុងអាត្រា៧០០០បាតក្នុងមួយតោន។ ហើយសម្រាប់រោងម៉ាសីុនមួយចំនួនដែលកំពុងសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ ក៏កំពុងអនុវត្តន៍គោលការណ៍រួមគឹ ត្រូវតែទទួលទិញស្រូវក្នុងតំលៃ៧០០០បាតក្នុងមួយតោនពីបងប្អូនកសិករផងដែរ។ បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅវេលាម៉ោង៥និង៣០នាទីល្ងាច នាភូមិ អូស្ងួត ស្រុកមង្គលបុរី […]
ឯកឧត្តម កៅ ថាច និងសហការីបានចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្ត ពោធិ៍សាត់ និងខេត្តបាត់ដំបង
19 September 2016ដើម្បីត្រៀមអនុវត្តកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងគោលដៅរក្សាស្ថេរភាពរូបនីយកម្មថ្លៃស្រូវ និងជម្រុញការទិញស្រូវក្នុងប្រទេស នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី បានចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ ភូ កុកគី ស្ថិតនៅក្នុងស្រុកបាកានខេត្តពោធិ៍សាត់។ ចំពេលតំលៃស្រូវកំពុងធ្លាក់ចុះ ឯកឧត្តម អគ្គនាយក ជម្រុញអោយរោងម៉ាស៊ីននេះ ជួយប្រមូលទិញស្រូវរបស់បងប្អូនកសិករដោយសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ ដោយធ្វើយ៉ាងណាត្រូវតែជួយបងប្អូនកសិករដែលកំពុងជួបវិបត្តិស្រូវចុះថោកនៅក្នុងកាលៈទេសះនេះ។ សូមបញ្ចាក់ថា រោងម៉ាស៊ីនភូ កុកគី បានប្រមូលទិញស្រូវពីកសិករបាន១ម៉ឺនតោនហើយ។ សមត្ថភាពអាចស្រូបបានចំនួន២ម៉ឺនតោនបន្ថែមទៀត។ ធនាគារអភិវឌ្ឍន៍ជនបទ រីករាយសហការជាមួយបណ្តារោងម៉ាស៊ីនកិនស្រូវទាំងឡាយណា ដែលមានបំណងជួយដល់កសិករពិតៗ។ បន្ទាប់ពីពិនិត្យរោងម៉ាស៊ីនកិនស្រូវ ភូ កុកគី ឯកឧត្តម អគ្គនាយក បានបន្តដំណើរ ទៅកាន់ខេត្ត បាត់ដំបង និងបានជួបប្រជំុជាមួយលោក ឩកញ៉ា ភូ ពុយ នៅធនាគារស្រូវខេត្តបាត់ដំបង ដើម្បីពិភាក្សារកដំណោះស្រាយរួមគ្នាមួយរវាងធនាគារស្រូវ និងធនាគារអភិវឌ្ឍន៍ជនបទ ក្នុងការជម្រុញធនាគារស្រូវជួយប្រមូលទិញស្រូវរបស់បងប្អូនប្រជាកសិករដោយសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ។ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នេះដែរ បន្ទាប់ពីកិច្ចប្រជំុជាមួយលោក ឩកញ៉ា ភូ […]
កិច្ចសម្ភាសន៍ឯកឧត្តម កៅ ថាច ស្តីពីឥណទានសង្រ្គោះវិស័យស្រូវអង្ករ កម្ពុជា
6 September 2016ធនាគារអភិវឌ្ឍន៍ជនបទ៖ កិច្ចសម្ភាសន៍ឯកឧត្តម អគ្កនាយក កៅ ថាច ស្តីពីឥណទានសង្រ្គោះវិស័យស្រូវអង្ករ កម្ពុជា។
កិច្ចពិភាក្សាពិគ្រោះយោបល់ស្តីពី បញ្ហាប្រឈមរបស់រោងម៉ាស៊ីនកិនស្រូវ
