ការងារ សេវាកម្មធនាគារលើប្រព័ន្ធអ៊ិនធឹណិត

ឯកឧត្តមបណ្ឌិត កៅ ថាច

ឯកឧត្តមបណ្ឌិត កៅ ថាច​ ត្រូវបានតែងតាំងជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ ARDB នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤​ ហើយត្រូវបានតែងតំាងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មក្នុងឆ្នំា២០២០។ ឯកឧត្តមក៏ជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងធ្លាប់ជាមជ្ឈត្តករនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ចាប់តាំងពីឆ្នាំ២០០៣។

មុនទទួលតំណែងជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តមធ្លាប់បំពេញការងារជា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា មានឋានៈស្មើអនុរដ្ឋលេខាធិការ និងជាប្រធានការិយាល័យទីផ្សារហិរញ្ញវត្ថុ នៅនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការងារក្នុងផ្នែកច្បាប់ ឯកឧត្តមធ្លាប់ជាមន្ត្រីច្បាប់នៅក្រសួងយុត្តិធម៌ និងនៅតុលាការផងដែរ។

ឯកឧត្តមជាមន្រ្តីសំខាន់ម្នាក់ក្នុងចំណោមមន្ត្រីដទៃទៀត ដែលបានរៀបចំបង្កើតគណៈកម្មការមូលបត្រកម្ពុជា និងទីផ្សារមូលបត្រនៅកម្ពុជាចាប់ពីដំបូងមក។ ឯកឧត្តមបានបំពេញការងារជាច្រើនពាក់ព័ន្ធការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដែលរួមមាន៖ ការចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ និងសេចក្តីព្រាងច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន និងជាសមាជិកក្រុមការងារដែលទទួលបន្ទុករៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញវត្ថុឆ្នាំ២០០៦-២០១៥ និងឆ្នាំ២០១១-២០២០។

ក្នុងនាមជាតំណាងឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមគឺជាសមាជិកក្រុមការងារក្របខ័ណ្ឌអាស៊ានពាក់ព័ន្ធការអភិវឌ្ឍទីផ្សារទុនដូចជា ACMF, ABMI, CMI, WG-FSL, WG-CAL ជាដើម។

ចំណែកការសិក្សា ឯកឧត្តមទទួលបានបរិញ្ញាបត្រនីតិសាស្រ្តនៅមហាវិទ្យាល័យនីតិសាស្ត្រ និង វិទ្យាសាស្រ្តសេដ្ឋកិច្ចប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩៨ និងទទួលបានសញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្រ្តពីសាកលវិទ្យាល័យ Bond នៅប្រទេសអូស្រ្តាលី ក្នុងឆ្នាំ២០០២ ដែលការសិក្សាផ្តោតលើប្រព័ន្ធច្បាប់ពាណិជ្ជកម្មអន្តរជាតិ ក្របខ័ណ្ឌគតិយុត្ត នៃអង្គការពាណិជ្ជកម្មពិភពលោក ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ក្នុងឆ្នាំ២០១៩ ឯកឧត្តមទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកពាណិជ្ជសាស្រ្ត (Doctor of Business Administration) ពី EU Business School។ ឯកឧត្តមបានបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតលើប្រធានបទ “ប្រែក្លាយធនាគារអភិវឌ្ឍន៍ជនបទ:ករណីសិក្សានៅប្រទេសកម្ពុជា”។

Get in touch. Stay in touch

Start Using ARDB Mobile App

easy to use and safe for Client.

អ្នកទស្សនា Online : 1 Active