ពាក្យបណ្តឹងអតិថិជន
- តើអ្វីជាបណ្ដឹងអតិថិជន ?
បណ្ដឹងអតិថិជន គឺជាការបង្ហាញនូវការមិនពេញចិត្តរបស់អតិថិជនរបស់ អេ.អ.ឌី.ប៊ី ដែលជារូបវន្តបុគ្គល ទៅលើសេវា ឬផលិតផល ឬអត្ដចរិត បុគ្គលិកបម្រើការងារនៅ អេ.អ.ឌី.ប៊ី.។ - តើបណ្ដឹងអតិថិជនមានប៉ុន្មានប្រភេទ ?
បណ្ដឹងអតិថិជនមាន ២ប្រភេទ៖- បណ្ដឹងដោយផ្ទាល់មាត់
- បណ្ដឹងជាលាយលក្ខណ៍អក្សរ
- លក្ខខណ្ឌសម្រាប់ការដាក់ពាក្យបណ្ដឹង
ក. ត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួន
ខ. សេចក្ដីសង្ខេបអំពីអង្គហេត
គ. ភស្ដុតាង
*បញ្ជាក់៖ រាល់ព័ត៌មានរបស់អតិថិជនរក្សាទុកជាការសំងាត់ ហើយត្រូវបានយកមកប្រើប្រាស់ក្នុងគោលបំណងដោះស្រាយបណ្ដឹងរបស់អតិថិជនតែប៉ុណ្ណោះ។ - អតិថិជនអាចប្រើប្រាស់មធ្យោបាយណាមួយខាងក្រោមនេះ សម្រាប់ការដាក់ពាក្យបណ្ដឹងមកកាន់យើងខ្ញុំ៖
ក. មកកាន់ ទីស្នាក់ការកណ្តាល៖ អគារលេខ ៩-១៣ ផ្លូវលេខ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ- ប្រអប់ពាក្យបណ្តឹងក្នុងបរិវេណ ធ.អ.ជ.ក. ឬ
- បុគ្គលិកផ្នែកបម្រើសេវាអតិថិជន ឬបុគ្គលិកណាម្នាក់របស់ ធ.អ.ជ.ក. ឬបុគ្គលិកផ្នែកគ្រប់គ្រងបណ្តឹងអតិថិជន។
ខ. តាមរយៈ លេខទូរសព្ទ៖ ០២៣ ២២០ ៨១០
គ. តាមរយៈ អ៊ីម៉ែល៖ complaint@ardb.com.kh
ឃ. តាមរយៈ គេហទំព័រ៖ https://www.ardb.com.kh/contact-us/customer-complaint/ រួចស្វែងរកទីតាំងសម្រាប់ដាក់ពាក្យបណ្ដឹងអនឡាន។
* ពេលវេលាទទួលពាក្យបណ្តឹង៖ នៅរាល់រៀងថ្ងៃធ្វើការ គឺចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ៤:៣០ នាទីល្ងាច។
លោកអ្នកអាចធ្វើការប្តឹងតាមរយៈអនឡាញ ឬទាញយកនិងបញ្ជូនទម្រង់ពាក្យបណ្តឹងនៅខាងក្រោមនេះ
សញ្ញា * សូមបំពេញ
ទម្រង់បែបបទដាក់ពាក្យបណ្តឹង
លោកអ្នកអាចទាញយកទម្រង់បែបបទដាក់ពាក្យបណ្តឹងនៅខាងក្រោមនេះនិងផ្ញើរវាមកវិញតាមការដាក់បញ្ជូនទម្រង់បែបបទមកកាន់យើង។
ការិយាល័យទំនាក់ទំនង
023 220 810 | 023 220 811
023 224 628 (Fax)
Swift Code : ARDMKHPP
អាសយដ្ឋាន : #៩-១៣, ផ្លូវលេខ ៧ សង្កាត់ ចតុមុខ ភ្នំពេញARDB Official Facebook Page