19 August 2016ធនាគារអភិវឌ្ឍន៍ជនបទ៖ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាអភិវឌ្ឍន៍ជនបទ និងសហការី បានចូលរួមពិភាក្សាពិគ្រោះយោបល់ស្តីពីបញ្ហាប្រឈមផ្សេងៗដែលកំពុងធ្វើឱ្យប៉ះពាល់ដល់ដំណើរការសង្វាក់ផលិតកម្មរបស់រោងម៉ាស៊ីនកិនស្រូវ និងធ្វើការពិភក្សាស្វែងរកដំណោះស្រាយរួមគ្នាមួយរវាង ធអជ និងបណ្តារោងម៉ាស៊ីនដែលកំពុងតែជួបប្រទះបញ្ហា។ ក្នុងជំនួបនៃកិច្ចប្រជុំនេះ មានការចូលរួមពីខាងតំណាងរោងម៉ាស៊ីនមកពី ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។
កិច្ចពិភាក្សារបស់ ឯកឧត្តម កៅ ថាច ជាមួយតំណាងរោងម៉ាស៊ីនកិនស្រូវ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ
10 August 2016នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម កៅ ថាច អគ្គនាយក នៃធានាគារអភិវឌ្ឍន៍ជនបទ និងសហការី បានចូលរួមពិភាក្សា ជាមួយតំណាងរោងម៉ាស៊ីនកិនស្រូវមកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ និងតំណាងក្រុមហ៊ុននាំចេញអង្ករមកពីក្រុមហ៊ុន នីកូលីន និងក្រុមហ៊ុន អ៉ឹមម៉ារុរាយស៍ដើម្បីស្វែងរកបញ្ហាផ្សេងៗដែលកំពុងនាំឱ្យរោងម៉ាស៊ីនកិនស្រូវជួបប្រទៈ ក៏ដូចជាស្វែងរកដំណោះស្រាយរួមគ្នាមួយរវាង ធអជ ជាមួយតំណាងរោងម៉ាស៊ីន និងតំណាងក្រុមហ៊ុនអ្នកនាំចេញ។
កិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងរោងម៉ាស៊ីនកិនស្រូវខេត្តព្រៃវែង និងស្វាយរៀង
9 August 2016សភាពាណិជ្ជកម្ម ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី និងមានការចូលរួមពី លោក នង សំហៀង ប្រធានមន្ទីពាណិជ្ចកម្មខេត្តព្រៃវែង និងតំណាងមកពី សហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមប្រជុំពិគ្រោះយោបល់ជាមួយតំណាងរោងម៉ាស៊ីនកិនស្រូវខេត្តព្រៃវែង និងស្វាយរៀង ដើម្បីស្តាប់ និងស្វែងរកបញ្ហាជាឬសគល់ ក៏ដូចជា ស្វែងរកដំណោះស្រាយរួមគ្នាមួយរវាង ធ.អ.ជ.ជូនដល់ម្ចាស់រោង ម៉ាស៊ីនកិនស្រូវនៅក្នុងខេត្តកំពុងជួបប្រទៈ។ បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ឯកឧត្តម អគ្គនាយក បានដឹកនាំក្រុមការងារចុះទៅពិនិត្យមើលសង្វាក់ផលិតកម្មរោងម៉ាស៊ីនកិនស្រូវចំនួនពីរនៅក្នុងខេត្ត ទីមួយគឺរោងម៉ាស៊ីនកិនស្រូវរបស់លោក រស់ ណេង និងទី២ របស់លោក ឈុន ធំ។ ហើយនៅថ្ងៃស្អែក ទី១០ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម កៅ ថាច និងដឹកនាំក្រុមការងារចុះទៅខេត្តកំពង់ចាម ដើម្បីជួបប្រជុំជាមួយតំណាងរោងម៉ាស៊ីនកិនស្រូវនៅទីនោះ។
