ទិដ្ឋភាពទូទៅគម្រោង

  1. គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) មានការគាំទ្រមូលនិធិពីអង្គការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)។ គម្រោងនេះមានមូលនិធិសរុបចំនួន ៤៥ លានដុល្លារអាម៉េរិក ដោយមានបដិភាគពីរាជរដ្ឋាភិបាលចំនួន ៨,៧ លានដុល្លារអាម៉េរិក និង​ IFAD ចំនួន ៣៦,៣ លានដុល្លារអាម៉េរិក

    គម្រោង AIMS មានគោលបំណងជំរុញកំណើនប្រកប ដោយបរិយាប័ន្នលើទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់ និងអភិវឌ្ឍចង្កោមផលិតផលតាមមូលដ្ឋាន និងអ្នកផលិតជាក្រុមកសិករខ្នាតតូចក្រីក្រដែលអាចទទួលបានផលប្រយោជន៍រួមគ្នា។

    ធនាគារ ARDB ត្រូវបានជ្រើសរើសជាគ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់ឥណទាន និងមូលនិធិនវានុវត្តន៍ខ្សែច្រវាក់តម្លៃដល់អ្នកទទួលផលក្នុងគម្រោង ដោយគាំទ្រខ្សែច្រវាក់តម្លៃផលិតផលកសិកម្មគោលដៅ ចំនួន ៥ គឺ៖ស្រូវ  មាន់ស្រែ បន្លែ ដំឡូងមី និងសូត្រឆៅ។

    គម្រោងនេះបានអនុវត្តរយៈពេល ៧ឆ្នាំ ចាប់ពីឆ្នាំ២០១៧ ដល់២០២៣ ដោយអនុវត្តក្នុងខេត្តគោលដៅចំនួន ១៨ ខេត្ត-ក្រុង រួមមាន៖ ភ្នំពេញ កំពង់ចាម កំពង់ធំ ក្រចេះ មណ្ឌលគីរី ព្រៃវែង ព្រះវិហារ រតនគិរី  ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ស្ពឺ កំពត កណ្តាល តាកែវ កែប សៀមរាប ប៉ៃលិន បន្ទាយមានជ័យ និងខេត្តបាត់ដំបង។

  2. គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS-AF)
    គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS-AF) ឬគម្រោង AIMS ជំហានទី២ ត្រូវបានបន្តអនុវត្តរយៈពេល ៣ឆ្នាំបន្ថែម ចាប់ពីឆ្នាំ២០២៤ ដល់ខែកញ្ញា ២០២៧ ដោយគម្រោងទទួលបានការគាំទ្រមូលនិធិបន្ថែមសរុបចំនួន ២០ លានដុល្លារអាម៉េរិក​ សម្រប់អនុវត្តគម្រោងទាំងមូល ក្នុងនោះមូលនិធិសម្រាប់ហិរញ្ញប្បទានឥតសំណងមានចំនួនប្រមាណជា ៣,២ លានដុល្លារអាម៉េរិក។ គម្រោងបាននិងកំពុងបន្តអនុវត្តក្នុងខេត្តគោលដៅចំនួន១៨ និងផ្តោតសំខាន់លើផលិតផលចាស់របស់គម្រោង AIMS លើកលែងតែសូត្រ និងបន្ថែមផលិតផលកសិកម្មមួយចំនួនរួមមាន៖ បន្លែសុវត្ថិភាព មាន់ខ្មែរ អង្ករប្រណិត និងគ្រឿងទេស។

តួនាទីរបស់ ARDB នៅក្នុងគម្រោង AIMS/AIM-AF

ធនាគារ ARDB ត្រូវបានជ្រើសរើសជា គ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ផ្តល់ឥណទាន និងបញ្ចេញមូលនិធិនវានុវត្តន៍ខ្សែច្រវាក់តម្លៃដល់អ្នកទទួលផលក្នុងគម្រោង
គម្រោង AIMS AIMS-AF
មូលនិធិគម្រោង មូលនិធិឥណទានៈ ៨,១ លានដុល្លារអាម៉េរិក
ជំនួយឥតសំណងៈ ៩ លានដុល្លារអាម៉េរិក
ជំនួយឥតសំណងៈ ៣,២ លានដុល្លារអាម៉េរិក
តំណភ្ជាប់: https://aimsmoc.com/about-us/value-chain-innovation-fund
រយៈពេលអនុវត្តគម្រោង ចាប់ផ្តើមអនុវត្ត៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧
គម្រោងបញ្ចប់៖ ថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០២៤
ចាប់ផ្តើមអនុវត្ត៖ ខែកញ្ញា ឆ្នាំ២០២៤
គម្រោងបញ្ចប់៖ ខែកញ្ញា ឆ្នាំ២០២៧
អ្នកទទួលផល ​កសិករខ្នាតតូច
សហគមន៍​កសិកម្ម
សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)
គ្រប់តួអង្គខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម
កសិករខ្នាតតូច
សហគមន៍​កសិកម្ម
សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)
គ្រប់តួអង្គខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម
ខេត្តគោលដៅ មានចំនួន ១៨ខេត្ត-ក្រុង
កំពង់ចាម កំពង់ធំ ក្រចេះ មណ្ឌលគីរី ព្រៃវែង ព្រះវិហារ រតនគិរី  ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ស្ពឺ កំពត កណ្តាល តាកែវ កែប សៀមរាប ប៉ៃលិន បន្ទាយមានជ័យ និងខេត្តបាត់ដំបង
មានចំនួន ១៨ខេត្ត-ក្រុង
កំពង់ចាម កំពង់ធំ ក្រចេះ មណ្ឌលគីរី ព្រៃវែង ព្រះវិហារ រតនគិរី  ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ស្ពឺ កំពត កណ្តាល តាកែវ កែប សៀមរាប ប៉ៃលិន បន្ទាយមានជ័យ និងខេត្តបាត់ដំបង
ផលិតផលកសិកម្ម បន្លែ
មាន់ស្រែ
ស្រូវ
ដំឡូងមី
បន្លែ/បន្លែសុវត្ថិភាព
មាន់ស្រែ/មាន់ខ្មែរ
ស្រូវ/ស្រូវប្រណិត
ដំឡូងមី
និងគ្រឿងទេស

លក្ខខណ្ឌតម្រូវ

  • មានបុគ្គលិកលក្ខណៈផ្លូវច្បាប់
  • មានបទពិសោធន៍អាជីវកម្ម
  • មានប្រវត្តិល្អក្នុងការប្រើប្រាស់ឥណទាន
  • មានលទ្ធភាពក្នុងការសងត្រលប់ និង
  • ត្រូវមានទ្រព្យដាក់ធានាឥណទាន

ឯកសារតម្រូវ

  • កសិករ
  • សហគមន៍កសិកម្ម
  • សហគ្រាសធុនតូចនិងមធ្យម
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ/ម្ចាស់អាជីវកម្មជាជនជាតិខ្មែរ
  • របាយការណ៍ហិរញ្ញវត្ថុ (ករណីបើមាន)
  • ទ្រព្យសម្រាប់ការដាក់ធានាឥណទាន និង
  • ឯកសារតម្រូវផ្សេងទៀត ប្រសិនចាំបាច់
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
  • វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីសហគមន៍កសិកម្ម និងលក្ខខន្ដិកៈសហគមន៍
  • បញ្ជីសមាជិកក្នុងសហគមន៍កសិកម្ម
  • កំណត់ហេតុនៃសេចក្ដីសម្រេចស្នើសុំឥណទាន និងប្រគល់សិទ្ធជូនអ្នកតំណាងស្នើសុំខ្ចី
  • របាយការណ៍ហិរញ្ញវត្ថុ /ផែនការអាជីវកម្ម
  • ទ្រព្យសម្រាប់ការដាក់ធានាឥណទាន
  • ឯកសារតម្រូវផ្សេងទៀត ប្រសិនចាំបាច់
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
  • មានលិខិតអនុញ្ញាត ឬវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីអាជីវកម្ម
  • លក្ខខន្ដិកៈក្រុមហ៊ុន (នីតិបុគ្កល)
  • កំណត់ហេតុនៃសេចក្ដីសម្រេចស្នើសុំឥណទាន និងប្រគល់សិទ្ធជូនអ្នកតំណាងស្នើសុំខ្ចី
  • ម្ចាស់សហគ្រាស/ម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ
  • របាយការណ៍ហិរញ្ញវត្ថុ /ផែនការអាជីវកម្ម
  • ទ្រព្យសម្រាប់ការដាក់ធានាឥណទាន
  • ឯកសារតម្រូវផ្សេងទៀត ប្រសិនចាំបាច់

ផលិតផលឥណទាន

ការពិព័ណនា ទុនបង្វិល ទុនវិនិយោគ
ទំហំឥណទាន ចាប់ពី៥០០ដុល្លារអាម៉េរិក​ឡើងទៅ ចាប់ពី៥០០ដុល្លារអាម៉េរិកឡើងទៅ
រយៈពេលកម្ចី រហូតដល់៣ឆ្នាំ រហូតដល់៧ឆ្នាំ
អត្រាការប្រាក់ ៧%ក្នុងមួយឆ្នាំ ៧%ក្នុងមួយឆ្នាំ

វិធីសាស្រ្តសងត្រឡប់

  • ប្រាក់ដើមអាចទូទាត់ជារៀងរាល់ខែ ត្រីមាស ឆមាសដោយផ្អែកលើលំហូរសាច់ប្រាក់របស់អតិថិជន
  • កា​រប្រាក់ត្រូវទូទាត់ជារៀងរាល់ខែ